ប៉ូលីសបិទផ្សារឧក្រិដ្ឋកម្មសាយប័រ Manson និងឃាត់ខ្លួនជនសង្ស័យ

0

អ្នកអនុវត្តច្បាប់អាឡឺម៉ង់បានរឹបអូសម៉ាស៊ីនមេចំនួន ៥០គ្រឿង ដែលបានបង្ហោះទីផ្សារឧក្រិដ្ឋកម្មសាយប័រ Manson Market និងបង្កើតផ្សារអនឡាញក្លែងក្លាយសម្រាប់សកម្មភាពឆបោក។

ជនសង្ស័យចំនួន ២រូប (បច្ចុប្បន្នកំពុងតែស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន) ត្រូវបានជឿជាក់ថាជាប្រតិបត្តិកររបស់ Manson Market ត្រូវបានចាប់ខ្លួននៅប្រទេសអាឡឺម៉ង់ និង អូទ្រីស ក្រោមដីកាចាប់ខ្លួនរបស់អឺរ៉ុប កាលពីថ្ងៃពុធ នៅក្នុងប្រតិបត្តិការដែលដឹកនាំដោយនាយកដ្ឋានឧក្រិដ្ឋកម្មសាយប័ររបស់ការិយាល័យរដ្ឋអាជ្ញាក្រុង Verden Public Prosecutor សហការជាមួយនាយកដ្ឋានប៉ូលីសក្រុង Hanover។ ទីភ្នាក់ងារ Europol បានថ្លែងថា ការស៊ើបអង្កេតបានចាប់ផ្តើមកាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២២ និងបានអនុវត្តតាមរបាយការណ៍របស់ការហៅទូរស័ព្ទក្លែងក្លាយ (Fraudulent Phone Calls) ដែលជនខិលខូចបានបន្លំជាបុគ្គលិកធនាគារដើម្បីលួចព័ត៌មានសម្ងាត់ដូចជា អាសយដ្ឋាន និងព័ត៌មានសំខាន់ៗ (Security Answers) ពីជនរងគ្រោះ។

Manson Market seizure banner

ទិន្នន័យដែលឧក្រិដ្ឋកម្មសាយប័របានលួចត្រូវបានគេរកឃើញនៅលើទីផ្សារអនឡាញដ៏ជំនាញ ព្រមទាំងបានប្រតិបត្តិដូច Central Hub សម្រាប់ធ្វើពាណិជ្ជកម្មព័ត៌មានខុសច្បាប់។ នៅក្នុងការស្វែងរកដែលទទួលបានការសម្របសម្រួលបានធ្វើការវាយឆ្មក់នៅទូទាំងអឺរ៉ុបជាមួយនឹងអាជ្ញាធរប៉ូលីសមកពី អូទ្រីស ហូឡង់ សាធារណរដ្ឋឆេក ហ្វាំងឡង់ ប៉ូឡូញ និងកងកម្លាំង Europol ដែលក្រុមស៊ើបអង្កេតបានរឹបអូសម៉ាស៊ីនមេចំនួន ៥០គ្រឿង និងឯកសារទំហំ 200 Terabytes ដែលមានផ្ទុកភស្តុតាងជាប់ពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ និងអ្នកលក់រាប់ពាន់នាក់នៅលើទីផ្សារឆបោក។ ផ្ទាំងបដាដែលបានរឹបអូសបានបង្ហាញនៅលើ Seized Domain របស់ទីផ្សារបានព្រមានថា រាល់ប្រតិបត្តិការ (Transactions) ការទំនាក់ទំនង និងព័ត៌មានអ្នកប្រើប្រាស់ទាំងអស់ជាប់ទាក់ទងនឹងគេហទំព័រនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ចអនុវត្តច្បាប់។ ប្រសិនបើអ្នកពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ អ្នកស្ថិតក្រោមការស៊ើបអង្កេត។ គ្មានឧក្រិដ្ឋជន ឬជនអាណាមិកណាម្នាក់អាចរួចខ្លួនបានទេ យើងកំពុងតែស៊ើបអង្កេត។

អ្នកស៊ើបអង្កេតបានរកឃើញអ្នកទិញប្រើផ្លេតហ្វមសម្រាប់ទិញកញ្ចប់អត្តសញ្ញាណ ទិន្នន័យទូទាត់ប្រាក់ និងព័ត៌មានផ្ទាល់ខ្លួនដែលបានលួច សម្រាប់ប្រើនៅក្នុងតំបន់តាមបំណង និងតុល្យការគណនីសម្រាប់សកម្មភាពឆបោកលើក្រុមគោលដៅ។ មានជនរងគ្រោះប្រមាណជា ៥៧នាក់បានបាត់បង់ប្រាក់រហូតដល់ ២៥០,០០០អឺរ៉ូដោយសារតែព័ត៌មានធនាគារអនឡាញ និងកាតក្រេឌីតដែលត្រូវបានលួចនោះបានដាក់លក់នៅលើទីផ្សារ និងត្រូវបានប្រើសម្រាប់ការឆបោក។ ពួកគេក៏បានរកឃើញណិតវើកស្មុគស្មាញរបស់ផ្សារអនឡាញដែលបានប្រើសម្រាប់លួចព័ត៌មានធនាគារ និងព័ត៌មានឯកជនរបស់ជនរងគ្រោះដែលបានចូលទៅកាន់គេហទំព័រ និងបានរកឃើញថា កំណត់ត្រាចំនួន ៦៣,០០០ត្រូវបានលួច និងដាក់លក់នៅលើ Manson Market Cybercrime Marketplace។

កាលពីថ្ងៃចន្ទ អាជ្ញាធរអាឡឺម៉ង់បានចុះបង្រ្កាប “Crimenetwork” ដែលជាទីផ្សារឧក្រិដ្ឋកម្មសាយប័រអនឡាញធំបំផុតនៅក្នុងប្រទេស និងបានចាប់ខ្លួនអ្នកគ្រប់គ្រងពីបទលក់ថ្នាំ លួចទិន្នន័យ និងសេវាខុសច្បាប់ដូចជាបន្លំឯកសារ។ នៅចន្លោះឆ្នាំ២០១៨ និង២០២៤ ប្រតិបត្តិការ (Transactions) នៅលើផ្លេតហ្វម​បានឈានដល់ជាង ១,០០០ Bitcoin និងជាង ២០,០០០ Monero បច្ចុប្បន្នមានតម្លៃប្រមាណជា ៩៣លានអឺរ៉ូ (ប្រហែល ៩៨លានដុល្លារ) ជាមួយនឹងប្រតិបត្តិករទីផ្សារទទួលបានកម្រៃ ៥% និងរកបានប្រាក់ចំណេញមិនតិចជាង ៥លានដុល្លារទេ។ នៅប៉ុន្មានខែថ្មីៗនេះ ទីភ្នាក់ងារអនុវត្តច្បាប់អាឡឺម៉ង់ក៏បានរឹបអូសសេវាប្តូរប្រាក់គ្រីបតូ និង Dstat.cc DDoS Review Platform ដែលបានបង្ហោះនៅក្នុងប្រទេសចំនួន ៤៧៕

https://www.bleepingcomputer.com/news/security/police-shuts-down-manson-cybercrime-market-fake-shops-arrests-key-suspects/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here