ក្រុមហ៊ុន Google និង Apple បានយល់ព្រមកែប្រែសារសំឡេងរបស់ពួកគេ (Audio Prompts) បន្ទាប់ពីមានគ្រោះថ្នាក់ទ្វេដងបានកើតឡើងដែលបណ្តាលមកពីការណែនាំទិសដៅមិនត្រឹមត្រូវនៅលើកម្មវិធី ចង្អុលបង្ហាញផ្លូវ (Sat-nav)។
អ្នកធ្វើកោសល្យវិច័យបានព្រមានក្រុមហ៊ុនបច្ចេកវិទ្យារួមមានក្រុមហ៊ុន TomTom ប្រឈមនឹងហានិភ័យនៃការស្លាប់នាពេលអនាគត បន្ទាប់ពីស្តី្រម្នាក់បានបើកបរខុសផ្លូវទៅកាន់ A5 នៅជិត Milton Keynes។ Sean Cummings ជំនួយការអ្នកធ្វើកោសល្យវិច័យបានថ្លែងថា Tracey Haybittle អាយុ ៥៨ឆ្នាំ និង Amal Mohamed Ahmed អាយុ ៣៨ឆ្នាំ បានស្លាប់នៅក្នុងគ្រោះថ្នាក់ប៉ះទង្គិចក្បាល បន្ទាប់ពីលោកស្រី Ahmed បានបើកបរតាមសារសំឡេងប្រាប់ផ្លូវ (audio directions) ពីកម្មវិធីចង្អុលបង្ហាញផ្លូវ (Sat-nav) របស់គាត់។ ក្រុមហ៊ុន TomTom បានថ្លែងថា នាពេលថ្មីៗនេះការផ្លាស់ប្តូរបានធ្វើឡើងសម្រាប់ការណែនាំផ្ទាល់មាត់ (verbal instructions)។ ក្រុមហ៊ុន Apple និង Google សង្ឃឹមថា ការផ្លាស់ប្តូរចំពោះការជំរុញសំឡេងរបស់ពួកគេនឹងផ្តល់នូវការណែនាំកាន់តែច្បាស់។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី Ahmed បានបើកបរតាមទិសណែនាំរបស់សារសំឡេង (following audio directions) នៅពេលគាត់បើកបរចុះពីលើផ្លូវ Slip road នៅជិតផ្លូវប្រសព្វ Little Brickhill ។ នៅក្នុងរបាយការណ៍បង្ការការស្លាប់នាពេលអនាគតរាយការណ៍ពីលោកស្រី Ahmed អ្នកធ្វើកោសល្យវិច័យបានកត់សម្គាល់ប៉ូលីសដែលចូលរួមក្នុងហេតុការណ៍គ្រោះថ្នាក់នេះបានឃើញរថយន្តបីគ្រឿងផ្សេងទៀត បានធ្វើសកម្មភាពដូចគ្នានឹងលោកស្រី Ahmed ហើយព្យាយាមធ្វើដំណើរចុះពីលើផ្លូវ Slip road ក្នុងទិសដៅបញ្ច្រាស។ ចាប់តាំងពីពេលនោះមក ផ្លូវល្បឿនលឿនជាតិបានដំឡើងផ្លាកសញ្ញា ដើម្បីការពារអ្នកបើកបរមិនឱ្យចូលផ្លូវ Slip road។ ឆ្លើយតបនឹងរបាយការណ៍ អ្នកនាំពាក្យពីក្រុមហ៊ុន Apple បានថ្លែងថា ក្រុមហ៊ុនគួរតែបន្ថែមការណែនាំជាសំឡេងពិសេស (special voice guidance) សម្រាប់អ្នកបើកបរដែលឆ្លងកាត់ពី A5 offramp ទៅកាន់ A5 onramp។ ក្រុមហ៊ុនបន្តថា ក្រុមហ៊ុនទុកចិត្តថាដំណាក់កាលនីមួយៗដែលក្រុមហ៊ុនកំពុងតែអនុវត្តតាម នឹងជួយអ្នកដំណើរឱ្យគេចពីសោកនាដកម្មបែបនេះនាពេលអនាគត។ អ្នកបើកបរនឹងត្រូវបានណែនាំឱ្យបន្តត្រង់នៅលើស្ពានអាកាស នៅពេលពួកគេធ្វើដំណើរទៅទិសខាងលិច។ ពេលនៅលើស្ពានអាកាស អ្នកបើកបរនឹងត្រូវបានណែនាំឱ្យបត់ស្តាំលើផ្លូវ A5 ឆ្ពោះទៅកាន់ Milton Keynes នៃទីក្រុង Bletchley។
ក្រុមហ៊ុន Google ថ្លែងថា វាមិនច្បាស់ថាតើក្រុមហ៊ុន Google Maps ពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុ ឬយ៉ាងណា ក្រុមហ៊ុនក៏បានស្វែងរកដំណោះស្រាយបញ្ហាស្រដៀងគ្នានេះមិនឱ្យកើតមាននាពេលខាងមុខ។ ក្រុមហ៊ុនបានថ្លែងថា ក្រុមការងាររបស់ពួកគេកំពុងតែធ្វើការជំរុញដល់ពេលវេលានៃសំឡេង ដើម្បីផ្តល់នូវការណែនាំដែលប្រសើរឡើងនៅក្នុងស្ថានភាពដូចជាករណីនេះ។ អ្នកនាំពាក្យថ្លែងថា បញ្ហាទាំងនេះនឹងពាក់ព័ន្ធដល់ការជូនដំណឹងជាសំឡេង ដែលបានកែប្រែនៅពេលដែលអ្នកបើកបរចូលទៅជិតផ្លូវប្រសព្វមួយដែលពួកគេនឹងឆ្លងកាត់ ”Overpass” បន្ទាប់ពីស្ពានអាកាសបត់ស្តាំ។ យើងសង្ឃឹមថារបាយការណ៍នេះនឹងផ្តល់នូវជំនួយការកាន់តែច្បាស់សម្រាប់អ្នកបើកបរ និងជួយកាត់បន្ថយហានិភ័យ ដែលកម្មវិធីធ្វើមិនបានត្រឹមត្រូវ។ ក្រុមហ៊ុន TomTom បានណែនាំអ្នកប្រើឱ្យធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបស់ពួកគេ បន្ទាប់ពីអនុវត្តការបន្ថែមសុវត្ថិភាពទៅលើការកំណត់ភាពភាន់ច្រលំរបស់អ្នកបើកបរតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុននិយាយថា ដំណោះស្រាយទាំងនេះត្រូវបានធ្វើឡើងដោយការកំណត់ពេលដែលពាក្យបញ្ជាជិតដល់ច្រកចេញពិតប្រាកដ ហើយបន្ទាប់ពីប្រាកដហើយថាបានឆ្លងកាត់ច្រកផ្លូវចេញ (off-slip)។
https://www.bbc.com/news/articles/c1dp40kpvzdo
ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤