ចុះឈ្មោះទទួលយក PIN ការពារអត្តសញ្ញាណ IRS ឥឡូវនេះ ជៀសវាងជនឆបោកប្រកាសពន្ធមុន

0

សេវាប្រាក់ចំណូលផ្ទៃក្នុង (IRS) បានដាក់ចេញនូវកម្មវិធីលេខអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់ការពារអត្តសញ្ញាណ (IP PIN) នៅសប្តាហ៍នេះ ហើយអ្នកបង់ពន្ធអាមេរិកទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះចូលដើម្បីបន្ថែមនូវសុវត្ថិភាពការពារខ្លួនពីការលួចអត្តសញ្ញាណ និងការឆបោកលើការដាក់ពាក្យប្រកាសពន្ធ។

 

លេខ PIN ការពារអត្តសញ្ញាណមួយ (IP PIN) គឺជាលេខចំនួន ៦ខ្ទង់ ត្រូវបានកំណត់ទៅឱ្យអ្នកបង់ពន្ធដែលត្រូវប្រើនៅពេលដាក់លិខិតប្រកាសពន្ទ។ លេខនេះមានសុពលភាពសម្រាប់ឆ្នាំនេះតែប៉ុណ្ណោះ ដោយលេខថ្មីត្រូវបានកំណត់ជារៀងរាល់ឆ្នាំបង់ពន្ធ។ ខណៈដែលលេខ PIN នេះមានតែអ្នកទេដែលដឹង និងគណនីកររបស់អ្នក (ប្រសិនបើអ្នកមិនបានដាក់ឯកសារដោយខ្លួនឯង) និង IRS ការពារហេគឃ័រពីការដាក់ពាក្យបង់ពន្ធដោយប្រើលេខសន្តិសុខសង្គម និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

នៅក្នុងខែតុលា សេវា IRS បានលើកទឹកចិត្តឱ្យអ្នកបង់ពន្ធទាំងអស់ចុះឈ្មោះចូលកម្មវិធី PIN ការពារអត្តសញ្ញាណ (Identity Protection PIN Program) ដើម្បីការពារពួកគេពីការបន្លំដាក់លិខិតប្រកាសពន្ធ។ បើយោងតាមព្រឹតិ្តប័ត្រខែតុលា បានឱ្យដឹងថា វិធីសាស្រ្តបង់ពន្ធឆ្នាំ២០២៥ សេវា IRS បានលើកទឹកចិត្តឱ្យអ្នកបង់ពន្ធទាំងអស់អនុវត្តសកម្មភាពដ៏សំខាន់ ដើម្បីសុវត្ថិភាពអត្តសញ្ញាណរបស់ពួកគេ ដោយ Sign Up ជាមួយលេខកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន ដើម្បីការពារអត្តសញ្ញាណ (IP PIN)។ រឿងនេះជាការបោះជំហានដ៏សំខាន់មួយសម្រាប់បន្ថែមស្រទាន់នៃការការពារ ដែលជួយប្រឆាំងនឹងការលួចអត្តសញ្ញាណដែលទាក់ទងនឹងពន្ធ។ ទោះជាយ៉ាងណា កម្មវិធីនេះបានបិទបញ្ចប់នៅក្នុងខែធ្នូ ដោយសារការជួសជុល និងបើកដំណើរការឡើងវិញនៅក្នុងសប្តាហ៍នេះ។

អ្នកបង់ពន្ធដែលពីមុនទទួលរងគ្រោះដោយសារការលួចអត្តសញ្ញាណទាក់ទងនឹងពន្ធត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិនៅក្នុងកម្មវិធី។ ទោះជាយ៉ាងណា សេវា IRS ក៏ណែនាំអ្នកបង់ពន្ធទាំងអស់ឱ្យអនុវត្តកម្មវិធី PIN ការពារអត្តសញ្ញាណ ដើម្បីការពារពួកគេពីការប្រកាសពន្ធឆបោក ដែលមានបំណងលួចពន្ធរបស់ពួកគេ។ សម្រាប់ការចុះឈ្មោះនេះ សេវា IRS បានចាប់ផ្តើមជូនដំណឹងដល់អ្នកបង់ពន្ធនៅសប្តាហ៍នេះថា IP PIN ឆ្នាំ២០២៥ របស់ពួកគេអាចរកបាននៅក្នុងគណនីរបស់ពួកគេនៅលើគេហទំព័រ IRS។ ប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះទេ អ្នកគួរតែធ្វើវាភ្លាមដើម្បីការពារជនខិលខូចពីការប្រកាសពន្ធបន្លំជាឈ្មោះរបស់អ្នក មុនអ្នក Summit ការប្រកាសពន្ធស្របច្បាប់របស់អ្នក។ កម្មវិធីលេខអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់ការពារអត្តសញ្ញាណ IRS កាន់តែសំខាន់នៅឆ្នាំនេះ ជាមួយនឹងលេខសន្តិសុខសង្គមរបស់ប្រជាជនជាង ១០០លាននាក់ត្រូវបានលាតត្រដាងនៅក្នុងការបំពានទិន្នន័យសាធារណៈជាតិធំមួយ។ កាលពីឆ្នាំមុន កម្មវិធីការពារអ្នកបង់ពន្ធរបស់ IRS (TPP) បានដាក់ទង់ការបង់ពន្ធចំនួន ២,៨លាន ដែលគួរឱ្យសង្ស័យ និងបានធ្វើឱ្យវាក្លាយជាការគំរាមកំហែងមួយ។

របៀបទទួលបាន IP PIN៖ អ្នកបង់ពន្ធអាចទទួលបានលេខ PIN ការពារអត្តសញ្ញាណដោយការបង្កើតគណនីនៅលើគេហទំព័រ IRS និងការបញ្ជាក់អត្តសញ្ញាណរបស់ពួកគេតាមរយៈ ID.me។ នៅពេលគណនីត្រូវបានបញ្ជាក់រួចហើយ អ្នកអាចសម្រាប់ចូល (Log in) ទៅក្នុងកម្មវិធី រួចចុចលើ Profile link។ នៅពេលអ្នកនៅលើគេហទំព័រប្រាក់ចំណេញរបស់អ្នក សូមអ្នកអូសចុះក្រោម រួចជ្រើសយកកម្មវិធី Identity Protection PIN។ នៅពេលជ្រើសយករួច អ្នកនឹងទទួលបានជម្រើសជ្រើសយក “Continuous enrollment” (ទទួលបានចំនួនមួយរៀងរាល់ឆ្នាំ) ឬ “One-time enrollment” (សម្រាប់តែឆ្នាំបច្ចុប្បន្នតែប៉ុណ្ណោះ)។ កម្មវិធីស្នើសុំឱ្យអ្នកជ្រើសយក “Continuous Enrollment” ដើម្បីទទួលបាន IP PIN រាល់ឆ្នាំ។ អ្នកដែលមិនអាចចុះឈ្មោះតាមអ៊ីនធឺណិតបាន ក៏អាចស្នើសុំលេខសម្ងាត់ដោយការដាក់ពាក្យសុំទម្រង់ Form 15227 ដរាបណាប្រាក់ចំណូលសរុបដែលបានកែតម្រូវរបស់អ្នកមានចំនួន ៧៩,០០០ដុល្លារ ឬតិចជាង ឬ ១៥៨,០០០ដុល្លារ ឬតិចជាងចំពោះអ្នកដែលបានរៀបការជាមួយគ្នា។ អ្នកក៏អាចកំណត់ពេលណាត់ជួបដោយផ្ទាល់នៅមជ្ឈមណ្ឌលជំនួយអ្នកបង់ពន្ធផងដែរ។

ការមិនចុះឈ្មោះគណនី និងការមិនដាក់ពាក្យស្នើសុំ Form 15227 អាចជាមធ្យោបាយដែលមានសុវត្ថិភាពបំផុត ព្រោះអ្នកនឹងត្រូវបានការពារពីការឆ្លងមេរោគដែលមាន នៅក្នុងការលួចព័ត៌មានសម្ងាត់ពីគណនី IRS របស់អ្នក។ នៅពេលចុះឈ្មោះរួច អ្នកនឹងទទួលបាន IP Ping របស់អ្នកនៅក្នុងសំបុត្រជូនដំណឹង CP01A ឬតាមរយៈគណនី IRS របស់អ្នក ប្រសិនបើអ្នកមាន។ កូដ IP PIN នេះគួរតែត្រូវបានរក្សាទុកជាឯកជន ហើយចែករំលែកតែមួយគណនេយ្យកររបស់អ្នក ប្រសិនបើពួកគេកំពុងជួយអ្នកក្នុងការដាក់ឯកសារប្រកាសពន្ធនោះ។ សេវា IRS ណែនាំអ្នកជាប់ពន្ធឱ្យចុះឈ្មោះឱ្យបានឆាប់ ដោយសារឧក្រិដ្ឋជនសាយប័រជាទូទៅ ព្យាយាមផ្ញើលិខិតប្រកាសពន្ធរបស់ពួកគេមុនពេលអ្នកបង់ពន្ធដាក់ឯកសាររបស់ពួកគេ។ ក្នុងករណីជាច្រើន អ្នកជាប់ពន្ធមិនដឹងថាពួកគេទទួលរងការលួចអត្តសញ្ញាណទាក់ទងនឹងពន្ធទេ រហូតដល់ពួកគេព្យាយាមដាក់លិខិតប្រកាសពន្ធ ហើយទើបដឹងថាមាននរណាម្នាក់បានដាក់ពាក្យដោយប្រើលេខសន្តិសុខសង្គមរបស់ពួកគេរួចហើយ។ កូដ IP PIN គឺអាចទទួលបានដោយសេរី ដោយគ្រាន់តែត្រូវការពេលវេលាខ្លះ ដើម្បីរៀបចំគណនី។ ទោះជាយ៉ាងណា វាអាចជួយសង្គ្រោះអ្នកពីការងារដ៏តានតឹងដែលអ្នកព្យាយាមដោះស្រាយដូចជាការលួចអត្តសញ្ញាណ ប្រសិនបើការប្រកាសពន្ធត្រូវបានគេក្លែងបន្លំដោយប្រើលេខសន្តិសុខសង្គមរបស់អ្នកនោះ៕

https://www.bleepingcomputer.com/news/security/scammers-file-first-get-your-irs-identity-protection-pin-now/

ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here