ក្រុមហ៊ុន LinkedIn ថ្លែងថា មិនពេញចិត្តចំពោះការហាមកុមារមិនឱ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ

0

គេហទំព័រអាជីព LinkedIn បានប្រាប់សមាជិកសភាអូស្រ្តាលីថា វាចាស់គំរិលពេកហើយសម្រាប់ក្មេងៗក្នុងការធានាអំពីការរួមបញ្ចូលរបស់ខ្លួននៅក្នុងការហាមឃាត់ដែលបានស្នើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ។ ម្ចាស់ក្រុមហ៊ុន Microsoft បានថ្លែងទៅកាន់គណៈកម្មាការព្រឹទ្ធសភាអូស្រ្តាលីថា ធម្មតា LinkedIn មិនមានមាតិកាគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញសម្រាប់ក្មេងៗទេ។ រដ្ឋាភិបាលអូស្រ្តាលីបានថ្លែងថា ខ្លួននឹងណែនាំច្បាប់ (ពិភពលោកឈានមុខ ‘World-leading’) ដើម្បីបញ្ឈប់កុមារមិនឱ្យប្រើផ្លេតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ុន្តែ ក្រុមហ៊ុននៅពីក្រោយផ្លេតហ្វមល្បីៗលើកឡើងថា Meta, Google, Snpachat-owner Snap Inc និង Tiktok បានជំទាស់នឹងច្បាប់ដែលបានគ្រោងទុកនឹងបញ្ជូនទៅកាន់សមាជិកសភា។

ប្រទេសអូស្ត្រាលីចង់ហាមឃាត់កុមារមិនឱ្យប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម តើវាអាចទៅរួចទេ? នាយករដ្ឋមន្ត្រី Anthony Albanese បានថ្លែងថា ច្បាប់ដែលបានស្នើសុំគឺដើម្បីដោះស្រាយហានិភ័យរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងតែបំពានលើកុមារអូស្ត្រាលី។ គាត់បានបន្តថា វាគឺសម្រាប់ម្តាយ និងឪពុកដែលដូចគាត់អញ្ចឹង គឺមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់កូនៗគាត់នៅលើអនឡាញ។ ប្រទេសផ្សេងទៀតកំពុងតែឃ្លាំមើលយ៉ាងដិតដល់នូវអ្វីដែលនឹងកើតឡើងជាមួយនឹងច្បាប់ប្រទេសមួយចំនួនរួមមានចក្រភពអង់គ្លេសផងដែរ ដោយនិយាយថា ពួកគេបើកចំហនឹងគោរពតាមច្បាប់។ គណៈគម្មាការច្បាប់ស្តីពីបរិស្ថាន និងទំនាក់ទំនងព្រឹទ្ធសភារបស់អូស្រ្តាលីបានផ្តល់ពេលមួយថ្ងៃដល់អ្នកឆ្លើយតបដើម្បីផ្តល់យោបល់លើច្បាប់នេះ ដែលនឹងធ្វើវិសោធនកម្មច្បាប់សុវត្ថិភាពអនឡាញដែលមានស្រាប់របស់ខ្លួន។ របាយការណ៍របស់ខ្លួនទៅកាន់ព្រឹទ្ធសភាសន្និដ្ឋានថា ច្បាប់នេះគួរតែអនុម័ត ផ្តល់អនុសាសន៍របស់ខ្លួនដូចជាការចូលរួមរបស់យុវជនក្នុងការអនុវត្តច្បាប់ត្រូវបានពិចារណា។

ការព្រួយបារម្ភដ៏សំខាន់៖ ទោះជាយ៉ាងណា នៅក្នុងការឆ្លើយតបរបស់ពួកគេ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ពិភពលោកបានកំណត់ (setting) ហេតុអ្វីបានជាពួកគេមិនសប្បាយចិត្តជាមួយនឹងច្បាប់ដែលបានស្នើឡើងនេះ។ ក្រុមហ៊ុន Google ដែលជាម្ចាស់ YouTube និងម្ចាស់ក្រុមហ៊ុន Instagram, Meta បានថ្លែងថា ពួកគេត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិចារណាអំពីច្បាប់នេះ។ ក្រុមហ៊ុន Meta បានថ្លែងថាទម្រង់ (form) បច្ចុប្បន្នរបស់ខ្លួន នឹងមិនអាចសម្រេចទៅបានចំពោះការកាត់បន្ថយនូវការព្រួយបារម្ភរបស់អាណាព្យាបាលសម្រាប់គ្រប់គ្រងលើសុវត្ថិភាពរបស់កុមារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។ ជាងនេះក្រុមហ៊ុនក៏បានបន្តថា វាមិនបានយកចិត្តទុកដាក់លើភស្តុតាង ដែលបានបង្ហាញដោយអ្នកជំនាញស្តីអំពីសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តកុមារទេ។ រីឯបណ្តាញសង្គម X (អតីត Twitter) ក៏បានចោទសួរពីភាពស្របច្បាប់នៃសំណើច្បាប់នេះ។ ក្រុមហ៊ុនតិកតុកអូស្ត្រាលីបានថ្លែងថា ខ្លួនមានការព្រួយបារម្ភអំពីបញ្ហានេះ ជាមួយនឹងច្បាប់ដែលបានស្នើសុំផងដែរ។ ដូចផ្លេតហ្វមដទៃទៀតដែលធ្វើអត្ថាធិប្បាយលើច្បាប់នេះ វាបាននិយាយថា “ជាប់គាំង (hinges)” លើការសាកល្បងការធានាអំពីអាយុដែលកំពុងបន្តដោយសម្លឹងមើលបច្ចេកវិទ្យាដែលអាចពិនិត្យអាយុអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ នាយកគោលនយោបាយសាធារណៈនៅក្នុងក្រុមហ៊ុនតិកតុកអូស្ត្រាលី និងញ៉ូហ្សែឡែន Ella Woods-Joyce បានសរសេរនៅក្នុងការដាក់ស្នើរបស់ក្រុមហ៊ុនថា ច្បាប់ដែលបានអនុម័យដ៏ប្រញាប់ប្រញាល់អាចបង្កឱ្យមានផលវិបាក ឬហានិភ័យធ្ងន់ធ្ងរ។ ប៉ុន្តែ LinkedIn បានទទួលយកយុទ្ធសាស្រ្តផ្សេងគ្នា និងបានបដិសេធមិនព្រមដាក់សំណើប្តូរផ្លេតហ្វមរបស់ខ្លួនទេ ដោយលើកឡើងថា ជាផ្លេតហ្វមដែលមិនមានការចាប់អារម្មណ៍ចំពោះកុមារ។ កុមារអាយុក្រោម ១៦ឆ្នាំមានន័យថា ពួកគេមិនអាចចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមបានទេ ថែមទាំងក្រុមហ៊ុននឹងលុបគណនីកុមារនោះចោល ប្រសិនបើគេរកឃើញ បើយោងតាមសំដីក្រុមហ៊ុន។ ប្រសិនបើក្រុមហ៊ុន LinkedIn អាចចរចាទទួលបានជោគជ័យ វាមិនគួររួមបញ្ចូលទៅក្នុងច្បាប់ទេ ហើយវាក៏អាចកាត់បន្ថយនូវតម្លៃនៃការចំណាយ និងការរំខានដែលពាក់ព័ន្ធនឹងការណែនាំពីការបញ្ជាក់នូវអាយុនៅពេលចូលប្រើគេហទំព័រនោះ។ ក្រុមហ៊ុនបន្ថែមថា ការដាក់បញ្ចូលវេទិកា LinkedIn ទៅក្នុងច្បាប់ដែលបានស្នើឡើងនឹងបង្កើតឧបសគ្គ និងការចំណាយដែលមិនចាំបាច់សម្រាប់សមាជិក LinkedIn នៅក្នុងប្រទេសអូស្រា្តលី ដើម្បីធានាមិនឱ្យកុមារអាចចូលប្រើបណ្តាញសង្គមបាន។

ចំណាប់អារម្មណ៍នៅកន្លែងផ្សេង (elsewhere): រដ្ឋាភិបាលអូស្រ្តាលីបានថ្លែងថា ខ្លួនចង់ឱ្យច្បាប់នេះចេញមុនពេលសភាអណត្តិនេះផុតកំណត់។ ប៉ុន្តែអ្នកជំនាញបានថ្លែងថា ពេលវេលា និងសមាសភាពបច្ចុប្បន្នរបស់ច្បាប់នេះមិនទាន់មានការត្រួតពិនិត្យគ្រប់គ្រាន់នៅឡើយទេ។ ស្នងការឯកជនភាពរបស់ប្រទេសអូស្រ្តាលី Carly King បានថ្លែងនៅក្នុងប្លុក LinkedIn កាលពីថ្ងៃច័ន្ទថា បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងសវនាការព្រឹទ្ធសភាជាសាធារណៈថា លោកស្រីមានការព្រួយបារម្ភអំពី ផលប៉ះពាល់ដល់ឯកជនភាពដែលអាចកើតឡើងបណ្តាលមកពីការហាមឃាត់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ស្នងការសិទ្ធិមនុស្ស Lorraine Findlay បានឆ្លើយតបនៅក្នុងប្លុក LinkedIn កាលពីថ្ងៃព្រហស្បតិ៍ថា ច្បាប់មិនគ្រប់គ្រាន់ទាំងស្រុងនោះទេ។ គាត់បន្តថា យើងត្រូវការការប្រឹក្សាយោបល់ពិតប្រាកដមិនមែនត្រឹមតែរូបភាពខាងក្រៅទេ។ ទោះជាយ៉ាងណា ផែនការរបស់រដ្ឋាភិបាលអូស្រ្តាលីបានធ្វើឱ្យប្រទេសផ្សេងចាប់អារម្មណ៍។ នៅក្នុងចក្រភពអង់គ្លេស លេខាបច្ចេកវិទ្យា Peter Kyle បានប្រាប់សារព័ត៌មាន BBC នៅក្នុងខែនេះថា ច្បាប់ស្រដៀងគ្នានេះត្រូវបានពន្យាពេល ឬផ្អាកសិន។ ប្រទេសបារាំងឯនោះវិញក៏បានណែនាំច្បាប់រួចរាល់ ដែលតម្រូវឱ្យផ្លេតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គមមិនអនុញ្ញាតឱ្យកុមារក្រោមអាយុ ១៥ឆ្នាំដំណើរការដោយគ្មានការអនុញ្ញាតពីឪពុកម្តាយនោះទេ បើទោះជា ការស្រាវជ្រាវបានបង្ហាញថា ស្ទើរតែពាក់កណ្តាលនៃអ្នកប្រើប្រាស់អាចគេចពីការហាមឃាត់ដោយប្រើ VPN ក្តី។

https://www.bbc.com/news/articles/cx2dz2z72y8o

ប្រភពព័ត៌មាន៖ ថ្ងៃទី២៦ ែខវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here