ក្រុមហ៊ុន Netgear បានប្រកាស់ឲ្យអ្នកប្រើប្រាស់ធ្វើការ Patch ដើម្បីការពារភាពងាយរងគ្រោះ WiFi Router សំខាន់ៗ

0

ក្រុមហ៊ុន Netgear បានដោះស្រាយភាពងាយរងគ្រោះចំនួន២ ដែលប៉ះពាល់ដល់ WiFi Routers Models ចម្រុះ និងបានបញ្ចុះបញ្ចូលអតិថិជនឱ្យធ្វើបច្ចុប្បន្នភាពឧបករណ៍របស់ពួកគេជាបន្ទាន់។បញ្ហាសុវត្ថិភាពបានប៉ះពាល់ដល់ WiFi 6 Access Points ចម្រុះ (WAX206, WAX214v2 និង WAX220) និង Nighthawk Pro Gaming router models (XR1000, XR1000v2 និង XR500)។ បើទោះជា ក្រុមហ៊ុនណិតវើកកុំព្យូទ័រអាមេរិកមិនបានរៀបរាប់លម្អិតបន្ថែមអំពីបញ្ហាទាំង២នេះក្តី វាបានបង្ហាញថា ហេគឃ័រ​អាចបំពានលើបញ្ហាទាំង២ នេះបានសម្រាប់ការបញ្ជាកូដពីចម្ងាយ (ដែលមានឈ្មោះ PSV-2023-0039) និងឆ្លងកាត់ការផ្ទៀងផ្ទាត់ (PSV-2021-0117) នៅក្នុងការវាយប្រហារដែលមិនត្រូវការអន្តរាគមន៍ពីអ្នកប្រើប្រាស់។

ក្រុមហ៊ុនបានថ្លែងថា ក្រុមហ៊ុន Netgear បានណែនាំឱ្យអ្នកប្រើប្រាស់ដោនឡូត Firmware ចុងក្រោយជាបន្ទាន់តាមដែលអាចធ្វើបាន។ តារាងខាងក្រោយជា Router models ដែលងាយរងគ្រោះ និងជំនាន់ Firmware ដែលមាន Patches។

ដើម្បីដោនឡូត និងដំឡើងកម្មវិធី Firmware ចុងក្រោយសម្រាប់ឧបករណ៍ Netgear router អ្នកត្រូវតែអនុវត្តដូចខាងក្រោម៖

១. ចូលទៅកាន់ Netgear Support

២. ចាប់ផ្តើមវាយ Model Number របស់អ្នកនៅក្នុង Search Box បន្ទាប់មកជ្រើសយកម៉ូឌែលរបស់អ្នកពីលើចុះក្រោម (Drop-Down Menu) នៅពេលវាបង្ហាញ។

៣. ប្រសិនបើអ្នកមិនឃើញនៅក្នុង Drop-Down Menu ទេ អ្នកអាចវាយលេខម៉ូឌែលចូលឱ្យត្រឹមត្រូវ ឬជ្រើសយក Product category ដើម្បី Browse រកម៉ូឌែលផលិតផលរបស់អ្នក។

៤. ចុចដោនឡូត

៥. សម្រាប់ Under Current Versions សូមជ្រើសយក First Download នៅពេល Title ចាប់ផ្តើម ជាមួយ Firmware Version។

៦. ចុចយក Release notes

៧. អនុវត្តតាមការណែនាំនៅក្នុង Release Notes ដើម្បីដោនឡូត និងដំឡើងកម្មវិធី Firmware ថ្មី។

ក្រុមហ៊ុនបានព្រមានថា ភាពងាយរងគ្រោះ RCE ដែលមិនបានផ្ទៀងផ្ទាត់នៅតែមាន ប្រសិនបើអ្នកមិនបានធ្វើតាមជំហានដែលបានណែនាំ។ក្រុមហ៊ុន Netgear មិនបានទទួលខុសត្រូវលើផលវិបាកណាមួយ ដែលអាចកើតឡើង ដោយការអនុវត្តតាមការណែនាំនៅក្នុងសេចក្តីជូនដំណឹងនេះទេ។ អ្នកនាំពាក្យក្រុមហ៊ុន Netgear មិនបានផ្តល់បទសម្ភាសន៍ ឬឆ្លើយតប នៅពេល BleepingComputer បានទាក់ទងសុំព័ត៌មានលម្អិតស្តីពីបញ្ហាសុវត្ថិភាពនោះទេ។ កាលពីខែកក្កដា ក្រុមហ៊ុន Netgear ក៏បានបញ្ចុះបញ្ចូលអតិថិជនឱ្យធ្វើបច្ចុប្បន្នភាពទៅកាន់ជំនាន់ Firmware ចុងក្រោយជាបន្ទាប់ដែរ ដើម្បី Patch ភាពងាយរងគ្រោះស្រ្គីបឆ្លងគេហទំព័រ (XSS) និងឆ្លងកាត់ការផ្ទៀងផ្ទាត់ ដែលបានប៉ះពាល់ដល់ WiFi 6 router models។ កាលពី១ខែមុន អ្នកស្រាវជ្រាវសន្តិសុខបានបង្ហាញពីបញ្ហា ៦ ដែលមានកម្រិតខុសៗគ្នា នៅក្នុង Netgear WNR614N300 និងជា Router ចុងក្រោយដែលពេញនិយមនៅក្នុងចំណោមអ្នកប្រើប្រាស់តាមផ្ទះ ព្រមទាំងអាជីវកម្មខ្នាតតូច។

https://www.bleepingcomputer.com/news/security/netgear-warns-users-to-patch-critical-wifi-router-vulnerabilities/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here