ក្រុមហ៊ុន AT&T និង Verizon ថ្លែងធានាសុវត្ថិភាពបណ្តាញណិតវើក បន្ទាប់ពីការបំពាន Salt Typhoon

0

ក្រុមហ៊ុនទូរគមនាគមន៍ធំៗ AT&T និង Verizon បានបញ្ជាក់ថាពួកគេត្រូវបំពានដោយយុទ្ធនាការចារកម្មជនជាតិចិនដ៏ធំ ដែលមានគោលដៅលើក្រុមហ៊ុនទូរគមនាគមន៍ពិភពលោក និងបានបន្តថា ហេគឃ័រឥឡូវបានបណ្តេញចេញពីបណ្តាញណិតវើករបស់ពួកគេហើយ។

ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Verizon បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនមិនបានដឹងពីសកម្មភាពវាយប្រហារនៅក្នុងបណ្តាញណិតវើករបស់ក្រុមហ៊ុន Verizon ទេ តែក្រោយពីដោះស្រាយបញ្ហាឧប្បត្តិហេតុនេះរួច ទើបក្រុមហ៊ុនបានរាយការណ៍ថា ក្រុមហ៊ុន Verizon មានសកម្មភាពទាក់ទងនឹងឧប្បត្តិហេតុនេះ។ ក្រុមហ៊ុន AT&T ក៏បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនសហការជាមួយអ្នកអនុវត្តច្បាប់ និងធ្វើការជាមួយក្រុមហ៊ុនទូរគមនាគមន៍ដើម្បីធ្វើការស៊ើបអង្កេតឧប្បត្តិហេតុ។ ក្រុមហ៊ុនក៏បានបន្ថែមថា ខ្លួនបានរកឃើញករណីដែលហេគឃ័រមានបំណងប្រមូលព័ត៌មានស៊ើបការណ៍បរទេស និងបានបំពានលើទិន្នន័យរបស់អតិថិជន។

អ្នកនាំពាក្យក្រុមហ៊ុន AT&T បានថ្លែងថា ក្រុមហ៊ុនមិនបានរកឃើញសកម្មភាពរបស់ហេគឃ័រគាំទ្រដោយរដ្ឋនៅក្នុងបណ្តាញណិតវើករបស់ខ្លួននៅពេលនេះទេ។ យោងតាមការស៊ើបអង្កេតថ្មីៗរបស់ក្រុមហ៊ុននៅក្នុងការវាយប្រហារនេះ សាធារណៈរដ្ឋប្រជាមានិតចិនមានគោលដៅលើបុគ្គលស៊ើបការណ៍បរទេស។ ក្រុមហ៊ុន T-Mobile ក៏បានបង្ហាញកាលពីខែវិច្ឆិកាថា ហេគឃ័រចិន ‘Salt Typhoon’ បានបំពានលើ Routers របស់ខ្លួនដើម្បីស្វែងរកមធ្យោបាយលួចផ្លាស់ទីនៅក្នុងបណ្តាញណិតវើករបស់ខ្លួន។ ទោះជាយ៉ាងណា ប្រធានសន្តិសុខរបស់ក្រុមហ៊ុនបានថ្លែងថា ការការពារសាយប័ររបស់ក្រុមហ៊ុនទូរគមនាគមន៍បានបញ្ឈប់ការវាយប្រហារដែលមានប្រភពមកពីបណ្តាញណិតវើករបស់អ្នកផ្តល់សេវា។ ជនខិលខូចមិនបានប្រើទិន្នន័យសម្ងាត់អតិថិជនទេ (រួមមានការហៅទូរស័ព្ទ សារសម្លេង ឬអត្ថបទ)។ ភ្លាមនោះ ក្រុមហ៊ុនបានកាត់ផ្តាច់ទំនាក់ទំនាក់ជាមួយបណ្តាញណិតវើករបស់ក្រុមហ៊ុន ដោយសារតែក្រុមហ៊ុនជឿថា វាប្រហែលជាត្រូវបានព្យាយាមវាយប្រហារដើម្បីគ្រប់គ្រងដោយហេគឃ័រ។ ទីប្រឹក្សារងសន្តិសុខជាតិផ្នែកបច្ចេកវិទ្យាសាយប័ររបស់ White House បានប្រាប់អ្នកយកការណ៍កាលពីថ្ងៃសុក្រថា យុទ្ធនាការហេគឃ័រចិនបានប៉ះពាល់ដល់ក្រុមហ៊ុនទូរគមនាគមន៍អាមេរិកចំនួន៩។ កាលពីដើមខែនេះ ក្រុមហ៊ុន Neuberger ក៏បានបង្ហាញនៅក្នុងសារព័ត៌មានថា ហេគឃ័រចិនបានបំពានដល់ក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងប្រទេសផ្សេងទៀតជាច្រើន។

រដ្ឋាភិបាលអាមេរិកបានរាយការណ៍ពីផែនការហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនទូគមនាគមន៍ចិន ដើម្បីឆ្លើយតបនឹងការលួចចូល ដែលចាត់ទុកថាជាការហាមឃាត់ការលួចចូល TP-Link Routers ករណីការស៊ើបអង្កេតបន្តរកឃើញការប្រើប្រាស់របស់ពួកគេក្នុងការវាយប្រហារសាយប័រជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ជាងនេះ ប្រធាន FCC បានថ្លែងថា ទីភ្នាក់ងារគួរតែចាត់វិធានការបន្ទាន់ ដើម្បីធានាថាក្រុមហ៊ុនទូរគមនាគមន៍អាមេរិកត្រូវតែធានាពីសុវត្ថិភាពរបស់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ សមាជិកព្រឹទ្ធសភាអាមេរិកក៏បានប្រកាសច្បាប់ថ្មី ដើម្បីធានាពីសុវត្ថិភាពបណ្តាញណិតវើករបស់ក្រុមហ៊ុនទូរគមនាគមន៍របស់អាមេរិក។ ក្រុមចារកម្មសាយប័រចិន Salt Typhoon (ឬ Earth Estries, FamousSparrow, Ghost Emperor និង UNC2286) នៅពីក្រោយយុទ្ធនាការហេគនេះមានសកម្មភាពយ៉ាងហោចណាស់តាំងពីឆ្នាំ២០១៩ និងគេជឿថាបានបំពានក្រុមហ៊ុនទូរគមនាគមន៍ និងស្ថាប័នរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ផងដែរ៕

https://www.bleepingcomputer.com/news/security/atandt-and-verizon-say-networks-secure-after-salt-typhoon-breach/

ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here