ជនសង្ស័យ ២នាក់ត្រូវបានចោទប្រកាន់បន្ទាប់ពី បុរសចំណាស់ម្នាក់វ័យ ៧៥ឆ្នាំមកពី Aberdeenshire បានបាត់បង់ប្រាក់មិនតិចជាង ១០០,០០០ផោននៅក្នុងការឆបោកប្រាក់គ្រីបតូ។
ករណីឆបោកនេះត្រូវបានរាយការណ៍ទៅកាន់ប៉ូលីសកាលពីខែកក្កដា ហើយមន្រ្តីមកពីផ្នែកឦសាន CID ក៏បានធ្វើដំណើរទៅ Coventry និង Mexborough កាលពីថ្ងៃអង្គារ។ ជាមួយនឹងជំនួយពីប៉ូលីស West Midlands និង South Yorkshire មន្ត្រីមួយក្រុមបានឃាត់ខ្លួនបុរសជាជនសង្ស័យ ២នាក់ អាយុ ៣៦ ឆ្នាំ និង ៥៤ឆ្នាំ។
ជនសង្ស័យទាំង ២នាក់ត្រូវបានចោទប្រកាន់ពីបទឆបោក ហើយរបាយការណ៍នឹងត្រូវបញ្ជូនទៅព្រះរាជអាជ្ញា។
https://www.bbc.com/news/articles/cly48n5xdz5o
ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥