ឥឡូវនេះ X បិទខ្ទប់លីងទាក់ទង Signal ដោយលើកឡើងថាជាការព្យាបាទ

0

ផ្លេតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គម X (អតីត Twitter) ឥឡូវនេះកំពុងតែបិទលីង “Signal.me” ដែលជា URL ផ្ញើសារ Signal Encrypted សម្រាប់ចែករំលែកព័ត៌មានគណនីរបស់អ្នកជាមួយនឹងអ្នកដទៃទៀត។

យោងតាមការតេស្តសាកល្បងរបស់ BleepingComputer និងរបាយការណ៍របស់អ្នកប្រើប្រាស់ផ្សេងទៀតបានឱ្យដឹងថា គោលបំណងបង្ហោះលីង Signal.com តាមរយៈការបង្ហោះជាសាធារណៈ ការផ្ញើសារដោយផ្ទាល់ (direct messages) ឬ Profile Bios ទទួលសារ Error ដែលលើកឡើងពីគ្រោះថ្នាក់នៃការឆបោក ឬមេរោគ។ នៅក្នុងសារបានបង្ហាញថា សំណើនេះមើលទៅទំនងជាត្រូវបានផ្ញើដោយស្វ័យប្រវត្តិ។ ដើម្បីការពារអ្នកប្រើរបស់ក្រុមហ៊ុនពីការឆបោក និងសកម្មភាពព្យាបាទផ្សេងៗ ក្រុមហ៊ុនមិនអាចដោះស្រាយបញ្ហានេះនៅពេលឥឡូវនេះបានទេ។ សូមព្យាយាមម្តងទៀត។ ដូចការបង្ហាញខាងក្រោម សារដែលមានផ្ទុក URL “signal.com” កំពុងតែត្រូវបានរារាំង។

អ្នកសារព័ត៌មាន Matt Binder ជាអ្នករាយការណ៍ដំបូងពីបញ្ហានេះ ថ្លែងថា វាមិនច្បាស់ថាពេលណាបញ្ហានេះកើតឡើងនៅលើផ្លេតហ្វមនោះទេ។ ទោះជាយ៉ាងណា វាទំនងជាមានការផ្លាស់ប្តូរនៅពេលថ្មីៗនេះ នៅពេលអ្នកប្រើអាចរួមបញ្ចូលលីង “Signal.com” ទៅក្នុងការបង្ហោះជាសាធារណៈនៅក្នុង Profile Bio របស់ពួកគេ។ លីង Signal ផ្សេងទៀតដូចជា Signal.org ដូចជាមិនត្រូវបានបិទនោះទេ។

Failure when attempting to DM Signal.me links

URLs ដទៃទៀត ដែលជាប់ទាក់ទងនឹង Signal ដូចជាលីង Signal.link និង Signal.group ទំនងជាមិនរងប៉ះពាល់ទេ។ ជាងនេះទៀត លីងកុងត្រាផ្សេងទៀតសម្រាប់សេវាផ្ញើសារភាគីទីបីដូចជា Telegram អាចត្រូវបានចែកចាយជាធម្មតានៅលើផ្លេតហ្វម X។ ខណៈដែលលីង Signal.me ត្រូវបានបង្ហោះនៅលើ X មុនកម្មវិធីត្រូវបានបិទនោះនៅតែអាចចុចដំណើរការបាន។ ទោះជាយ៉ាងណា អ្នកប្រើនឹងឃើញការព្រមានថា លីងប្រហែលជាមិនមានសុវត្ថិភាពនៅពេលចុចលើលីង។

Warning message used for existing links

មូលហេតុនៅមិនទាន់ដឹង៖ លីង Signal.me គឺជា URLs តែមួយគត់ដែលបានបង្កើតដោយកម្មវិធីផ្ញើសារ Signal ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកបញ្ជី Contact របស់ពួកគេជាមួយនឹងអ្នកផ្សេងទៀត ដូច្នេះពួកគេមានភាពងាយស្រួលក្នុងការទំនាក់ទំនងនៅលើ Signal។ លីងនេះធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ទាក់ទងគ្នាដោយមិនចាំបាច់ផ្លាស់ប្តូរលេខទូរស័ព្ទ និងវារក្សាបាននូវឯកជនភាព ថែមទាំងសុវត្ថិភាពក្នុងការពិភាក្សាទៀតផង។ អ្នកស្រាវជ្រាវ Tommy Mysk ជាម្នាក់នៅក្នុងចំណោមអ្នករកឃើញបញ្ហានេះនៅសប្តាហ៍នេះបានប្រាប់ថា ហេតុផលនៅពីក្រោយសកម្មភាពនេះគឺមិនច្បាស់នៅឡើយទេនៅពេលនេះ។ លោកបានរកឃើញបញ្ហានេះដោយចៃដន្យ គាត់មិនអាចស្មានបានទេ ប៉ុន្តែបញ្ហានេះមើលទៅស្រដៀងគ្នានឹងការហាមឃាត់លីង Mastodon។

កាលពីឆ្នាំ២០២៣ បន្ទាប់ពីលោក Elon Musk បានទិញ Twitter ផ្លេតហ្វមប្រព័ន្ធផ្សព្វផ្សាយសង្គមបានចាប់ផ្តើមរារាំងលីងដែលចង់ប្រជែងនឹងផ្លេតហ្វមនេះដូចជា Facebook, Instagram និង Mastodon។ ហើយការហាមឃាត់នេះត្រូវបានដកចេញភ្លាមៗ បន្ទាប់ពីមានការតវ៉ាពីអ្នកប្រើប្រាស់។ នាពេលថ្មីៗនេះ លោក Musk បានប្រឈមនឹងការរិះគន់ពីរបៀបដែលគាត់ជាប្រធានក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បានទទួលទិន្នន័យពីទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកមួយចំនួន។

Signal គឺជាកម្មវិធីទំនាក់ទំនង End-to-end encryption ដ៏ពេញនិយម និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយបុគ្គលិកសហព័ន្ធសម្រាប់រាយការណ៍អំពើហិង្សារបស់ DOGE ទៅកាន់អ្នកកាសែត។ ដូច្នេះ មានការរំពឹងថា លីង Signal.me រារាំងនៅលើ X ពាក់ព័ន្ធនឹងរឿងនយោបាយ។ ទោះជាយ៉ាងណា X មិនបានធ្វើសេចក្តីថ្លែងការណ៍អំពីការបិទខ្ទប់ ឬឆ្លើយតបនឹងបញ្ហានេះនៅឡើយទេ។

https://www.bleepingcomputer.com/news/security/x-now-blocks-signal-contact-links-flags-them-as-malicious/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here