បុរសកាលីហ្វរញ៉ាលួចប្រាក់ ៥០លានដុល្លារដោយប្រើគេហទំព័រវិនិយោគឆបោក ត្រូវបានជាប់គុក ៧ឆ្នាំ

0

 

បុរសអាយុ ៥៩ឆ្នាំមកពីទីក្រុង Irvine នៃរដ្ឋ California ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨៧ខែ ពីបទពាក់ព័ន្ធនៅក្នុងការវិនិយោគឆបោក ដែលបានលួចប្រាក់ ៥០លានដុល្លារនៅចន្លោះឆ្នាំ២០១២ និងខែតុលា ឆ្នាំ២០២០។

ជនសង្ស័យ Allen Giltman និងជនឆបោកផ្សេងទៀតបានប្រើប្រាស់គេហទំព័រឆបោកមិនតិចជាង ១៥០ទេ ដែលបន្លំជាស្ថាប័នហិរញ្ញវត្ថុ និងបានផ្សព្វផ្សាយផ្តល់ឱកាសវិនិយោគផ្សេងៗ (ជាពិសេស វិញ្ញាបនបត្រប្រាក់បញ្ញើដែលមានអាត្រាការប្រាក់ខ្ពស់ ដើម្បីលួងលោមជនរងគ្រោះឱ្យចូលក្នុងអន្ទាក់) និងបានស្នើលុយពីអ្នកដែលចង់វិនិយោគ។ គេហទំព័រវិនិយោគឆបោកទាំងនេះត្រូវបានផ្សព្វផ្សាយតាមរយៈ Microsoft Bing ads ដែលមានគោលដៅដូចជា ‘អាត្រាការប្រាក់ពីទាបទៅពាក់កណ្តាល ៤% ក្នុង១ឆ្នាំ (Best CD Rates)’ ឬ ‘អាត្រាការប្រាក់ដល់ ៤,៦៥% (Highest cd Rates)’។

យោងតាមឯកសារតុលាការ ជនឆបោកបានបន្លំជាអាជ្ញាធរនិយតកម្មផ្នែកហិរញ្ញវត្ថុ (FINRA) ឈ្មួញកណ្តាល ដែលបានបន្លំជាភ្នាក់ងារស្ថាប័នហិរញ្ញវត្ថុនៅលើគេហទំព័រក្លែងក្លាយ។ ទង្វើទាំងនេះបានអនុញ្ញាតឱ្យពួកគេអាចបញ្ឆោតជនរងគ្រោះបានជាង ៧០នាក់ ដែលស្វែងរកឱកាសវិនិយោគ និងលួចប្រាក់ប្រមាណ ៥០លានដុល្លារ។ បន្ទាប់ពីរកឃើញ គេហទំព័រឆបោកមួយ ជនរងគ្រោះបានទាក់ទងទៅកាន់បុគ្គលតាមរយៈទូរស័ព្ទ ឬអ៊ីម៉ែល ដែលបានបង្ហាញនៅលើគេហទំព័រ។ ដូចការចោទប្រកាន់ បុគ្គលឆបោកនោះគឺ Giltman។ នៅអំឡុងការទំនាក់ទំនងរបស់គាត់ជាមួយជនរងគ្រោះនៅក្នុងគម្រោងឆបោក Giltman បានបន្លំជាឈ្មួញកណ្តាល FINRA ផ្លូវការដោយប្រើឈ្មោះ និងលេខ FINRA CRD របស់ពួកគេ បើយោងតាមក្រសួងយុត្តិធម៌។ បន្ទាប់មក Giltman ផ្តល់ឱ្យជនរងគ្រោះនូវកម្មវិធី និងការណែនាំទិញ ដើម្បីទទួលបានអាត្រាការប្រាក់ (CD)។ ថវិការដែលបានផ្ញើចេញដោយជនរងគ្រោះ នឹងត្រូវផ្ទេរចេញទៅកាន់គណនីធនាគារក្នុងស្រុក និងអន្តរជាតិនានារួមទាំងគណនីនៅក្នុងប្រទេសរុស្ស៊ី សាធារណៈរដ្ឋ Georgia ហុងកុង និងតួកគី។ គ្មានជនសង្ស័យណាម្នាក់ទទួលបានការប្រាក់ (CD) បន្ទាប់ពីបានដាក់ប្រាក់នោះទេ។ តាមរយៈផែនការឆបោក Giltman និងបក្ខពួកគាត់បានប្រើតិចនិកចម្រុះ ដើម្បីលាក់អត្តសញ្ញាណពិតរបស់ពួកគេរួមមានបណ្តាញណិតវើកឯកជននិម្មិត (VPNs) រៀបចំទូរស័ព្ទ និងកម្មវិធីដែលបានអ៊ីនគ្រីបដើម្បីទំនាក់ទំនងជាមួយគោលដៅ រៀបចំ Gift Cards សម្រាប់ចុះឈ្មោះ Web Domains និងវិក័យបត្រក្លែងក្លាយដើម្បីពន្យល់អំពីការផ្ទេរប្រាក់ដែលពួកគេបានទទួលពីជនរងគ្រោះ។

បន្ថែមពីលើទោសជាប់ពន្ធនាគាររយៈពេល ៨៧ខែ Giltman ត្រូវបានកាត់ទោសឱ្យដោះលែង និងតាមដានរយៈពេល ៣ឆ្នាំ និងត្រូវរឹបអូសទ្រព្យសម្បត្តិនៅពេលចាប់បានឆ្នាំ២០២០។ Giltman បានសារភាពពីការពាក់ព័ន្ធនៅក្នុងការវិនិយោគឆបោករយៈពេលវែង និងទំហំធំ កាលពីដើមឆ្នាំ២០២២។ នៅពាក់កណ្តាលឆ្នាំ២០២១ គណៈកម្មការមូលបត្រ និងស៊ើបអង្កេតឧក្រិដ្ឋកម្ម FBI បានព្រមានដល់អ្នកវិនិយោគ អំពីការបន្លំជាអ្នកជំនាញវិនិយោគ ដែលបានចុះបញ្ជីដូចជាឈ្មួញកណ្តាល និងអ្នកប្រឹក្សា។ ការព្រមានរបស់ទីភ្នាក់ងារ FBI បានធ្វើឡើងបន្ទាប់ពីការព្រមានអំពីការក្លែងបន្លំស្រដៀងគ្នាដែលចេញដោយ FINRA អំពីការឆបោកពាក់ព័ន្ធនឹងគេហទំព័រក្លែងបន្លំជាឈ្មួញកណ្តាល និងបន្លំឯកសារចុះឈ្មោះ SEC ឬ FINRA។

https://www.bleepingcomputer.com/news/security/california-man-steals-50-million-using-fake-investment-sites-gets-7-years/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here