ជនសង្ស័យ Robert Purbeck អាយុ ៤៥ឆ្នាំ មកពីរដ្ឋ Idaho ត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំពីបទហេគស្ថាប័នយ៉ាងតិច ១៩ នៅសហរដ្ឋអាមេរិក និងលួចទិន្នន័យឯកជនពីអ្នកប្រើប្រាស់ប្រមាណជា ១៣២,០០០នាក់ និងប៉ុនប៉ងជម្រិតទារប្រាក់ថែមទៀត។
ដូចករណីដែលត្រូវបានបង្ហាញនៅក្នុងឧប្បត្តិហេតុដែលបានកើតឡើង ព្រះរាអាជ្ញាបានភ្ជាប់ករណីលួចទិន្នន័យ និងគំរាមបង្ហាញព័ត៌មាន (Blackmail) របស់ជនល្មើស Purbeck (ដែលគេស្គាល់ថាជា “Lifelock និង Studmaster”)។ កាលពីឆ្នាំ២០១៧ ជនល្មើសបានទិញបណ្តាញណិតដើម្បីចូលដំណើរការ Server របស់គ្លីនិកថ្នាំនៅក្នុងរដ្ឋ Georgia នៅលើទីផ្សារងងឹត។ បន្ទាប់មក ជនល្មើសក៏បានជំរុញដំណើរការនេះដើម្បីលួចព័ត៌មានអត្តសញ្ញាណឯកជន (PII) របស់បុគ្គលចំនួន ៤៣,០០០នាក់ ដែលរួមមានឈ្មោះ អាសយដ្ឋាន និងលេខសន្តិសុខសង្គម។
កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ជនល្មើស Purbeck បានលួចចូលដំណើរការ Server របស់នាយកដ្ឋានប៉ូលីសដែលមានទីតាំងនៅរដ្ឋ Georgia ពេលនោះជនល្មើសបានលួចរបាយការណ៍ ឯកសារ និង PII របស់បុគ្គលចំនួន ១៤,០០០នាក់ បន្ទាប់ពីហេគចូលទៅក្នុងប្រព័ន្ធ Newnan របស់ទីក្រុង។ ប៉ុន្មានខែក្រោយមកនៅក្នុងខែកក្កដា ឆ្នាំ២០១៨ ជនល្មើសបានជម្រិតទារប្រាក់ពីពេទ្យធ្មេញ Florida ប្តូរនឹងការរក្សាការសម្ងាត់ឯកសារដែលបានលួចរបស់អ្នកជម្ងឺ។ ជនល្មើស Purbeck បានបន្តគំរាមពេទ្យធ្មេញ និងអ្នកជម្ងឺរបស់គាត់នៅក្នុងរយៈពេលជាង ១០ថ្ងៃតាមរយៈការផ្ញើអ៊ីម៉ែល សារអត្ថបទ ព្រមទាំងបានធ្វើការគំរាមលក់ទិន្នន័យឯកជន និងសុខាភិបាលប្រសិនបើមិនព្រមបង់ថ្លៃលោះ។ នៅក្នុងការចោទប្រកាន់បានបង្ហាញថា ជនល្មើស Purbeck ក៏បានកំណត់ឈ្មោះ លេខសន្តិសុខសង្គមរបស់កុមារ និងគំរាមបង្ហាញ បូករួមទាំងការលក់ព័ត៌មានឯកជនផងដែរ។ ខណៈពេលនៃការវាយឆ្មក់ផ្ទះរបស់ជនល្មើស កាលពីខែសីហា ឆ្នាំ២០១៩ ទីភ្នាក់ងារ FBI បានរកឃើញទិន្នន័យមិនតិចជាង ១៣២,០០០នាក់ នៅលើឧបករណ៍ដែលរឹបអូសបាន ព័ត៌មានទាំងនេះទំនងជាត្រូវបានលួចក្នុងការបំពានទិន្នន័យជាច្រើនឆ្នាំមកនេះ។
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ទីភ្នាក់ងារ FBI បានអនុវត្តដីកាស្វែងរករបស់សហព័ន្ធនៅផ្ទះជនល្មើស Purbeck នៅ Meridian បើយោងតាមសំដីក្រសួងយុតិ្តធម៌អាមេរិក។ នៅក្នុងអំឡុងពេលនៃការស្រាវជ្រាវ ទីភ្នាក់ងារបានរឹបអូសកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកជាច្រើនគ្រឿង ដែលមានផ្ទុកព័ត៌មានឯកជនមិនតិចជាង ១៣២,០០០នាក់ ដែលទទួលបានតាមរយៈការបំពានទិន្នន័យជាច្រើនរបស់ជនល្មើស Purbeck។ នៅខែមីនា ជនល្មើសត្រូវបានចោទប្រកាន់ពីបទល្មើសចំនួនពីរករណី នៅក្នុងនោះមានការចូលប្រើប្រាស់ និងទទួលបានព័ត៌មានដោយចេតនាពីកុំព្យូទ័រដែលមានការការពារដោយគ្មានការអនុញ្ញាត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំ។ ជាងនេះទៀត ជនល្មើសនឹងទទួលបានការដោះលែងដែលមានការត្រួតពិនិត្យរយៈពេល ៣ឆ្នាំ បូករួមទាំងត្រូវបង់ប្រាក់សំណងដល់ជនរងគ្រោះមិនតិចជាង ១,០៤៨,៧០០ដុល្លារនោះទេ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤









