កូរ៉េខាងត្បូងបានចោទប្រកាន់ AI Startup DeepSeek ចិន ពីបទចែករំលែកទិន្នន័យជាមួយនឹងម្ចាស់តិកតុកនៅក្នុងប្រទេសចិន។និយតករការពារទិន្នន័យកូរ៉េខាងត្បូងបានរៀបរាប់ប្រាប់ Yonhap News Agency ថា និយតករបានបញ្ជាក់ពីទំនាក់ទនង DeepSeek ជាមួយនឹង ByteDance។ កូរ៉េខាងត្បូងបានលុបកម្មវិធី DeepSeek ចេញពី App Store កាលពីចុងសប្តាហ៍ ដោយសារតែមានករណីពាក់ព័ន្ធនឹងការការពារទិន្នន័យ។ កម្មវិធីចិននេះ បានបណ្តាលឱ្យមានការភ្ញាក់ផ្អើលនៅក្នុងពិភព AI កាលពីដើមខែមករា និងបានដកប្រាក់រាប់ពាន់លានដុល្លារចេញពីទីផ្សារភាគហ៊ុនសកល ជុំវិញការអះអាងម៉ូឌែលថ្មីរបស់ចិនថា ត្រូវបានបណ្តុះបណ្តាលក្នុងតម្លៃទាបជាងគូប្រជែងសហរដ្ឋអាមេរិកដូចជា ChatGPT ជាដើម។
តាំងពីពេលនោះមក ប្រទេសជាច្រើនបានព្រមានថា ទិន្នន័យអ្នកប្រើប្រាស់ប្រហែលជាមិនបានការពារត្រឹមត្រូវនោះទេ ហើយនៅក្នុងខែកុម្ភៈ ក្រុមហ៊ុនសន្តិសុខសាយប័រអាមេរិកបានចោទប្រកាន់ថាទិន្នន័យសំខាន់ៗត្រូវបានចែករំលែករវាង DeepSeek និង ByteDance។ គ្រាន់តែការផ្ទុះឡើងនូវ DeepSeek ត្រឹមតែមួយយប់ប៉ុណ្ណោះ កម្មវិធីនេះបានឈរនៅចំណាត់ថ្នាក់កំពូលនៅក្នុងតារាង App Store នៅប្រទេសអង់គ្លេស អាមេរិក និងប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក បើទោះជា ឥឡូវនេះ វាឈរនៅឆ្ងាយពី ChatGPT នៅក្នុងតារាងនៅប្រទេសអង់គ្លេសក្តី។ នៅប្រទេសកូរ៉េខាងត្បូង កម្មវិធីនេះត្រូវបានដោនឡូតមិនតិចជាង ១លានដងទេ មុនពេលវាត្រូវបានដកចេញពី Apple និង Google App Store កាលពីល្ងាចថ្ងៃសៅរ៍។
អ្នកប្រើប្រាស់អាចដំណើរការកម្មវិធី និងប្រើប្រាស់វានៅលើ Web Browser បាន។ និយតករទិន្នន័យ ដែលជាគណៈកម្មការការពារព័ត៌មានឯកជន (PIPC) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងថា បើទោះជារកឃើញទំនាក់ទំនងរវាង DeepSeek និង ByteDance ក្តី វានៅមិនទាន់បានបញ្ជាក់ថា វាជាទិន្នន័យត្រូវបានបញ្ជូន និងពង្រីកនៅឡើយទេ។ ការរិះគន់របស់រដ្ឋាភិបាលចិនបានឈ្លោះប្រកែកគ្នាយ៉ាងយូរអំពីច្បាប់ស៊ើបការណ៍ជាតិ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអាចចូលដំណើរការរាល់ទិន្នន័យដែលវាត្រូវការពីក្រុមហ៊ុនចិន។ ទោះជាយ៉ាងណា ByteDance ដែលមានការិយាល័យកណ្តាលនៅទីក្រុងប៉េកាំងនោះ ត្រូវបានគ្រប់គ្រងដោយអ្នកវិនិយោគជាច្រើននាក់ និងអ្នកផ្សេងទៀតក៏បានថ្លែងពីច្បាប់ដូចគ្នាដែលអនុញ្ញាតឱ្យមានការការពារលើទិន្នន័យក្រុមហ៊ុនឯកជន និងទិន្នន័យផ្ទាល់ខ្លួន។
ភាពភ័យខ្លាចចំពោះការផ្ទេរទិន្នន័យអ្នកប្រើប្រាស់ទៅកាន់ប្រទេសចិនគឺជាហេតុផលមួយដែលតុលាការជាន់ខ្ពស់អាមេរិកធ្វើការបដិសេធចំពោះកម្មវិធីតិកតុក ដែលគ្រប់គ្រងដោយ ByteDance។ ការហាមឃាត់របស់អាមេរិកត្រូវបានផ្អាករហូតដល់ថ្ងៃទី០៥ ខែមេសា ខណៈដែលលោកប្រធានាធិបតី Trump ព្យាយាមដោះស្រាយចំពោះបញ្ហានេះ។
អនុវត្តការប្រុងប្រយ័ត្ន៖ ក្រុមហ៊ុនសន្តិសុខសាយប័រ Security Scorecard បានបង្ហោះនៅលើប្លុកនៅលើ DeepSeek កាលពីថ្ងៃទី១០ ខែកុម្ភៈពី សេវាឯកសារយោងជាច្រើនដែលគ្រប់គ្រងដោយ ByteDance។ ឯកសារយោងទាំងនេះ បង្ហាញពីការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយនឹងការវិភាគ និងហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យការអនុវត្តរបស់ ByteDance ក្រុមហ៊ុនបានរៀបរាប់នៅក្នុងការត្រួតពិនិត្យឡើងវិញរបស់ខ្លួនចំពោះកម្មវិធី Android របស់ DeepSeek។
ក្រុមហ៊ុន Security Scorecard បានបង្ហាញពីការព្រួយបារម្ភថា ជាមួយនឹងគ្រោះថ្នាក់ឯកជនភាព កម្មវិធី DeepSeek ទំនងជាផ្ញើទិន្នន័យឧបករណ៍ និងអាកប្បកិរិយាអ្នកប្រើប្រាស់ទៅកាន់ម៉ាស៊ីនមេ ByteDance។ វាក៏បានរកឃើញទិន្នន័យ កំពុងតែត្រូវបានបញ្ជូនទៅកាន់ Domain ដែលទាក់ទងនឹងអង្គភាពរបស់រដ្ឋាភិបាលចិន។ កាលពីថ្ងៃច័ន្ទ PIPC របស់កូរ៉េខាងត្បូង បានថ្លែងថា ខ្លួនបានរកឃើញចរាចរណ៍ដែលបានបង្កើតឡើងដោយអ្នកបញ្ជូនទិន្នន័យភាគីទីបី និងពុំមានតម្លាភាពគ្រប់គ្រាន់នៅក្នុងគោលការណ៍ឯកជនភាពរបស់ DeepSeek នោះទេ។ PIPC បានបន្តថា DeepSeek កំពុងតែសហការជាមួយនិយតករ និងបានដឹងថាកម្មវិធីនេះមិនបានគោរពតាមច្បាប់ឯកជនភាពកូរ៉េខាងត្បូងទេ។ ប៉ុន្តែ និយតករបានណែនាំអ្នកប្រើប្រាស់ឱ្យ អនុវត្តការប្រុងប្រយ័ត្ន និងជៀសវាងបញ្ចូលព័ត៌មានឯកជនចូលក្នុង ChatBot។ កូរ៉េខាងត្បូងបានធ្វើតាមប្រទេសជាច្រើនទៀតដូចជា អូស្រ្តាលី និងតៃវ៉ាន់ក្នុងការហាមឃាត់ DeepSeek ចេញពីឧបករណ៍រដ្ឋាភិបាល។
https://www.bbc.com/news/articles/c4gex0x87g4o
ប្រភពព័ត៌មាន៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥