ក្រុមហ៊ុន Microsoft លុបមុខងារ Location History ចេញពីក្នុង Windows

0

ក្រុមហ៊ុន Microsoft បានប្រកាសបដិសេធលើមុខងារ Location History ចេញពី Windows ដែលបើកឱ្យកម្មវិធីដូចជា Cortana Virtual Assistant អាចទាញយកប្រវត្តិទីតាំងរបស់ឧបករណ៍នោះបាន។

ដោយការបដិសេធ និងដកមុខងារនេះចេញមានន័យថា ទិន្នន័យនឹងមិនអាចរក្សានៅក្នុងតំបន់បានយូរទៀតទេ និងការកំណត់ (Setting) នឹងបាត់ចេញពីប្រព័ន្ធដំណើរការ (Windows 10 និង 11)។ ការប្រកាសរបស់ក្រុមហ៊ុន Microsoft បានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែបដិសេធ និងលុបមុខងារប្រវត្តិទីតាំងចេញ ដោយសារតែ API បានអនុញ្ញាតឱ្យកម្មវិធី Cortana ចូលប្រើប្រវត្តិទីតាំងឧបករណ៍ ២៤ម៉ោង នៅពេលបើកទីតាំង។

Deprecation announcement

API នៅពីក្រោយមុខងារនេះ ‘Geolocator.GetGeopositionHistoryAsync’ ផ្តល់ឱ្យកម្មវិធីជាមួយនឹងការរក្សាទុកទិន្នន័យដែលបានប្រមូលទុកដោយសេវាទីតាំងនៅក្នុងរយៈពេល ២៤ម៉ោងមុន។ ក្រុមហ៊ុនបានពន្យល់ថា សេវាទីតាំងប្រមូលទីតាំងនៅពេលកម្មវិធី ឬសេវាកម្មសួររក (Queries) ទីតាំងរបស់អ្នកប្រើប្រាស់ ប៉ុន្តែមិនលើសពីម្តងនៅក្នុងរយៈពេល ១វិនាទីនោះទេ។ ទិន្នន័យទីតាំងរបស់ឧបករណ៍ត្រូវបានរក្សាទុកនៅក្នុងតំបន់ និងរាយបញ្ជីនៅពេលដែលកម្មវិធី ឬសេវាកម្មស្នើសុំ។

ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ៖ អ្នកអភិវឌ្ឍគួរតែត្រួតពិនិត្យមើលកម្មវិធីដែលប្រើ Windows.Devices.Geolocation API និងដកចេញពី GetGeopositionHistoryAsync បើមិនដូច្នោះទេ មុខងារស្នូលនៃឧបករណ៍របស់ពួកគេអាចនឹងដំណើរការមិនត្រឹមត្រូវនាពេលអនាគត។ ជម្រើសសេវាទីតាំងក៏នឹងត្រូវបានលុបចេញពី Window Settings> Privacy & Security> Location។

អ្នកប្រើប្រាស់អាចបិទដំណើរការ Setting សម្រាប់បិទខ្ទប់ការចូលប្រើទិន្នន័យទីតាំងចេញពីគ្រប់កម្មវិធី និងសេវាទាំងអស់។ នៅពេលបិទដំណើរការ អ្នកប្រើប្រាស់គួរតែចុចលើ ‘Clear’ Button ដើម្បីលុបទិន្នន័យទីតាំងរបស់ពួកគេចេញ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។

https://www.bleepingcomputer.com/news/security/microsoft-to-remove-the-location-history-feature-in-windows/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here