ក្រុមហ៊ុន Meta បានប្រកាសថា ខ្លួននឹងបិទគណនីចំនួន ២លានចេញពីផ្លេតហ្វមរបស់ខ្លួនតាំងពីដើមឆ្នាំមកដែលទាក់ទងនឹងការឆបោកក្រោមប្រធានបទបំពានលើទំនុកចិត្ត និងប្រធានបទផ្សេងៗ។គណនីភាគច្រើនបង្កើតនៅប្រទេសមីយ៉ាន់ម៉ា ឡាវ United Arab Emirates ហ្វីលីពីន និងកម្ពុជា ដែលត្រូវបានគេស្គាល់ថា មានប្រតិបត្តិការបង្ហោះ “ឆបោក (scam slave)”។ ឧក្រិដ្ឋជនទាំងនេះលួងលោមអ្នកស្វែងរកការងារដែលមិនមានការសង្ស័យជាមួយនឹងតួនាទីការងារល្អ (too-good-to-be-true) នៅលើការស្វែងរកការងារក្នុងស្រុក (local job boards) ផ្លេតហ្វមរើសបុគ្គលិកដែលក្រោយមកបង្ខំឱ្យជនរងគ្រោះធ្វើការងារឆបោកតាមអនឡាញ ជាទូទៅស្ថិតក្រោមការគំរាមកំហែងផ្លូវកាយ (physical abuse) បើយោងតាមក្រុមហ៊ុន Meta បានពន្យល់។
ការឆបោកចាប់ផ្តើមជាមួយគណនីទាំងនេះគឺជា ការឆបោកដែលផ្តើមពីការបង្កើតនូវទំនុកចិត្ត ‘Pig Butchering’ ជាពិសេសឆបោកផ្នែកវិនិយោគហិរញ្ញវត្ថុ ដែលមានល្បិចរយៈពេលវែង និងការឆបោកកម្រិតខ្ពស់។ ក្រុមហ៊ុន Meta បានលុបគណនីទាំងនេះចេញពីប្រព័ន្ធ និងដៃគូរបស់ខ្លួនជាមួយនឹងទីភ្នាក់ងារអនុវត្តច្បាប់នៅក្នុងប្រទេសទាំងនេះដើម្បីចែករំលែកការស៊ើបការណ៍សម្ងាត់ដែលរំខានដល់ប្រតិបត្តិការឆបោកប្រាក់តាមចំណុចសំខាន់របស់ពួកគេ។
ការឆបោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៖ ក្រុមហ៊ុន Meta ថ្លែងថា “ក្រុមខិលខូចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រើយុទ្ធសាស្រ្តឆបោកដោយរំលោភលើទំនុកចិត្ត” និងមានគោលដៅលើអ្នកប្រើប្រាស់ (Users) ពាសពេញពិភពលោក។ ក្រុមហ៊ុនយក្សនេះបានរាយការណ៍ពីការប្រឆាំងនឹងបញ្ហាទាំងនេះនៅលើផ្លេតហ្វមរបស់ខ្លួនអស់រយៈពេលជាង ២ឆ្នាំមកហើយ និងមើលឃើញពីការរីករាលដាលរបស់ក្រុមឧក្រិដ្ឋជនពីប្រទេសកម្ពុជាទៅប្រទេសផ្សេងទៀតដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា និង UAE។
ទោះជាជនល្មើសត្រូវបានគេបង្ខំ ឬធ្វើតាមចិត្តខ្លួនឯងក៏ដោយ ពួកគេធ្វើជាមនុស្សដែលគួរឱ្យចាប់អាម្មណ៍ ឬសមាជិកនៃទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនធំៗ។ ពួកគេផ្ញើសារជាច្រើនទៅអ្នកប្រើប្រាស់តាមរយៈ (DM, SMS, ឬអ៊ីម៉ែល) ដែលសង្ឃឹមថា អ្នកប្រើនឹងទទួលសារ ដែលគេស្គាល់ថាជាតិចនិក Spray និង Pray ។ អ្នកដែលជាប់ទាក់ទងនឹងហេគឃ័រចូលទៅក្នុងចង្កោមនៃការបោកបញ្ឆោត ដែលនាំពួកគេទៅកាន់វេទិកាវិនិយោគក្លែងក្លាយ ដែលមើលទៅដូចជាស្របច្បាប់ ប៉ុន្តែបង្ហាញការត្រលប់មកវិញក្លែងបន្លំ និងមិនអនុញ្ញាតឱ្យដកប្រាក់ដាច់ដោយឡែក ប្រហែលជាមកពីករណីលើកលែងដំបូងក្នុងដំណាក់កាលនៃការកសាងទំនុកចិត្ត។
នៅពេលដែលវាមិនទំនងជាមានមនុស្សច្រើនធ្លាក់ចូលទៅក្នុងការឆបោកទាំងនេះ ទីភ្នាក់ងារ FBI រាយការណ៍ថា វាបានក្លាយជាអ្នកបង្កើតប្រាក់ចំណូលដ៏ច្រើនសម្រាប់ក្រុមឧក្រិដ្ឋជន។ របាយការណ៍ឧក្រិដ្ឋកម្មអ៊ីនធឺណិតឆ្នាំ២០២៣ របស់ទីភ្នាក់ងារ FBI បានព្រមាន [PDF] ថា ការឆបោកផ្នែកវិនិយោគឃើញថាកើនឡើងចំនួន ៣៨% ពីទឹកប្រាក់ ៣,៣១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ ទៅ ៤,៥៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
តើក្រុមហ៊ុន Meta កំពុងធ្វើអ្វីអំពីរឿងនេះ៖ ក្រុមហ៊ុន Meta ថ្លែងថា ក្រុមហ៊ុនជួលបុគ្គលិកវិភាគដើម្បីតាមចាប់ និងបញ្ឈប់សកម្មភាពឆបោកទាំងនេះនៅលើផ្លេតហ្វមរបស់ខ្លួនរួមមាន Facebook, Instagram, WhatApp និង Messenger មុនពួកគេមានឱកាសបញ្ឆោត និងធ្វើបាបអ្នកប្រើប្រាស់។ ក្រុមហ៊ុនមានរាយបញ្ជីវិធានការមួយចំនួននៅក្នុងការប្រកាសចុងក្រោយរបស់ខ្លួនដូចខាងក្រោម៖
– ក្រុមហ៊ុន Meta អនុវត្តគោលការណ៍ Dangerous Organizations និង Individuals (DOI) Policy ដើម្បីហាមឃាត់ក្រុមខិលខូច ដែលរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនឆ្លងផ្លេតហ្វម។
– សញ្ញាអាកប្បកិរិយា និងបច្ចេកទេស (Behavioral and technical signals) ត្រូវបានប្រើដើម្បីកំណត់ និងទប់ស្កាត់គណនី រួមទាំងហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទងនឹងការបោកប្រាស់។
– ក្រុមហ៊ុន Meta ផ្លាស់ប្តូរការយល់ដឹងជាមួយការអនុវត្តច្បាប់សកលដើម្បីរំខានដល់ការឆបោក និងឱ្យក្រុមឧក្រិដ្ឋជនទទួលខុសត្រូវ។
– ក្រុមហ៊ុន Meta សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Tech Against Scams Coalition ដើម្បីជំរុញការការពារ Cross-platform។
– មុខងារការពារដូចជាការព្រមាននៅក្នុង Messenger, Instagram និង Group Chat មានតម្លាភាពនៅលើ WhatApp ជួយអ្នកប្រើប្រាស់កំណត់អត្តសញ្ញាណ ដើម្បីជៀសវាងការឆបោក។
អ្នកប្រើផ្លេតហ្វមរបស់ក្រុមហ៊ុន Meta ត្រូវបានណែនាំឱ្យបើកការផ្ទៀងផ្ទាត់២ជាន់ (2FA) នៅលើគណនីរបស់ពួកគេ ដែលចាត់ទុកថាជាការបញ្ជាក់អត្តសញ្ញាណ (selfie verification) ដើម្បីរក្សាការចូលប្រើគណនីដែលលួច ហើយប្រុងប្រយ័ត្នចំពោះទំនាក់ទំនងដែលមិនត្រូវការ។ នៅពេលណាដែលអ្នកត្រូវបានស្នើសុំលុយនៅលើបណ្តាញសង្គម និងវេទិកាទំនាក់ទំនងមិនថាក្នុងគ្រាអាសន្ន ឬដើម្បីចូលរួមក្នុងគម្រោងវិនិយោគណាមួយក្តី នោះអាចនឹងជាការឆបោក៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤