ក្រុមហ៊ុនតិកតុកបានបិទទ្វារនៅសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសៅរ៍មុននេះ បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការជាន់ខ្ពស់ឱ្យអនុវត្តតាមច្បាប់ ដែលបានហាមក្រុមហ៊ុនជុំវិញបញ្ហាសន្តិសុខជាតិ។
ទោះជាយ៉ាងណា ការហាមនេះប្រហែលជាមិនបានយូរទេ ដោយសារតែលោក ត្រាំ បានប្រកាសនៅថ្ងៃនេះថា គាត់នឹងចេញដីកាប្រតិបត្តិនៅពេលគាត់ចូលកាន់តំណែងនៅថ្ងៃចន្ទ និងឱ្យក្រុមហ៊ុនតិកតុកនូវរយៈពេលបន្ថែមទៀតចំនួន ៩០ថ្ងៃដើម្បីស្វែងរកអ្នកទិញជនជាតិអាមេរិក។ លោកត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth ថា គាត់កំពុងតែសុំឱ្យក្រុមហ៊ុនដទៃទៀតជួយក្រុមហ៊ុនតិកតុកដោះស្រាយបញ្ហា។
លោកត្រាំ នឹងចេញដីកាប្រតិបត្តិនៅថ្ងៃចន្ទ ដើម្បីពន្យារពេលមុនការហាមឃាត់របស់ច្បាប់ ដូច្នេះយើង អាចធ្វើកិច្ចព្រមព្រៀងការពារសន្តិសុខជាតិអាមេរិកបាន។ ដីកានឹងបញ្ជាក់ថា គ្មានការទទួលខុសត្រូវសម្រាប់ក្រុមហ៊ុន ដែលបានជួយក្រុមហ៊ុនតិកតុកចេញពីភាពទាល់ច្រកនោះទេ។ លោកត្រាំបានស្នើថា សហរដ្ឋអាមេរិកគួរតែគ្រប់គ្រងភាគហ៊ុន ៥០% លើក្រុមហ៊ុន ជាមួយអ្នកទិញភាគហ៊ុនផ្សេងទៀត ដើម្បីរក្សាកម្មវិធី (App) ឱ្យរស់បាននៅក្នុងសហរដ្ឋ។ ការហាមឃាត់កំពុងតែឈានជើងទៅកាន់ផ្នែកមួយនៃ ការការពារជនជាតិអាមេរិកចេញពីច្បាប់កម្មវិធី (Applications Act) គ្រប់គ្រងដោយជនខិលខូចបរទេស ដែលបានហាមឃាត់ក្រុមហ៊ុនតិកតុក និងកម្មវិធី ByteDance ដទៃទៀតពីការចែកចាយ និងប្រើនៅក្នុងប្រទេសអាមេរិក ដោយលើកឡើងថាពួកវាជា “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខអាមេរិក”។ នៅពេលក្រុមហ៊ុនតិកតុកបិទទ្វារកាលពីយប់មិញ “កម្មវិធីតិកតុកបានចាប់ផ្តើមបង្ហាញសារទៅកាន់អ្នកប្រើប្រាស់អាមេរិកថា សុំទោសក្រុមហ៊ុនតិកតុកមិនអាចប្រើបានទេ ឥឡូវនេះ” ដោយបានពន្យល់ថា វាត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក និងថាអ្នកមិនអាចប្រើកម្មវិធីតិកតុកបានទេ។
នៅក្នុងសារក្រុមហ៊ុនតិកតុកបានបង្ហាញថា ច្បាប់ដែលហាមឃាត់ក្រុមហ៊ុនតិកតុកត្រូវបានអនុម័តនៅក្នុងប្រទេសអាមេរិក ជាអកុសលនោះមានន័យថា អ្នកមិនអាចប្រើកម្មវិធីតិកតុកបានទេនៅពេលនេះ។ យើងមានសំណាងដែលលោកប្រធានាធិបតី ត្រាំ បានបង្ហាញថា លោកនឹងធ្វើការជាមួយយើង ដើម្បីលើកដំណោះស្រាយបើកក្រុមហ៊ុនតិកតុកឡើងវិញ នៅពេលដែលគាត់ចូលកាន់តំណែង។
កម្មវិធីនេះក៏លែងមានសម្រាប់ការដោនឡូតចេញពី Google និង Apple App Stores ដែរ ជាមួយនឹងក្រុមហ៊ុន Apple បានចេញសេចក្តីថ្លែងការណ៍មួយអំពីការដកវាចេញផងដែរ។ ជាងនេះទៀត ក្រុមហ៊ុន Apple ក៏បានលុបកម្មវិធី ByteDancese ចេញរួមមាន TikTok Studio, TikTok Shop Seller Center, CapCut, Lemon8, Hypic, Lark-Team Collaboration, Lark-Rooms Display, Lark Rooms Controller និង Gauth: AI Study Companion។ បន្ទាប់ពីលោក ត្រាំបានប្រកាសថា ក្រុមហ៊ុនដទៃទៀតមិនមានទោស ចំពោះការអនុញ្ញាតឱ្យកម្មវិធីតិកតុកនៅដំណើរការនោះ កម្មវិធីតិកតុកបានប្តូរសារដោយលើកឡើងថា “ក្រុមហ៊ុនកំពុងតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ អរគុណអ្នកសម្រាប់ការអត់ធ្មត់រង់ចាំ។” វាមិនច្បាស់ថា តើក្រុមហ៊ុនតិកតុកនឹងរង់ចាំ រហូតដល់លោក ត្រាំ ចេញដីកាប្រតិបត្តិរបស់គាត់នៅថ្ងៃចន្ទ ឬនឹងផ្តល់ឱកាសឱ្យកម្មវិធីដំណើរការឡើងវិញនៅថ្ងៃនេះ ឬយ៉ាងណានោះទេ។ ឥឡូវនេះ កម្មវិធីមិនដំណើរការទេ និងត្រូវបានរារាំងសម្រាប់អ្នកប្រើប្រាស់ជនជាតិអាមេរិក សូម្បីនៅពេលប្រើ VPN ក្តី។ ទោះយ៉ាងណាក្តី គេហទំព័រនៅបន្តដំណើរការនៅសហរដ្ឋអាមេរិក ដែលអនុញ្ញាតអ្នកប្រើឱ្យអាចទាំញយកទិន្នន័យ និងមើលវីដេអូរបស់ពួកគេ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥