ហេគឃ័របានបំពានលើប្រព័ន្ធអ្នកបង្កើត Satellite Maxar Space និងលួចទិន្នន័យឯកជនដែលជាកម្មសិទ្ធិរបស់បុគ្គលិក បើយោងតាមក្រុមហ៊ុនបានបញ្ជាក់ទាក់ទងនឹងបុគ្គលដែលរងផលប៉ះពាល់។ហេគឃ័របានវាយប្រហារតាមរយៈបណ្តាញណិតវើករបស់ក្រុមហ៊ុនប្រហែលជាមួយសប្តាហ៍មុននឹងរកឃើញពីការបំពាន។ ភ្លាមនោះបន្ទាប់ពីរកឃើញថាមានអ្នកលួចចូលដំណើរការដោយគ្មានការអនុញ្ញាត ក្រុមហ៊ុនបានចាត់វិធានការការពារហេគឃ័រមិនឱ្យចូលទៅក្នុងប្រព័ន្ធផ្សេងទៀតទេ។

បើយោងតាមការជូនដំណឹងពាក់ព័ន្ធទៅនឹងការបំពានទិន្នន័យបានឱ្យដឹងថា ក្រុមសុវត្ថិភាពព័ត៌មានរបស់ក្រុមហ៊ុនបានរកឃើញហេគឃ័រប្រើប្រាស់ IP Address ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងបានកំណត់គោលដៅវាយប្រហារលើប្រព័ន្ធ Maxar ដែលមានផ្ទុកឯកសារជាមួយនឹងទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិក។ នៅពេលក្រុមហ៊ុនរកឃើញឧប្បត្តិហេតុនេះកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនក៏បានចាត់វិធានការការពារភ្លាមៗ ដើម្បីទប់ស្កាត់ការបន្តចូលប្រើប្រាស់ប្រព័ន្ធដោយគ្មានការអនុញ្ញាត។ ទោះជាយ៉ាងណា បើយោងតាមការស៊ើបអង្កេតរបស់ក្រុមហ៊ុន ហេគឃ័រទំនងជាបានប្រើឯកសារនៅក្នុងប្រព័ន្ធប្រមាណជា ១សប្តាហ៍មុនពេលក្រុមហ៊ុនចាត់វិធានការការពារ បើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន។ ប្រព័ន្ធ Maxar Space គឺជាតួអង្គដ៏សំខាន់នៅក្នុងឧស្សាហកម្មអវកាសអាមេរិក ដែលត្រូវបានចាត់ទុកថាជាអ្នកជំនាញនៅក្នុងការបង្កើតផ្កាយរណបទំនាក់ទំនង និងអង្កេតផែនដី។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ Colorado បានសាងសង់ Satelliets មិនតិចជាង ៨០ទេដែលបច្ចុប្បន្នស្ថិតនៅក្នុងគន្លង និងបច្ចេកវិទ្យារបស់វាបានរួមចំណែកក្នុងការរុករកអវកាស។ Maxar 1300 platform បានដើរតួនាទីជាផ្នែកមួយដ៏សំខាន់សម្រាប់ជោគជ័យរបស់បេសកកម្ម NASA’s Psyche និងថាមពល រួមទាំងធាតុជំរុញរបស់វាត្រូវបានប្រើសម្រាប់កម្មវិធីរុករកព្រះច័ន្ទ Artemis។
អ្នកគ្រប់គ្រង Maxar Space Systems របស់ក្រុមហ៊ុនបានថ្លែងថា ហេគឃ័រទំនងជាបានចូលទៅក្នុងប្រព័ន្ធដែលមានផ្ទុកព័ត៌មានបុគ្គលិកដូចខាងក្រោម៖ ឈ្មោះ អាសយដ្ឋានរស់នៅបច្ចុប្បន្ន លេខសន្តិសុខសង្គម ព័ត៌មានទាក់ទងនឹងអាជីវកម្ម ភេទ ស្ថានភាពការងារ (Employment status) លេខបុគ្គលិក ទីតាំងកន្លែងការងារ ថ្ងៃចូលបម្រើការងារ/ថ្ងៃបញ្ចប់ការងារ តួនាទីរបស់អ្នកគ្រប់គ្រង ( Supervisor) និងនាយកដ្ឋាន។ ក្រុមហ៊ុនបានបញ្ជាក់ថា មិនមានព័ត៌មានគណនីធនាគារត្រូវបានបង្ហាញនៅក្នុងឧប្បត្តិហេតុសាយប័រនេះទេ។ បុគ្គលិកបច្ចុប្បន្នបានប៉ះពាល់ដោយឧប្បត្តិហេតុត្រូវបានផ្តល់នូវការការពារ IDShield indentity និងសេវាត្រួតពិនិត្យក្រេឌីត (credit monitoring) ខណៈដែលអតីតបុគ្គលិកបានចុះឈ្មោះចូលទៅក្នុងការការពារការលួចអត្តសញ្ញាណពី IDX។ បើទោះជាការបំពានទិន្នន័យជូនដំណឹងពីទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិកត្រូវបានបើកចំហក៏ដោយ ក្នុងករណីខ្លះការសម្របសម្រួលបែបនេះក៏ប៉ះពាល់ដល់ទិន្នន័យបច្ចេកទេសដែលមានកម្មសិទ្ធិផងដែរ។ ពាក់ព័ន្ធនឹងការដាស់តឿន ហេគឃ័របានថ្លែងកាលពីខែកក្កដា ថាបានបំផ្លាញមូលដ្ឋានអ្នកប្រើប្រាស់ GeoHIVE ដែលជាវេទិកាស៊ើបការណ៍ភូមិសាស្រ្តដោយ Maxar Technologies ហើយក៏ជាក្រុមហ៊ុនមេរបស់ Maxar Space Systems៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤