ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានបដិសេធចំពោះការផ្សព្វផ្សាយរូបិយប័ណ្ណគ្រីបតូដែលទើបនឹងចាប់ផ្តើមថ្មី ហើយបានដួលរលំក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីគាត់បានលើកឡើងនៅក្នុងបណ្តាញសង្គមកាលពីថ្ងៃសុក្រ។
ប្រាក់គ្រីបតូ $Libra បានកើនតម្លៃយ៉ាងឆាប់រហ័សមុនពេលមានបញ្ហា ហើយបានបណ្តាលឱ្យខាតបង់យ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលបានវិនិយោគលើរូបិយប័ណ្ណនេះ។ ឥឡូវនេះ តុលាការបានកំណត់ថា ប្រធានាធិបតីគួរតែទទួលខុសត្រូវចំពោះឧប្បត្តិហេតុនៃការឆបោកនេះ។ កាលពីថ្ងៃច័ន្ទ លោក Milei បានថ្លែងថា គាត់បានបង្ហាញចេតនាល្អ និងបានច្រានចោលពាក្យបណ្តឹងរបស់អ្នកវិនិយោគ ដោយបានប្រដូចសកម្មភាពរបស់ពួកគេទៅនឹងអ្នកលេងល្បែងស៊ីសងថា ប្រសិនបើអ្នកទៅកាស៊ីណូ ហើយចាញ់ប្រាក់ តើមានអ្វីដែលត្រូវត្អូញត្អែរនៅពេលដែលអ្នកបានដឹងពីហានិភ័យហើយនោះ។
ប្រធានាធិបតី Milei រៀបរាប់អំពីឧប្បត្តិហេតុ $Libra នៅក្នុងកិច្ចសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អាហ្សង់ទីន Todo Noticias កាលពីថ្ងៃច័ន្ទ បន្ទាប់ពី គាត់បានរក្សាភាពស្ងៀមស្ងាត់ធម្មតានៅលើបណ្តាញសង្គមនាចុងសប្តាហ៍។ គាត់បានទទូចថា ការបង្ហោះរបស់គាត់នៅលើ X ដែលមានលីងចូលទៅកាន់គេហទំព័រលក់ $Libra មិនបានបង្កើតកិច្ចសន្យាផ្លូវការណាមួយនោះទេ។ គាត់មិនបានផ្សព្វផ្សាយវាទេ គាត់គ្រាន់តែចែករំលែកវាប៉ុណ្ណោះ បើតាមសំដីគាត់។ ការបង្ហោះរបស់លោក Milei និងបានលុបចេញ បន្ទាប់ពីការបង្ហោះត្រឹមពីរបីម៉ោង បានបណ្តាលឱ្យគណបក្សប្រឆាំងរិះគន់ចំៗពីភាពមិនត្រឹមត្រូវរបស់គាត់មិនត្រឹមតែនៅក្នុងប្រទេសអាហ្សង់ទីនប៉ុណ្ណោះទេ ប៉ុន្តែក៏មានមកពីអ្នកដែលបានវិនិយោគលើរូបិយប័ណ្ណឌីជីថលផងដែរ។
អ្នកខ្លះបានប្រកែកគ្នាលើការដាក់ចេញរូបិយប័ណ្ណ $Libra ដែលដូចជាការ “ឆបោក (rug pull)” ដែលអ្នកផ្សព្វផ្សាយបានទាក់ទាញអ្នកទិញ និងបញ្ឈប់សកម្មភាពជួញដូរភ្លាមៗ រួចវេចប្រាក់រត់។ ការិយាល័យប្រធានាធិបតីបានសង្កត់ធ្ងន់ថា លោក Milei គ្មានផ្លូវពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់ $Libra នោះទេ និងបានប្រកាសថា ការិយាល័យប្រឆាំងអំពើពុករលួយគួរតែស៊ើបអង្កេតលើលោកប្រធានាធិបតី ថាតើបានប្រព្រឹត្តអំពើមិនប្រក្រតី ឬយ៉ាងណា។ លោក Milei ខ្លួនគាត់ផ្ទាល់បានការពារខ្លួន ដោយការលុបការបង្ហោះផ្សព្វផ្សាយរបស់គាត់ និងបានថ្លែងថា គាត់មិនបានដឹងពី ផែនការលម្អិតរបស់គម្រោងទេ និងបន្ទាប់ពីសិក្សាអំពីវា គាត់បានសម្រេចចិត្តមិនបន្តការផ្សព្វផ្សាយរូបិយប័ណ្ណនេះទៀតទេ។ ទោះជាយ៉ាងណា មិនត្រឹមតែគណបក្សប្រឆាំងបានលើកឡើងគម្រាមថា នឹងចាប់ផ្តើមដំណើរការចោទប្រកាន់លោក Milei។ ខណៈអ្នកវិភាគនយោបាយបានចង្អុលបង្ហាញថា គណបក្សប្រឆាំងទំនងជាមិនទទួលបានសំលេងគាំទ្រចំពោះការចោទប្រកាន់ ដើម្បីបន្តដំណើរការទៅមុននោះទេ រឿងអាស្រូវនេះបានបង្វែរការយកចិត្តទុកដាក់របស់លោក Milei ចេញពីរបៀបវារៈ កំណែទម្រង់អំពើពុករលួយ (Radical) របស់គាត់។
ចៅក្រមសហព័ន្ធបាននឹងធ្វើការជាមួយការសម្រេច ថាតើការចោទប្រកាន់អំពើឆបោកប្រឆាំងនឹងប្រធានាធិបតីគួរតែបន្តទៀត ឬយ៉ាងណា។ នៅក្នុងបទសម្ភាសន៍ទូរទស្សន៍របស់គាត់ លោក Milei ហាក់ដូចជាខំតវ៉ា និងបានបញ្ជាក់ថា គាត់គ្មានអ្វីលាក់បាំងទេ។ គាត់ក៏បានថ្លែងថា អ្នកដែលបានវិនិយោគនៅក្នុងរូបិយប័ណ្ណ $Libra ជាអ្នកប្រព្រឹត្ត ដូច្នេះនេះជាការស្ម័គ្រចិត្ត និងបានដឹងពីហានិភ័យដែលអាចនឹងកើតឡើង។
https://www.bbc.com/news/articles/c1w07nq8qqqo
ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥