ក្រុមហ៊ុន Ford កំពុងតែស៊ើបអង្កេតលើការចោទប្រកាន់ថា ខ្លួនបានរងការបំពានបន្ទាប់ពីហេគឃ័របានលើកឡើងពីការបើកចំហកំណត់ត្រាទិន្នន័យអតិថិជនប្រមាណជា ៤៤,០០០នាក់នៅលើវេទិកាហេគ។ការលាតត្រដាងត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យដោយហេគឃ័រ ‘EnergyWeaponUser’ ហើយក៏មានជាប់ពាក់ព័ន្ធនឹងហេគឃ័រ ‘IntelBroker’ ដែលជាផ្នែកមួយនៅក្នុងការវាយប្រហារកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ ហេគឃ័របានបើកចំហទិន្នន័យនៅលើ BreachForums នូវកំណត់ត្រាទិន្នន័យអតិថិជនរបស់ក្រុមហ៊ុន Ford ចំនួន ៤៤,០០០កំណត់ត្រា ដែលមានផ្ទុកព័ត៌មានអតិថិជនរួមមានឈ្មោះពេញ ទីតាំង (Physical location) ព័ត៌មានលម្អិតទាក់ទងនឹងការទិញ ព័ត៌មាន Dealer និងកំណត់ត្រាពេលវេលា (record timestamps)។
ព័ត៌មានដែលត្រូវបានលាតត្រដាងមិនមែនជាព័ត៌មានសំខាន់អ្វីទេ ប៉ុន្តែពួកគេនៅមានព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដែលអាចប្រើសម្រាប់ការឆបោក Phishing និងការវាយប្រហារ Social Engineering ទៅលើគោលដៅបាន។ ហេគឃ័រមិនមានបំណងលក់ទិន្នន័យនោះទេ ប៉ុន្តែបានផ្តល់វាទៅឱ្យសមាជិកដែលបានចុះឈ្មោះនៅក្នុងវេទិកាហេគ សម្រាប់ក្រេឌីតចំនួន៨ និងមានតម្លៃស្នើនឹង ២ដុល្លារ។
សារព័ត៌មាន BleepingComputer បានទាក់ទងទៅក្រុមហ៊ុន Ford ដើម្បីសុំព័ត៌មានលម្អិត និងអ្នកនាំពាក្យបានប្រាប់ថា ក្រុមហ៊ុនកំពុងតែធ្វើការស៊ើបអង្កេតពីការចោទប្រកាន់នេះ។ ក្រុមហ៊ុនបានបន្ថែមថា ក្រុមហ៊ុនដឹងពីបញ្ហានេះ និងកំពុងតែស៊ើបអង្កេតលើការចោទប្រកាន់ថា មានការរំលោភលើទិន្នន័យក្រុមហ៊ុន Ford។ ការស៊ើបអង្កេតរបស់ក្រុមហ៊ុនកំពុងតែដំណើរការ ពាក់ព័ន្ធនឹងហេគឃ័រ IntelBroker នៅក្នុងការបំពានមានការជឿជាក់ដោយផ្អែកលើកំណត់ត្រាថ្មីៗរបស់ហេគឃ័រ។ ថ្មីៗនេះ ហេគឃ័រក៏បានបំពានលើ Cisco’s DevHub Portal, Nokia (តាមរយៈភាគីទីបី) Europol ‘s EPE web portal និង T-Mobile (តាមរយៈអ្នកលក់ (Vendor))។ ទីតាំងដែលបានលើកឡើងនៅក្នុងការវាយប្រហារដោយហេគឃ័រមាននៅទូទាំងពិភពលោករួមទាំងអាមេរិកផងដែរ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ សូមប្រុងប្រយ័ត្នចំពោះទំនាក់ទំនងដែលពុំមានការស្នើសុំ និងបដិសេធសំណើដែលបង្ហាញព័ត៌មានបន្ថែមដែលអាចជា ការក្លែងបន្លំ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤