រដ្ឋាភិបាលអាមេរិកដាក់ចេញនូវស្លាកសញ្ញាសុវត្ថិភាពសន្តិសុខសាយប័រលើឧបករណ៍ឆ្លាតវៃ

0

ថ្ងៃនេះ សេតវិមាន (The White House) បានប្រកាសដាក់ចេញនូវសញ្ញាទុកចិត្តសាយប័រ (Cyber Trust Mark) អាមេរិក ដែលជាស្លាកសញ្ញាសុវត្ថិភាពសន្តិសុខសាយប័រ (Cyber Trust Mark Label) ថ្មីសម្រាប់ឧបករណ៍ (Devices) ប្រើប្រាស់ដែលភ្ជាប់អ៊ីនធឺណិត។

US Cyber Trust Mark sample

The Cyber Trust Mark label នឹងបង្ហាញនៅលើផលិតផលឆ្លាតវៃដែលបានដាក់លក់នៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ ដែលជួយដល់អតិថិជនអាមេរិកងាយនឹងកំណត់ថាតើឧបករណ៍ដែលពួកគេចង់ទិញមានសុវត្ថិភាពសម្រាប់ដំឡើងនៅក្នុងគេហដ្ឋានរបស់ពួកគេ។ វាត្រូវបានបង្កើតឡើងសម្រាប់ឧបករណ៍ឆ្លាតវៃដូចជា កាមេរ៉ាសុវត្ថិភាពតាមផ្ទះ ទូរទស្សន៍ ឧបករណ៍ (Appliances) ដែលភ្ជាប់អ៊ីនធឺណិត កម្មវិធីតាមដានសុខភាព (fitness trackers) ប្រព័ន្ធគ្រប់គ្រងអាកាសធាតុ និងឧបករណ៍មើលថែទារក ថែមទាំងវាផ្តល់នូវសញ្ញាបង្ហាញពីឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិតមកជាមួយសំណុំនៃមុខងារសុវត្ថិភាពដែលត្រូវបានអនុម័តដោយ NIST។

អ្នកលក់នឹងបិទស្លាកសញ្ញា (label) លើផលិតផលរបស់ពួកគេជាមួយនឹង Logo (Cyber Trust Mark) ប្រសិនបើឧបករណ៍ទាំងនោះបំពេញតាមលក្ខណៈវិនិច្ឆ័យសុវត្ថិភាពសាយប័ររបស់វិទ្យាស្ថានស្តង់ដារ និងបច្ចេកវិទ្យាជាតិ (NIST)។ លក្ខណៈវិនិច្ឆ័យទាំងនេះរួមមានការប្រើលេខសម្ងាត់ដោយស្វ័យប្រវត្តិរឹងមាំ និងតែមួយគត់ ធ្វើបច្ចុប្បន្នភាពកម្មវិធី ការការពារទិន្នន័យ និងសមត្ថភាពស្វែងរកឧប្បត្តិហេតុ។ អតិថិជនអាចស្គេន QR code ដែលបានដាក់បញ្ចូលនៅលើស្លាកសញ្ញា Cyber Trust Mark សម្រាប់ព័ត៌មានសុវត្ថិភាពបន្ថែមដូចជា ការណែនាំនៅលើការផ្លាស់ប្តូរលេខសម្ងាត់លំនាំដើម (Default Password) ការកំណត់រចនាសម្ព័ន្ធឧបករណ៍ដោយសុវត្ថិភាព ព័ត៌មានលម្អិតពីការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ (រួមមានរបៀបប្រើមុខងារនីមួយៗប្រសិនបើវាមិនដំណើរការដោយស្វ័យប្រវត្តិនោះ) រយៈពេលផ្តល់សេវាអប្បបរមានៃផលិតផល និងការជូនដំណឹងប្រសិនបើរោងចក្រមិនផ្តល់បច្ចុប្បន្នភាពសម្រាប់ឧបករណ៍។

រដ្ឋបាលលោក Biden បានថ្លែងកាលពីថ្ងៃអង្គារថា ជនជាតិអាមេរិកកំពុងតែបារម្ភពីការកើនឡើងនៃការវាយប្រហារឧក្រិដ្ឋកម្មពីចម្ងាយចូលទៅក្នុងប្រព័ន្ធសុវត្ថិភាពនៅក្នុងផ្ទះរបស់ពួកគេដើម្បីបើកទ្វារចូល ឬជនខិលខូចបំពានលើកាមេរ៉ាផ្ទះដែលគ្មានសុវត្ថិភាពដើម្បីថតការសន្ទនាដោយខុសច្បាប់។ សេតវិមាន (The White House) ក៏បានដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងទ្វេភាគីនេះដើម្បីអប់រំអតិថិជនអាមេរិក និងផ្តល់ឱ្យពួកគេនូវមធ្យោបាយដ៏ងាយស្រួល សម្រាប់វាយតម្លៃសុវត្ថិភាពសាយប័រនៃផលិតផលបែបនេះ ក៏ដូចជាលើកទឹកចិត្តក្រុមហ៊ុនឱ្យផលិតឧបករណ៍សុវត្ថិភាពសាយប័រកាន់តែច្រើនដូចជា EnergyStar labels បានធ្វើលើវិស័យថាមពលជាដើម។

កម្មវិធីនឹងបើកសម្រាប់អាជីវកម្មក្នុងឆ្នាំ២០២៥៖ ក្រុមហ៊ុននឹងអាចដាក់ចេញនូវផលិតផលសម្រាប់ធ្វើតេស្តសាកល្បងឆាប់ៗដើម្បីទទួលបានស្លាកសញ្ញា រួមមានក្រុមហ៊ុន BestBuy និង Amazon នឹងរំលេចផលិតផលដែលមានស្លាកសញ្ញា ហើយអ្នកប្រើប្រាស់អាចស្វែងរកផលិតផលដែលមានសញ្ញា Trust Mark នៅតាមហាងលក់ទំនិញបាន។ កម្មវិធីនេះត្រូវបានបង្ហាញតាំងពីពាក់កណ្តាលឆ្នាំ២០២៣ នៅពេលដែលផលិតផលអេឡិចត្រូនិក សម្ភាៈជាច្រើន និងអ្នកបង្កើតផលិតផលប្រើប្រាស់ដូចជា Amazon, Google, Best Buy, LG Electronics U.S.A, Logitech និង Samsung Electronics បានប្រកាសការចូលរួមរបស់ពួកគេ។ ក្នុងរយៈពេល ១៨ខែចុងក្រោយ ស្នងការ FCC បានអនុញ្ញាតជាឯកច្ឆ័ន្ទលើកម្មវិធីនេះ។ ពួកគេក៏បានអនុម័តច្បាប់ចុងក្រោយ និងបានដាក់ផ្លាកសញ្ញាដែលមាន Logo ខែលដាច់ដោយឡែកសម្រាប់ផលិតផលដែលបានបញ្ជាក់ពី Cyber Trust Mark។ នៅចុងឆ្នាំ២០២៤ FCC បានប្រកាសអនុម័តក្រុមហ៊ុនចំនួន ១១ ជាអ្នកគ្រប់គ្រងលើស្លាកសញ្ញាសន្តិសុខសាយប័រ (Cybersecurity Label Administrators) ដែលទទួលខុសត្រូវលើការគ្រប់គ្រងសកម្មភាពប្រចាំថ្ងៃរបស់កម្មវិធី និងបញ្ជាក់ការប្រើប្រាស់ស្លាកសញ្ញា Cyber Trust Mark របស់សហរដ្ឋអាមេរិក។ ស្លាកសញ្ញាក៏នឹងជូនដំណឹងដល់អតិថិជនថាតើក្រុមហ៊ុនមានផែនការឈរនៅពីក្រោយផលិតផលជាមួយនឹងបច្ចុប្បន្នភាពកម្មវិធី និងរយៈពេលផងដែរ បើយោងតាមនាយកផ្នែកគោលនយោបាយបច្ចេកវិទ្យា៕

https://www.bleepingcomputer.com/news/security/us-govt-launches-cybersecurity-safety-label-for-smart-devices/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here