លេខាបច្ចេកវិទ្យាលោក Peter Kyle បានប្រាប់សារព័ត៌មាន BBC ថា ការហាមឃាត់អាចនឹងកើតមាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំនៅចក្រភពអង់គ្លេស។ថ្លែងក្នុងកម្មវិធីថ្ងៃនេះនៅលើសារព័ត៌មាន BBC Radio 4 គាត់បានប្រាប់ថា គាត់ធ្វើអ្វីដែលគួរធ្វើ ដើម្បីនាំមនុស្ស ជាពិសេសក្មេងៗទៅកាន់អនឡាញដែលមានសុវត្ថិភាព។ គាត់ក៏បានប្រកាសពីការស្រាវជ្រាវបន្ថែមលើផលប៉ះពាល់នៃបច្ចេកវិទ្យាដូចជា ទូរស័ព្ទដៃស្មាតហ្វូន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមានឥទ្ធិពលលើយុវវ័យ ដែលបច្ចុប្បន្នពុំមានក្រុមហ៊ុនណាបង្ហាញពីភស្តុតាងទេ (peer-reviewed evidence)។ លោក Kyle បានប្រាប់ពីអាទិភាពរបស់គាត់នូវអ្វីដែលគាត់ហៅថា លិខិតនៃចេតនា (letter of strategic intent) ចំពោះនិយ័តករ Ofcom ដែលសន្មតពីអំណាចបន្ថែមនៅក្រោមច្បាប់សុវត្ថិភាពអនឡាញ (OSA)។
យុទ្ធនាការ Molly Rose Foundation បានស្វាគមន៍នូវអ្វីដែលត្រូវបានគេហៅថា សញ្ញាសម្គាល់សម្រាប់ Ofcom កាន់តែសំខាន់ (important marker for Ofcom to be bolder) ប៉ុន្តែគាត់បានថ្លែងបន្តថាមិនគួរបិទបាំងការពិតដែល OSA ចាំបាច់ត្រូវពង្រឹងនោះទេ។ គាត់បានបន្ថែមនៅលើបណ្តាញសង្គម X ថា ការស្រាវជ្រាវរបស់យើងគឺច្បាស់។ លោកស្រី Iona Silverman មកពីក្រុមហ៊ុនច្បាប់ Freeths បានរៀបរាប់ពីបំរាមប្រព័ន្ធផ្សព្វផ្សាយសង្គមជា បញ្ហាតូចមួយនៅក្នុងមហាសមុទ្រ ដែលនិយាយថាក្មេងជំទង់គួរតែស្វែងរកវិធីសាស្រ្តថ្មី ដើម្បីចូលប្រើសម្ភារៈដែលមានបញ្ហានៅលើអនឡាញ។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលត្រូវគិតគូរជាងនេះ នេះគឺជាបញ្ហាដែលទាមទារការផ្លាស់ប្តូរវប្បធម៌ និងក៏ត្រូវការច្បាប់សម្រាប់បោះជំហានមួយទៅមុខ ជាជាងឈរនៅពីក្រោយបច្ចេកវិទ្យា។
ការចម្លងតាមច្បាប់ដ៏តឹងរឹងរបស់ប្រទេសអូស្រ្តាលី (Aping Australia)៖ គំនិតនៃការរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយសង្គមស្របច្បាប់សម្រាប់យុវវ័យបានក្លាយជាករណីដែលត្រូវយកចិត្តទុកដាក់ បន្ទាប់ពីរដ្ឋាភិបាលអូស្រ្តាលីបានថ្លែងថា វាគួរតែណែនាំច្បាប់ហាមឃាត់ក្មេងៗក្រោមអាយុ ១៦ឆ្នាំពីបណ្តាញសង្គម។ លោក Kyle បានថ្លែងថា អ្វីៗគ្រប់យ៉ាងគឺនៅលើតុ ប៉ុន្តែគាត់ចង់ឃើញភស្តុតាងបន្ថែមជាមុនសិន។ គាត់បានថ្លែងថា គាត់ក៏បានផ្តោតលើការធ្វើឱ្យច្បាស់ថា អំណាចដែលមាននៅក្នុង OSA នឹងចូលជាធរមាននៅឆ្នាំក្រោយ ដែលធានាដោយនិយតករ។ គាត់បានប្រាប់ទៅសារព័ត៌មាន BBC ថា គាត់ចង់ប្រាកដថា Ofcom ដឹងថា រដ្ឋាភិបាលសង្ឃឹមថាច្បាប់សុវត្ថិភាពអនឡាញ (OSA) នឹងត្រូវបានប្រើប្រាស់។ ច្បាប់ OSA នេះតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទទួលខុសត្រូវបន្ថែមលើមាតិកានៅលើផ្លេតហ្វមរបស់ពួកគេ ដើម្បីការពារកុមារពីភាពស្របច្បាប់ ប៉ុន្តែជាសម្ភារៈដែលបង្កគ្រោះថ្នាក់នោះ។ លោក Kyle បានបន្តថា គាត់ចង់ឃើញភស្តុតាងដែលក្រុមហ៊ុនបច្ចេកវិទ្យាកំពុងតែផ្តល់ការផ្ទៀងផ្ទាត់អាយុសមរម្យសម្រាប់អ្នកប្រើប្រាស់ និងថាវិស័យនេះកំពុងតែឆ្ពោះទៅរកសុវត្ថិភាពតាំងពីដំបូងមក។
ប្រព័ន្ធផ្សព្វផ្សាយ និងផ្លេតហ្វមផ្ញើសារ អាចប្រឈមនឹងការពិន័យជាប្រាក់ បើពួកគេមិនគោរពតាមច្បាប់ OSA។ វាបាននាំក្រុមហ៊ុនទៅរកការផ្លាស់ប្តូរពីរបៀបដែលពួកគេធ្វើការជាមួយនឹងការបង្កើតគណនីថ្មី Instagram របស់ក្មេងៗនៅក្នុងខែកញ្ញា និង Roblox ហាមក្មេងៗពីការផ្ញើសារនៅក្នុងខែវិច្ឆិកា។ ទោះជាយ៉ាងណា ការរិះគន់បានថ្លែងថា រដ្ឋាភិបាលត្រូវការចាត់វិធានការបន្ថែមទៀត។ នៅក្នុងខែកុម្ភៈ ម្តាយរបស់កុមារ Brianna Ghey ដែលបានសម្លាប់ខ្លួនបានប្រាប់ទៅ BBC ថា វាមិនគ្រប់គ្រាន់ទេ។
ការកំណត់ ឬការកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន (Smartphone Curbs)៖ ក៏ដូចជាការរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ អ្នកខ្លះស្នើឱ្យការប្រើប្រាស់ស្មាតហ្វូនក៏គួរតែត្រូវបានគ្រប់គ្រងឱ្យតឹងរឹងជាងមុនផងដែរ។ សភាកំពុងតែពិចារណាលើវិក័យបត្រឯកជន (Private members bill) ដែលពិនិត្យពីរបៀបធ្វើឱ្យជីវិតឌីជីថលរបស់កុមារកាន់តែមានសុវត្ថិភាព។ អ្នកនឹងឃើញភស្តុតាងពីអ្នកជំនាញថែទាំសុខភាពសម្រាប់អេក្រង់សុវត្ថិភាព (Safer Screens) ដែលចង់កំណត់ការប្រើប្រាស់នៅលើទូរស័ព្ទដៃ។ ស្ថាបនិក និង GP Rebecca Foljambe បានថ្លែងថា នៅពេលដែលគាត់បង្កើតក្រុមនេះ វាជាការបើកទ្វារមួយដ៏សំខាន់។ មានអ្នកជំនាញសុខភាពជាច្រើនក៏បារម្ភពីបញ្ហានេះដែរ។ រដ្ឋាភិបាលបានបញ្ឈប់ការហាមឃាត់ទូរស័ព្ទដៃនៅតាមសាលា ប៉ុន្តែបានចេញសេចក្តីណែនាំដើម្បីធានាថា សាលារៀនទាំងអស់អនុវត្តការរឹតបន្តឹងការប្រើទូរស័ព្ទប្រកបដោយប្រសិទ្ធភាព។ លោក Peter Kyle បានប្រាប់ BBC នៅក្នុងខែតុលាថា គាត់ជឿជាក់ថា ការហាមឃាត់ការប្រើទូរស័ព្ទដៃនៅសាលារៀនទទួលបានជោគជ័យ៕
https://www.bbc.com/news/articles/ce9gpdrx829o
ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤