អ្នកអនុវត្តច្បាប់រុស្ស៊ីបានចាប់ខ្លួន និងចោទប្រកាន់ជនល្មើសពាក់ព័ន្ធនឹងមេរោគចាប់ជម្រិត Ransomware ដ៏ល្បីឈ្មោះ Mikhail Pavlovich Matveev (ក៏ត្រូវបានគេស្គាល់ថាជា Wazawaka, Uhodiransomwar, m1x និង Boriselcin) ពីបទអភិវឌ្ឍមេរោគ (malware) និងចូលរួមនៅក្នុងក្រុមហេគជាច្រើន។
ខណៈដែលការិយាល័យព្រះរាជអាជ្ញាមិនទាន់បានបញ្ចេញព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់ជនល្មើស (ដែលត្រូវបានរៀបរាប់ថាជា ‘Programmer’ នៅក្នុងឯកសារតុលាការ) ជនល្មើស Matveev បើយោងតាមប្រភពមិនបញ្ចេញឈ្មោះរបស់ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋរុស្ស៊ី RIA Novosti។ ក្រសួងមហាផ្ទៃរុស្ស៊ីបានថ្លែងថា បច្ចុប្បន្ន អ្នកស៊ើបអង្កេតបានប្រមូលភស្តុតាងគ្រប់គ្រាន់លើករណីឧក្រិដ្ឋកម្មជាមួយនឹងការចោទប្រកាន់របស់ព្រះរាអាជ្ញាត្រូវបានផ្ញើទៅកាន់តុលាការស្រុក Central នៃទីក្រុង Kaliningrad សម្រាប់ធ្វើការពិចារណា។

ប៉ូលីសជំនាញសាយប័រ Oleg Shakirov បានរកឃើញថា ជនល្មើស Matveev ត្រូវបានចោទប្រកាន់ក្នុងការអភិវឌ្ឍមេរោគចាប់ជម្រិត (ដែលបានពណ៌នាដោយការិយាល័យរបស់ព្រះរាអាជ្ញាថាជា “កម្មវិធីមេរោគដ៏មានជំនាញ” ដែលអាចអ៊ីនគ្រីបឯកសារ និងទិន្នន័យ) ដែលបានគ្រោងសម្រាប់ប្រើក្នុងការអ៊ីនគ្រីបទិន្នន័យរបស់ស្ថាប័នពាណិជ្ជកម្ម ដើម្បីចាប់ជម្រិតជនរងគ្រោះជាថ្នូរនឹងការឌិគ្រីប។
កាលពីឆ្នាំមុន ក្នុងខែឧសភា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌អាមេរិកក៏បានដាក់ពាក្យប្តឹងជនល្មើស Matveev ពីបទពាក់ព័ន្ធនឹងប្រតិបត្តិការមេរោគចាប់ជម្រិត Hive និង LockBit ដែលមានគោលដៅលើជនរងគ្រោះនៅទូទាំងអាមេរិក។ ជនល្មើសក៏ត្រូវបានគេជឿថាជា “Orange” ដែលជាស្ថាបនិក (original creator) និងរដ្ឋបាលរបស់វេទិកាហេគ Ramp និងជាអ្នកគ្រប់គ្រង (Original Admin) របស់ប្រតិបត្តិការមេរោគចាប់ជម្រិត Babuk។ ក្រោយមកក៏បានបែកបាក់ បន្ទាប់ពីសមាជិកក្នុងក្រុមមិនអាចសម្រេចចិត្តក្នុងការចែកចាយទិន្នន័យដែលបានលួចពីកងកម្លាំងប៉ូលីសក្រុង (Capital Police Force) Washington DC។ ក្រសួងយុត្តិធម៌ចេញសេចក្តីប្រកាសព័ត៌មាន និងចោទប្រកាន់នៅរដ្ឋ New Jersey និងស្រុក Columbia ជាមួយនឹងពេលវេលានៃសកម្មភាពរបស់ជនល្មើស ខណៈពេលដែលកំពុងធ្វើការជាមួយក្រុមចាប់ជម្រិត Ransomware ទាំងបី៖
– កាលពីខែមិថុនា ឆ្នាំ២០២០ ជនល្មើស Matveev និងអ្នកសមគំនិត LockBit បានដាក់ពង្រាយមេរោគ LockBIt នៅលើបណ្តាញណិតវើករបស់ទីភ្នាក់ងារអ្នកអនុវត្តច្បាប់នៅក្រុង Passaic នៃរដ្ឋ New Jersey
– កាលពីខែមេសា ឆ្នាំ២០២១ ជនល្មើស និងបក្សពួកគេមេរោគចាប់ជម្រិត Babuk បានដាក់ពង្រាយ Payloads អាក្រក់នៅលើប្រព័ន្ធរបស់ក្រសួងប៉ូលីស Metropolitan នៅ Washington, D.C។
– កាលពីខែឧសភា ឆ្នាំ២០២២ ជនល្មើស Matveev និងសមាជិកក្រុមមេរោគចាប់ជម្រិត Hive បានធ្វើការអ៊ីនគ្រីបប្រព័ន្ធរបស់ស្ថាប័នសុខាភិបាលដែលមិនស្វែងរកប្រាក់ចំណេញដែលមានមូលដ្ឋាននៅក្រុង Mercer នៃរដ្ឋ New Jersey។
ជនល្មើស Matveev ក៏ត្រូវបានដាក់ទោសដោយការិយាល័យរតនាគារគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) ពីបទដាក់ចេញនូវការវាយប្រហារសាយប័រប្រឆាំងនឹងអង្គភាពរបស់អាមេរិក ដែលរួមមានស្ថាប័នអនុវត្តច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ក្រសួងរដ្ឋអាមេរិកក៏បានផ្តល់រង្វាន់ ១០លានដុល្លារដល់អ្នកដែលបានដឹងព័ត៌មានទាក់ទងនឹងជនល្មើស និងនាំទៅដល់ការចាប់ខ្លួន ឬការផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មឆ្លងដែន។ ជនល្មើស Matveev មានវត្តមាននៅលើអនឡាញមិនដាច់ និងបាននិយាយជាមួយអ្នកស្រាវជ្រាវ និងអ្នកជំនាញសន្តិសុខសាយប័រជាញឹកញាប់ ថែមទាំងបានពិភាក្សាអំពីសកម្មភាពឧក្រិដ្ឋកម្មសាយប័របស់គាត់យ៉ាងបើកចំហតាមរយៈការប្រើគណនី Twitter របស់គាត់ (នៅដំណើរការនៅឡើយ) ដែលមានឈ្មោះថា RansomBoris។ បន្ទាប់ពីដាក់ទណ្ឌកម្មដោយប្រទេសអាមេរិក ជនល្មើស Matveev បានរិះគន់ដល់ការអនុវត្តច្បាប់របស់អាមេរិកដោយបើកចំហ និងបានបង្ហោះរូបភាពផ្ទាំងប៉ាដារបស់គាត់នៅលើអាវយឺតថែមទៀត៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤









