ទីភ្នាក់ងារអនុវត្តន៍ច្បាប់នៅទ្វីបអាព្រិកបានចាប់ខ្លួនជនល្មើសនៅក្នុងប្រតិបត្តិការ ‘Operation Serengeti’ ដែលមានជនសង្ស័យមិនតិចជាង ១ពាន់នាក់ដែលកំពុងពាក់ព័ន្ធនៅក្នុងសកម្មភាពឧក្រិដ្ឋកម្មសាយប័រ ដែលបណ្តាលឱ្យបាត់បង់ប្រាក់ប្រមាណ ១៩៣លានដុល្លារនៅទូទាំងពិភពលោក។
ប្រតិបត្តិការបង្រ្កាបត្រូវបានធ្វើឡើងដោយទីភ្នាក់ងារ Interpol និង Afripol នៅចន្លោះដើមខែកញ្ញា ដល់ចុងខែតុលា រួមមានឧក្រិដ្ឋជនគោលដៅនៅពីក្រោយមេរោគចាប់ជម្រិត (Ransomware) ការសម្របសម្រួលអ៊ីម៉ែលអាជីវកម្ម (BEC) ការជម្រិតទារប្រាក់ឌីជីថល និងការឆបោកតាមអនឡាញ។ សរុបទៅមានប្រទេសចំនួន ១៩នៅក្នុងទ្វីបអាព្រិកត្រូវបានចាប់ខ្លួន និងមានជនសង្ស័យចំនួន ១,០០៦នាក់ ថែមទាំងរឹបអូសបានហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធណិតវើកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មសាយប័រ ចំនួន ១៣៤,០៨៩គ្រឿង ដោយផ្អែកលើព័ត៌មានដែលបានផ្តល់ដោយដៃគូប្រតិបត្តិការ Cybercrime Atlas, Fortinet, Group-IB, Kaspersky, Team Cymru, Trend Micro និង Uppsala Security។
អ្នកស៊ើបអង្កេតរាយការណ៍ថា ជនសង្ស័យ និងហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ទៅជនរងគ្រោះយ៉ាងហោចណាស់ ៣៥,២២៤នាក់ និងបាត់បង់ប្រាក់មិនតិចជាង ១៩៣លានដុល្លារទេ។ ប្រតិបត្តិការ Serengeti បានស្តារប្រាក់ត្រលប់មកវិញបានប្រមាណជា ៤៤លានដុល្លារ។ ខាងក្រោមនេះជាព័ត៌មាននៃសកម្មភាពអនុវត្តច្បាប់នៅក្នុងតំបន់៖
– Kenya: បានបង្ក្រាបករណីក្លែងបន្លំកាតក្រេឌីតតាមអនឡាញមានការខាតបង់អស់ ៨,៦លានដុល្លារ។ ប្រាក់មូលនិធិត្រូវបានលួចតាមរយៈ Script ក្លែងបន្លំ ហើយបញ្ជូនបន្តតាមរយៈ SWIFT ទៅក្រុមហ៊ុននៅក្នុងប្រទេស UAE, Nigeria និងចិន រួមទាំងបានចាប់ខ្លួនជនល្មើសចំនួន ១២នាក់។
– Senegal: បានបង្រ្កាបគម្រោងឆបោក Ponzi ដែលមានប្រាក់ប្រមាណជា ៦លានដុល្លារ រួមទាំងបានប៉ះពាល់ដល់ជនរងគ្រោះចំនួន ១,៨១១នាក់ បានរឹបអូស SIM cards ចំនួន ៩០០ ប្រាក់ចំនួន ១១,០០០ដុល្លារ ទូរស័ព្ទ កុំព្យូទ័រ Laptops និង ID cards របស់ជនរងគ្រោះថែមទៀត។ ជនសង្ស័យចំនួន ៨នាក់រួមមានជនជាតិចិនចំនួន ៥នាក់ត្រូវបានចាប់ខ្លួន។
– Nigeria: បានឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកដំណើរការនូវផែនការវិនិយោគឆបោកតាមអនឡាញ ហើយរកប្រាក់បាន ៣០០,០០០ដុល្លារតាមរយៈការសន្យាផ្តល់ប្រាក់គ្រីបតូក្លែងក្លាយ។
– Cameroon: បានទប់ស្កាត់ការឆបោកតាមទីផ្សារចម្រុះដូចជាការជួញដូរមកពីប្រទេសចំនួន៧។ ជនរងគ្រោះត្រូវបានឃុំខ្លួន និងបង្ខំឱ្យជ្រើសរើសអ្នកផ្សេងទៀត ដើម្បីប្តូរនឹងសេរីភាពរបស់ខ្លួន។ ក្រុមជនខិលខូច ប្រមូលប្រាក់បានយ៉ាងតិច ១៥០,០០០ដុល្លារនៅក្នុងសមាជិកភាព។
– Angola: បានបង្រ្កាបក្រុមអន្តរជាតិដែលបើកកាស៊ីណូនិម្មិតនៅ Luanda។ ក្រុមជនល្មើសបានបោកប្រាស់ជនរងគ្រោះរាប់រយនាក់ ជាថ្នូរទៅនឹងការផ្តល់នូវរង្វាន់ដូចជាការចូលជាសមាជិកថ្មី។ ជនល្មើសចំនួន ១៥០នាក់ត្រូវបានចាប់ខ្លួន ជាមួយនិងកុំព្យូទ័រចំនួន ២០០គ្រឿង រួមទាំងទូរស័ព្ទមិនតិចជាង ១០០គ្រឿងទេដែលត្រូវបានរឹបអូស។
ប្រទេសដែលពាក់ព័ន្ធនឹងប្រតិបត្តិការ Serengeti នេះរួមមាន Algeria, Benin, Cote d’ Ivoire, DRC, Gabon, Ghana, Mauritius, Moxambique, Rwanda, South Africa, Tanzania, Tunisia, Zambia និង Zimbabwe៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤