បណ្តាញណិតវើកមន្ទីរពេទ្យចក្រភពអង់គ្លេសពន្យាពេលដំណើរការ បន្ទាប់ពីការវាយប្រហារសាយប័រ

0

អ្នកផ្តល់សេវាសុខភាពចក្រភពអង់គ្លេសដ៏សំខាន់ Wirral Univeristy Teaching Hospital (WUTH) ជាផ្នែកមួយនៃ NHS Foundation Trust បានទទួលរងការវាយប្រហារសាយប័រ ដែលនាំឱ្យប្រព័ន្ធដាច់ភ្លើង និងបណ្តាលឱ្យផ្អាកការណាត់ជួប (appointments) និងដំណើរការដែលបានរៀបចំ។

ការវាយប្រហារត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃច័ន្ទ និងការរំខាននៅតែបន្ត។ អ្នកផ្តល់សេវា WUTH គឺជាស្ថាប័នសុខាភិបាលសាធារណៈនៅចក្រភពអង់គ្លេស ដែលប្រតិបត្តិការមន្ទីរពេទ្យ Arrwe Park Hospital, Clatterbridge Hospital និង Wirral Women and Children’s Hospital។

មន្ទីរពេទ្យទាំងនេះផ្តល់សេវាផ្សេងៗមានដូចជា គ្រែពេទ្យសរុបចំនួន ៨៥៥ របស់ NHS Trust’s និងផ្តល់សេវាសង្គ្រោះបន្ទាន់២៤ម៉ោង សេវាវេជ្ជសាស្រ្តធ្ងន់ធ្ងរ ការថែទាំសំខាន់ៗ ការវះកាត់ សេវារោគវិនិច្ឆ័យ ពេទ្យកុមារ សេវាសម្ភព និងការព្យាបាលជម្ងឺមហារីក។ ការវាយប្រហារសាយប័របានបង្ខំឱ្យអ្នកផ្តល់សេវា WUTH ត្រូវបិទប្រព័ន្ធ IT របស់ខ្លួនហើយងាកទៅប្រើប្រាស់តាមរយៈ Offline វិញ និងប្តូរប្រតិបត្តិការដោយដៃធម្មតាវិញ ដែលបានបណ្តាលឱ្យមានការពន្យាពេល និងការរំខានដល់សេវាកម្ម។ បើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបានឱ្យដឹងថា អ្នកផ្តល់សេវា WUTH កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហា បន្ទាប់ពីឧប្បត្តិហេតុត្រូវបានប្រកាសនៅឯ Trust នៅដើមសប្តាហ៍នេះ ក្រោយពីបញ្ហាសុវត្ថិភាពសាយប័របានក្លាយជាគោលដៅ។ បន្ទាប់ពីការរកឃើញសកម្មភាពគួរឱ្យសង្ស័យ អ្នកផ្តល់សេវា WUTH បានកាត់ផ្តាច់ប្រព័ន្ធរបស់ខ្លួន ដើម្បីធានាថា បញ្ហាមិនត្រូវបានឆ្លងរីករាលដាល។

អ្នកនាំពាក្យនៃសវា WUTH បានថ្លែងថា យើងបានត្រលប់មកវិញជាមួយនឹងដំណើរការបន្តអាជីវកម្ម និងកំពុងតែប្រើក្រដាស ជាជាងឌីជីថលនៅក្នុងតំបន់ដែលរងផលប៉ះពាល់។ បើទោះជាសេវា នៅក្នុងមន្ទីរពេទ្យនៅតែបន្ត ការណាត់ជួបដែលបានរៀបចំ និងដំណើរការត្រូវបានរៀបចំឡើងវិញ និងការរង់ចាំសង្រ្គោះបន្ទាន់ពីបានកើនឡើង។ មន្ទីរពេទ្យបញ្ចុះបញ្ចូលសាធារណៈឱ្យអញ្ជើញទៅនាយកដ្ឋានសង្គ្រោះបន្ទាន់ ក្នុងករណីពួកគេត្រូវការសង្រ្គោះបន្ទាន់ ដើម្បីជៀសវាងធ្វើឱ្យមានបន្ទុកដល់ប្រព័ន្ធ។ ខណៈពេលដែល WUTH បានផ្ញើអុីម៉ែលទៅកាន់បុគ្គលិកកាលពីថ្ងៃចន្ទ ដើម្បីជូនដំណឹងអំពីស្ថានភាពមិនល្អ ហើយថាការស្តារប្រព័ន្ធនឹងត្រូវចំណាយពេលបន្តិច។ ដោយសារតែដាច់ភ្លើង ដូច្នេះពុំអាចកត់ត្រាបានទេ (records) ជាលទ្ធផលអ្នកផ្តល់សេវា WUTH កំពុងតែធ្វើអ្វីគ្រប់យ៉ាងដោយដៃ ដែលពិតជាលំបាកមែនទែន។ ជាងនេះសមាជិកមន្ទីរពេទ្យបានប្រាប់ ECHO ថា ការខូចខាតមានទំហំធំ។ យោងតាមប្រភពដដែលបានឱ្យដឹងថា អ្នកជម្ងឺដែលអញ្ជើញទៅមន្ទីរពេទ្យ Arrow Part ត្រូវបានប្រាប់ថា X-rays, Treatments និង Surgeries ឥឡូវនេះមិនអាចដំណើរការទេ ថែមទាំងមិនដឹងថាពេលណាទើបមន្ទីរពេទ្យត្រលប់ទៅដំណើរការធម្មតាវិញនោះទេ។ នៅពេលនេះ ពុំមានក្រុមមេរោគចាប់ជម្រិតណាមួយបានទទួលខុសត្រូវចំពោះការវាយប្រហារនៅឯ WUTH នោះទេ។ សារព័ត៌មាន BleepingComputer បានទាក់ទងទៅស្ថាប័នសុខភាព ដើម្បីស្វែងយល់បន្ថែមពីការវាយប្រហារ ប៉ុន្តែពុំទាន់មានអនុសាសន៍ណាមួយនៅឡើយទេ៕

https://www.bleepingcomputer.com/news/security/uk-hospital-network-postpones-procedures-after-cyberattack/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here