ក្រុមហ៊ុនផ្តល់សេវាកម្មធុរកិច្ច និងជាអ្នកចុះកុងត្រាជាមួយរដ្ឋាភិបាលអាមេរិក Conduent បានបញ្ជាក់នៅថ្ងៃនេះថា ការដាច់សេវានាពេលថ្មីៗនេះបានបណ្តាលមកពីឧប្បត្តិហេតុសន្តិសុខសាយប័រ (Cyber Security Incident)។
ក្រុមហ៊ុន Conduent មានបុគ្គលិកជាង ៣១,០០០នាក់ និងផ្តល់សេវាពាក់កណ្តាលទៅឱ្យក្រុមហ៊ុនធំៗជាង១០០ ក្រុមហ៊ុន (Fortune 100 companies) និងរដ្ឋាភិបាល រួមទាំងទីភ្នាក់ងារដឹកជញ្ជូនមិនតិចជាង ៦០០ស្ថាប័នទេ។ ក្រុមហ៊ុនទាំងនេះរួមមានគម្រោងសុខភាពកំពូលៗចំនួន៩ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតរថយន្តកំពូលៗចំនួន៤ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកចំនួន៥ និងធនាគារ និងក្រុមហ៊ុនឱសថរបស់សហរដ្ឋអាមេរិកជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរដ្ឋាភិបាលនេះក៏បានថ្លែងថា ខ្លួនផ្តល់សេវាទៅឱ្យប្រជាជនអាមេរិកប្រមាណជា ១០០លាននាក់នៅទូទាំងកម្មវិធីសុខភាពរដ្ឋាភិបាលផ្សេងៗ។
កាលពីសប្តាហ៍មុន ការដាច់សេវាបានប៉ះពាល់ដល់ប្រតិបត្តិការរបស់អតិថិជននៅទូទាំងរដ្ឋអាមេរិកដូចជាស្ថាប័ន Wisconsin Department of Children and Families, Oklahoma Human Services និងស្ថាប័នដទៃទៀត។ បញ្ហានេះបានបណ្តាលឱ្យមានបញ្ហារីករាលដាលដល់ស្ថាប័នដែលពឹងផ្អែកលើស្ថាប័នដែលរងផលប៉ះពាល់ទាំងនោះ ដែលប្រើសម្រាប់ការទូរទាត់ប្រាក់តាមរយៈការផ្ទេរប្រាក់អេឡិចត្រូនិក ឬកាត EBT។ ក្រុមហ៊ុនបានប្រាប់ថា ក្រុមហ៊ុនធ្លាប់មានបទពិសោធន៍ទាក់ទងនឹងការរំខាន និងបានប៉ះពាល់ដល់លទ្ធភាពដំណើរការទូទាត់ប្រាក់របស់ Wisconsin Support Collections Trust Fund។ ពីរថ្ងៃក្រោយទើបអាចស្តារប្រព័ន្ធ និងអាចត្រលប់ទៅផ្តល់សេវាអនឡាញ Wisconsin’s Department of Children and Families ធម្មតាឡើងវិញ។ ក្រុមការងារបច្ចេកទេសក្រុមហ៊ុន Conduent បានដោះស្រាយបញ្ហានេះ ហើយសោកស្តាយចំពោះការអាក់ខានដោយសារឧប្បត្តិហេតុនេះ។
ទោះជាយ៉ាងណា មួយថ្ងៃក្រោយ បន្ទាប់ពីការសួរបញ្ជាក់ថាតើការវាយប្រហារសាយប័របានបណ្តាលឱ្យមានការដាច់សេវា ឬយ៉ាងណានោះ ក្រុមហ៊ុន Conduent បានផ្ញើថ្លែងសន្ទរកថាអំពី “ការរំខានដល់ប្រតិបត្តិការ” គឺបណ្តាលមកពីឧប្បត្តិហេតុសន្តិសុខសាយប័រ។ BleepingComputer បានបន្ថែមថា ឧប្បត្តិហេតុនេះត្រូវបានដោះស្រាយ ហើយប្រព័ន្ធទាំងអស់ត្រូវបានស្តារឡើងវិញហើយ។ ការព្រមានប្រព័ន្ធថែទាំ និងមុខងារ (Maintaining System Integrity and Functionality) មានសារៈសំខាន់ដល់ក្រុមហ៊ុនដោយសារតែវាជាសេវាជូនដំណឹងទៅអតិថិជនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន Conduent មិនបានឆ្លើយតបនឹងសំណើបន្ថែមដែលទាក់ទងនឹងព័ត៌មានលម្អិតអំពីឧប្បត្តិហេតុនេះទេរួមទាំងការបង្ហាញចំនួនអតិថិជនដែលរងផលប៉ះពាល់ ថាតើហេគឃ័របានលួចទិន្នន័យអតិថិជន និងថាតើពួកគេបានផ្ញើសារជម្រិតទារប្រាក់ ឬយ៉ាងណានោះទេ។ ក្រុមហ៊ុនក៏មិនបានថ្លែងសន្ទរកថាជាសាធារណៈ ឬឯកសាររបាយការណ៍ 8-K ជាមួយគណៈកម្មការមូលបត្រ (SEC) ដើម្បីបង្ហាញពីការបំពាននេះដែរ។ កាលពី៤ឆ្នាំមុន ក្រុមហ៊ុន Conduent ក៏បានព្រមានពីការវាយប្រហារមេរោគចាប់ជម្រិត Maze ពីរខែក្រោយ បន្ទាប់ពីប្រតិបត្តិការសហភាពអឺរ៉ុបត្រូវបានរំខាន ដែលក្រុមហ៊ុនបានពណ៌នាថា ជាការរំខានសេវា (Service Interruption)៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥









