ប៉ូលីសថៃបានចាប់ខ្លួនជនខិលខូចប្រើ SMS Blaster ផ្ញើសារឆបោកមិនតិចជាង ១លានពីក្នុងឡាន

0

ប៉ូលីសថៃបានរកឃើញរថយន្តមួយគ្រឿង និងបានចាប់ខ្លួនអ្នកបើកបររថយន្តនោះពីបទប្រើ SMS Blaster Device ដើម្បីផ្ញើសារឆបោក (SMS phishing) ចំនួនមិនតិចជាង ១០០,០០០ ក្នុងរយៈពេល១ម៉ោង ទៅកាន់អ្នករស់នៅទីក្រុងបាងកក។

ឧបករណ៍នេះត្រូវបានគេរាយការណ៍ថា អាចចាប់បានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រ (10,000 feet)  អាចផ្ញើសារចេញនៅក្នុងចន្លោះ ប្រមាណជា ១០០,០០០ ក្នុងរយៈពេល១ម៉ោង។ នៅក្នុងរយៈពេលមិនតិចជាង ៣ថ្ងៃ ជនខិលខូច (Scammers) បានផ្ញើសារអត្ថបទ (SMS text) ប្រហែល ១លានទៅកាន់ទូរស័ព្ទដៃដែលបានពណ៌នាថា “ពិន្ទុ (Points) ៩,២៦៨ របស់អ្នកជិតផុតកំណត់ហើយ! ប្រញាប់ឡើង និងប្តូរយករង្វាន់របស់អ្នកឥឡូវនេះ។”

SMS blaster in back of van in Bangkok

សារអត្ថបទ (text messages) មានផ្ទុកលីងទៅកាន់គេហទំព័រឆបោក (Phishing website) ដែលមានផ្ទុក String ‘aisthailand’ សម្រាប់ក្លែងបន្លំជាសេវាព័ត៌មានកម្រិតខ្ពស់ (Advanced Info Service (AIS)) និងជាប្រតិបត្តិករទូរស័ព្ទដៃធំជាងគេរបស់ប្រទេសថៃ។ ជនរងគ្រោះដែលបានចុចលើ URL ឆបោក ត្រូវបាននាំទៅកាន់ ទំព័រស្នើសុំព័ត៌មានកាតក្រេឌីត បន្ទាប់មកត្រូវបានផ្ញើត្រលប់ទៅជនខិលខូច (Scammers) ដើម្បីដំណើរការប្រតិបត្តិការផ្ទេរប្រាក់នៅក្នុងប្រទេសផ្សេងដោយគ្មានការអនុញ្ញាត។ សមាជិកនៃក្រុមឆបោកខ្លះបានរកឃើញនៅក្នុងប្រទេសថៃ រួមទាំងប្រទេសដទៃទៀត ដែលបានសម្របសម្រួលតាមរយៈឆាណែល Telegram ឯកជន ដែលមានខ្លឹមសារ (content) នៃសារ SMS ត្រូវបានសម្រេច (Decided)។ បុរសជនជាតិចិនអាយុ ៣៥ឆ្នាំ កំពុងបើកឡានវែន (Van) ដែលមានផ្ទុក SMS Blaster ត្រូវបានចាប់ខ្លួន និងប៉ូលីសកំពុងតែស្វែងរកបក្សពួកផ្សេងទៀតនៅក្នុងយុទ្ធនាការនៃការឆបោកនេះ (fraud ring)។

កាសែត Khaosod English រាយការណ៍ថា សេវាព័ត៌មាន AIS បានជួយប៉ូលីសក្នុងការចង្អុលបង្ហាញពីឧបករណ៍ SMS Blaster។ ទោះជាយ៉ាងណា សេវាព័ត៌មាន AIS មិនបានផ្តល់ព័ត៌មានលម្អិតពីរបៀបដែលវាអាចការពារជនឆបោកពីការកែតម្រូវយុទ្ធសាស្រ្តរបស់ពួកគេទេ។ បើទោះជាសារឆបោកទាំងនេះមានអត្រាជោគជ័យទាបក៏ដោយសារតែការកើនឡើងនូវចំណេះដឹងរបស់សាធារណៈជន ក៏ពួកគេអាចផ្តល់ប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ជនល្មើសនៅពេលដែលពួកគេអាចចែកចាយ SMS ក្នុងអត្រាខ្ពស់បែបនេះនៅក្នុងតំបន់ដែលមានប្រជាជនច្រើន៕

https://www.bleepingcomputer.com/news/security/bangkok-busts-sms-blaster-sending-1-million-scam-texts-from-a-van/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here