ហេគឃ័រកូរ៉េខាងជើងលួចប្រាក់ ១,៣៤ពាន់លានដុល្លារ នៃតម្លៃប្រាក់គ្រីបតូ នៅឆ្នាំនេះ

0

ហេគឃ័រកូរ៉េខាងជើងបានលួចប្រាក់ ១,៣៤ពាន់លានដុល្លារនៃតម្លៃប្រាក់គ្រីបតូនៅក្នុងការវាយប្រហារចំនួន ៤៧លើក ដែលកើតឡើងនៅឆ្នាំ២០២៤ បើយោងតាមរបាយការណ៍ក្រុមហ៊ុនវិភាគ Blockchain Chainalysis។ចំនួននេះតំណាង ៦១%នៃប្រាក់លួចសរុបសម្រាប់ឆ្នាំនេះ បើគិតពីមួយឆ្នាំទៅមួយឆ្នាំកើនឡើង២១%។ បើទោះជាចំនួនសរុបនៃឧប្បត្តិហេតុក្នុងឆ្នាំ២០២៤ បានឈានដល់កំណត់ត្រា ៣០៣ ចំនួនប្រាក់ខាតបង់សរុបមិនធ្លាប់មានពីមុនមក ខណៈឆ្នាំ២០២២ ជាឆ្នាំខាតបង់ច្រើនបំផុតមានទំហំទឹកប្រាក់ត្រឹមតែ ៣,៧ពាន់លានដុល្លារប៉ុណ្ណោះ។

Total amount of losses

ក្រុមហ៊ុន Chainalysis ថ្លែងថាឧប្បត្តិហេតុភាគច្រើននៅឆ្នាំនេះ បានកើតឡើងនៅចន្លោះខែមករា និងកក្កដា ជាពេលដែលមានចំនួនទឹកប្រាក់ប្រមាណ ៧២% នៃចំនួនសរុបក្នុងការលួចឆ្នាំ២០២៤។ របាយការណ៍បានលើកឡើងថា ការហេគ DMM Bitcoin កាលពីខែឧសភា មានទឹកប្រាក់មិនតិចជាង ៣០៥លានទេត្រូវបានបាត់បង់ រីឯការលួចនៅ WazirX Cyberheist កាលពីខែកក្កដាវិញបានបាត់ប្រាក់អស់ ២៣៥លានដុល្លារផងដែរ។ សម្រាប់ផ្លេតហ្វមបានរងការខូចខាតជាច្រើន ចំណែកឯ DeFi Platforms ត្រូវបានតាមដានដោយសេវាកណ្តាល (Centralized Services)។ ទាក់ទងនឹងមធ្យោបាយនេះ អ្នកវិភាគរាយការណ៍ថា សោរឯកជន (Private Key) ត្រូវបានវាយប្រហារ រីឯគណនី ៤៤% ត្រូវបានបាត់ ខណៈដែលការកេងចំណេញទៅលើភាពងាយរងគ្រោះនៃប្រព័ន្ធសុវត្ថិភាពមិនតិចជាង ៦,៣% ទេដែលត្រូវបានប្រើសម្រាប់លួចប្រាក់គ្រីបតូ។

Amounts stolen by North Korean hackers

នេះគឺជាសញ្ញា ដែលសវនកម្មសុវត្ថិភាពបានខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយបញ្ហាដែលអាចត្រូវបានបំពាននៅលើផ្លេតហ្វម។ ទោះជាយ៉ាងណា ការអនុវត្តសន្តិសុខកាន់តែតឹងរឹងក្នុងការដោះស្រាយសោឯកជន (Private Keys) ចាំបាច់ត្រូវតែអនុវត្ត។

Following the money trace from the DMM hack

កំណត់ត្រានៃឆ្នាំសម្រាប់កូរ៉េខាងជើង (DPRK)៖ ហេគឃ័រកូរ៉េខាងជើងដែលត្រូវបានជួយគាំទ្រដោយ​រដ្ឋាភិបាលមានគោលដៅលើអ្នកគ្រប់គ្រង ផ្លេតហ្វម និងអ្នកវិនិយោគប្រាក់គ្រីបតូ ជាមធ្យោបាយសម្រាប់បង្កើតប្រាក់ចំណូល ដើម្បីគាំទ្រដល់កម្មវិធីអាវុធរបស់ប្រទេសពួកគេ។ ប្រាក់ចំណូលរបស់ពួកគេនៅឆ្នាំនេះ បានកើនឡើងដល់ ១,៣ពាន់លានដុល្លារ និងបានបំបែកកំណត់ត្រាឆ្នាំ២០២២ ដែលមានទឹកប្រាក់ចំនួន ១,១ពាន់លានដុល្លារ។

Time taken to carry out successful crypto-heists

បើតាមរបាយការណ៍ក្រុមហ៊ុន Chainalysis បានឱ្យដឹងថា កាលពីឆ្នាំ២០២៣ ហេគឃ័រដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើងបានលួចប្រាក់ប្រមាណជា ៦៦០,៥០លានដុល្លារនៅក្នុងឧប្បត្តិហេតុចំនួន ២០។ នៅឆ្នាំ២០២៤ ចំនួនទឹកប្រាក់បានកើនដល់ទៅ ១,៣៤ពាន់លានដុល្លារនៅក្នុងឧប្បត្តិហេតុចំនួន ៤៧ បើគិតទៅកើនឡើងប្រមាណ ១០២,៨៨% ។ អ្នកវិភាគក៏បានកត់សម្គាល់ដែរថា ហេគឃ័រកូរ៉េខាងជើង (DPRK) បានធ្វើការវាយប្រហារញឹកញាប់នៅក្នុងឆ្នាំ២០២៤ ដែលបង្ហាញពីសមត្ថភាពរបស់ហេគឃ័រក្នុងប្រតិបត្តិការវាយប្រហារទំហំធំ។ ការបន្លំនៅ DMM Bitcoin ត្រូវបានកំណត់គុណលក្ខណៈហេគឃ័រកូរ៉េខាងជើងដោយផ្អែកលើការវិភាគនៃភស្តុតាង Blockchain និងលំហូរនៃមូលនិធីពីការផ្លាស់ប្តូររបស់ក្រុមហ៊ុនជប៉ុន Japanese Exchange ទៅសេវាចម្រុះដែលមានលាយឡំជាមួយកាក់ (Coin)។

 

នៅដើមខែនេះ គម្រោងហិរញ្ញវត្ថុ Radiant Capital (DeFi) បានផ្សាយលទ្ធផលនៃការស៊ើបអង្កេតនៅក្នុងឧប្បត្តិហេតុសុវត្ថិភាពពាក់កណ្តាលខែតុលារបស់ខ្លួនថា ជាកន្លែងដែលប្រាក់ត្រូវបានលួចចំនួន ៥០លានដុល្លារ និងចោទប្រកាន់លើហេគឃ័រដែលទាក់ទងនឹងការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េខាងជើង។ ទោះជាយ៉ាងណា កូរ៉េខាងជើងមិនផ្តោតតែលើការវាយប្រហារទ្រង់ទ្រាយធំទេ ក្នុងឆ្នាំនេះ ដោយសារតែចំនួន និងភាពញឹកញាប់នៃការវាយប្រហារតម្លៃទាបប្រហែល ១០,០០០ដុល្លារ ក៏បានកើតឡើងផងដែរ។

នៅក្នុងខែមិថុនា CoinStats បានប្រកាសថា ហេគឃ័រកូរ៉េខាងជើងបានបានវាយប្រហារដើម្បីគ្រប់គ្រងលើកាបូបប្រាក់គ្រីបតូចំនួន ១,៥៩០ នៅលើផ្លេតហ្វមរបស់ខ្លួន។ បើទោះជា សកម្មភាពនៃការវាយប្រហារថយចុះ បន្ទាប់ពីខែកក្កដា ក៏ដោយ ការវាយប្រហារនៅលើផ្លេតហ្វមបច្ចេកវិទ្យាហិរញ្ញវត្ថុនឹងបន្តនៅឆ្នាំ២០២៥ ជាពិសេស ដោយសារតែទំហំរូបិយប័ណ្ណគ្រីបតូកំពុងតែកើនឡើងជាមួយនឹងតម្លៃកើនឡើងដែរនោះ៕

https://www.bleepingcomputer.com/news/security/north-korean-hackers-stole-13-billion-worth-of-crypto-this-year/

ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here