បន្ទាប់ពី ChatGPT បានចេញមុខរយៈពេល ២ឆ្នាំ វាយលុកពិភពលោក DeepSeek ក៏បានខ្នះខ្នែងបង្កើត កម្មវិធី និងបានកាត់បន្ថយចំណាយសម្រាប់ការបង្កើតកម្មវិធីបញ្ញាសប្បនិម្មិតផងដែរ។ចំពោះការប្រកួតប្រជែងជាសកលលើវិស័យ AI ប្រទេសឥណ្ឌាឯណោះវិញទំនងជានៅពីក្រោយ ជាពិសេសនៅក្នុងការបង្កើតគម្រូភាសាមូលដ្ឋានរបស់ខ្លួនដែលត្រូវបានប្រើសម្រាប់បង្កើនអំណាចដូចជា ChatBots ជាដើម។ រដ្ឋាភិបាលថ្លែងថាផលិតផលដើមដែលមានតម្លៃស្មើនឹង DeepSeek មិននៅឆ្ងាយប៉ុន្មានទេ។ វាកំពុងតែផ្គត់ផ្គង់ដល់ការចាប់ផ្តើមអាជីវកម្ម សកលវិទ្យាល័យ និងការស្រាវជ្រាវជាមួយនឹងតម្រូវការបន្ទះឈីបកម្រិតខ្ពស់រាប់ពាន់ ដើម្បីអភិវឌ្ឍក្នុងរយៈពេលមិនលើសពី ១០ខែ។ ភាពច្របូកច្របល់នៃអ្នកដឹកនាំ AI ពិភពលោកក៏បាននឹងកំពុងនិយាយអំពីលទ្ធភាពរបស់ប្រទេសឥណ្ឌានាពេលថ្មីៗនេះដែរ។

បន្ទាប់ពីការបណ្តេញចេញ OpenAI CEO Sam Altman បានថ្លែងនាពេលថ្មីៗនេះថា ឥណ្ឌាគួរតែដើរតួនាទីជាអ្នកដឹកនាំនៅក្នុងបដិវត្ត AI។ ឥឡូវនេះ ប្រទេសនេះមានទីផ្សារអ្នកប្រើប្រាស់ OpenAI ធំជាងគេទី២។ ក្រុមហ៊ុនផ្សេងទៀតដូចជា Microsoft បានដាក់លុយដល់ទៅ ៣ពាន់លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្លោដ និង AI។ Nvidia’s Jensen Huang ក៏បានថ្លែងថា ភាពប៉ិនប្រសព្វនៃបច្ចេកវិទ្យារបស់ឥណ្ឌាដែលមិនអាច “ប្រៀបបាន” គឺជាគន្លឹះដ៏សំខាន់សម្រាប់ចាក់សោរបើកសក្តានុពលនាពេលអនាគត។ ជាមួយនឹងការងារ 200 Startups នៅលើ Generative AI មានសកម្មភាពសហគ្រិនគ្រប់គ្រាន់កំពុងតែដំណើរការ។ ប៉ុន្តែ បើទោះជាមានគ្រឿងផ្សំសំខាន់សម្រាប់ភាពជោគជ័យក្តី ឥណ្ឌាប្រឈមនឹងការយឺតយ៉ាវដោយគ្មានដំណោះស្រាយរចនាសម្ព័ន្ធមូលដ្ឋានលើវិស័យអប់រំ ការស្រាវជ្រាវ និងគោលនយោបាយរដ្ឋ បើយោងតាមសំដីអ្នកជំនាញ។
ចិន និងអាមេរិកបានដើរទៅមុន “៤-៥ ឆ្នាំ” ដែលមានការវិនិយោគនៅក្នុងការស្រាវជ្រាវ និងអាហាររូបករណ៍ និងបានអភិវឌ្ឍ AI សម្រាប់កម្មវិធីយោធា ការអនុវត្តច្បាប់ ហើយឥឡូវនេះមានគម្រូភាសាដ៏ធំ បើយោងតាមអ្នកវិភាគបច្ចេកវិទ្យា Prasanto Roy។ ទោះបី ឥណ្ឌាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេស៥ នៅលើតារាង Stanford’s AI Vibrancy Index ដែលចាត់ថ្នាក់ជាប្រទេសផ្តល់មូលនិធិ គោលនយោបាយ និងការស្រាវជ្រាវច្រើនក្តី ក៏ឥណ្ឌានៅពីក្រោយមហាអំណាចទាំង២នេះដោយសារតែលក្ខខណ្ឌជាច្រើន។
ចិន និងអាមេរិកបានផ្តល់មូលនិធិ ៦០% និង ២០% នៃប៉ាតង់ AI សរុបរបស់ពិភពលោកនៅចន្លោះឆ្នាំ២០១០ និង២០២២ រីឯ ឥណ្ឌាវិញតិចជាងពាក់កណ្តាល។ AI Startups របស់ឥណ្ឌាក៏បានទទួលចំណែកនៃការវិនិយោគក្រុមហ៊ុនឯកជនដែលអាមេរិក និងចិនបានទទួលក្នុងឆ្នាំ២០២៣ ដែរ។ បេសកកម្ម AI ដែលផ្គត់ផ្គង់ដោយរដ្ឋឥណ្ឌាមានតម្លៃ ១ពាន់លានដុល្លារ បើប្រៀបនឹងអាមេរិកមានចំនួន ៥០០ពាន់លានដុល្លារសម្រាប់គម្រោង Stargate ដែលជាគម្រោងបង្កើតរចនាសម្ព័ន្ធ AI ដ៏ធំនៅអាមេរិក និងចិនចំណាយប្រាក់ ១៣៧ពាន់លានដុល្លារសម្រាប់មជ្ឈមណ្ឌល AI hub នៅត្រឹមឆ្នាំ២០៣០។
ខណៈ ភាពជោគជ័យរបស់ DeepSeek បានបង្ហាញថា AI Models អាចត្រូវបានបង្កើតនូវភាពចាស់ទុំ ដែលមាន Chips តម្លៃសមរម្យ ពេលខ្លះឥណ្ឌាអាចទទួលបានការបន្ធូរបន្ថយដោយសារតែខ្វះខាតនូវភាពអត់ធ្មត់ និងថវិកាពីឧស្សាហកម្ម និងរដ្ឋាភិបាលគឺជាបញ្ហាចម្បង បើយោងតាមលោក Jaspreet Bindra ស្ថាបនិកប្រឹក្សាយោបល់ដែលបង្កើតអក្ខរកម្ម AI នៅក្នុងអង្គការ។ បើទោះជាអ្វីដែលធ្លាប់បានលឺពីការចំណាយនៅក្នុងការអភិវឌ្ឍ DeepSeek មានទឹកប្រាក់ ៥,៦លានដុល្លារក្តី ក៏នៅមានការចំណាយប្រាក់ជាច្រើនទៀតនៅពីក្រោយការអភិវឌ្ឍនេះ។
កង្វះខាតសំណុំទិន្នន័យជាក់លាក់របស់ប្រទេសឥណ្ឌាដែលមានគុណភាពខ្ពស់ តម្រូវការសម្រាប់បង្រៀន AI Models នៅក្នុងភាសាតំបន់ដូចជា Hindi, Marathi ឬក៏ Tamil គឺជាបញ្ហាមួយផ្សេងទៀត ដែលជាចម្រុះភាពនៃភាសារបស់ឥណ្ឌា។ ប៉ុន្តែ បុគ្គលិក AI ចំនួន ១៥% របស់ពិភពលោកមកពីប្រទេសឥណ្ឌា។ យោងតាមការស្រាវជ្រាវពីចំណាកស្រុករបស់បុគ្គលិកជំនាញ AI របស់ Stanford បានបង្ហាញថា ពួកគេចាកចេញពីប្រទេសកាន់តែច្រើនឡើង។ នេះក៏ជាផ្នែកមួយនៃបញ្ហាដោយសារតែ ការកែច្នៃ AI ជាមូលដ្ឋានជាធម្មតាមកពី Deep R&D នៅក្នុងសកលវិទ្យាល័យ និងបន្ទប់ពិសោធន៍ការស្រាវជ្រាវសាជីវកម្ម។ ហើយឥណ្ឌាខ្វះមជ្ឈដ្ឋានស្រាវជ្រាវគាំទ្រ ជាមួយនឹងរបកគំហើញបច្ចេកវិទ្យាមួយចំនួនដែលផុសចេញពីវិស័យសិក្សា និងសាជីវកម្មរបស់ខ្លួន។ ភាពជោគជ័យដ៏ធំធេងនៃបដិវត្តផ្ទេរប្រាក់របស់ឥណ្ឌាគឺអាស្រ័យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ឧស្សាហកម្ម និងការសិក្សាដ៏រឹងមាំ ដែលជាគម្រូត្រូវការចម្លងសម្រាប់ការជំរុញ AI។ Unified Payment Interface (UPI) ដែលជាប្រព័ន្ធបង់ប្រាក់ឌីជីថលបង្កើតឡើងដោយអង្គការរដ្ឋាភិបាល បានក្លាយជាបដិវត្តបង់ប្រាក់ឌីជីថលនៅក្នុងប្រទេសឥណ្ឌា ដែលអនុញ្ញាតឱ្យមានដំណើរការផ្ទេរប្រាក់រាប់លានដុល្លារគ្រាន់តែចុចលើប៊ូតុងមួយ ឬស្គេន QR Code តែប៉ុណ្ណោះ។
https://www.bbc.com/news/articles/cp8qglr9r74o
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥