មុខងារសុវត្ថិភាពដែលប្រើ AI របស់ Google Chrome នឹងដាក់ចេញឱ្យប្រើប្រាស់ទាំងអស់គ្នា

0

Google Chrome បានធ្វើបច្ចុប្បន្នភាពមុខងារ “ការពារដែលត្រូវបានជំរុញ (Enhanced Protection)” ដែលមានស្រាប់ជាមួយនឹង AI ដើម្បីការការពារតាមពេលវេលាជាក់ស្តែង (real-time) ប្រឆាំងនឹងគេហទំព័រគ្រោះថ្នាក់ ដែលដោនឡូត និងជាផ្នែកបន្ថែម (Extensions)។

នៅពេលបានឃើញដោយ Leo នៅលើបណ្តាញសង្គម X បច្ចុប្បន្នភាពត្រូវបានដាក់ចេញដើម្បីរក្សាស្ថិរភាពរបស់ Chrome ទៅកាន់ Chrome’s Stable Cannels នៅលើផ្លេតហ្វមទាំងអស់ បន្ទាប់ពីរយៈពេល៣ខែនៃការធ្វើតេស្តនៅក្នុងកម្មវិធី Canary។ ការការពារដែលបានជំរុញ ដែលជាផ្នែកមួយនៃមុខងារ Safe Browsing មិនមែនថ្មីទេ ហើយមានរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែឥឡូវ វាកំពុងតែត្រូវបានធ្វើបច្ចុប្បន្នភាពដោយប្រើ AI។

Google Chrome

ពីមុនក្រុមហ៊ុន Google ថ្លែងថា Chrome បានប្រើ “Proactive Protection” សម្រាប់ការពារអ្នកប្រើប្រាស់ពីគេហទំព័រអាក្រក់ ឬគួរឱ្យសង្ស័យ ប៉ុន្តែសំណុំនៃពាក្យ (Terminology) ត្រូវបានធ្វើបច្ចុប្បន្នភាពដែលបង្ហាញពីការរួមបញ្ចូល AI។ វាមិនច្បាស់ពីរបៀបដែលមុខងារខុសប្លែកគ្នាពី non-AI’ version ចាស់នោះទេ ប៉ុន្តែក្រុមហ៊ុន Google អាចប្រើ AI ដើម្បីស្វែងយល់ពីទម្រង់នៅក្នុងពេលជាក់លាក់ និងព្រមានអ្នកប្រើប្រាស់អំពីគេហទំព័រដែលគ្រោះថ្នាក់ សូម្បីតែគេហទំព័រទាំងនោះ Google មិនបានកំណត់អត្តសញ្ញាណពីមុនមកក្តី។ យោងតាមក្រុមហ៊ុន Google ការការពារ AI ក៏អនុវត្តការស្គេនបែបស៊ីជម្រៅសម្រាប់ការដោនឡូតដែលគួរឲ្យសង្ស័យ។ ទោះជាយ៉ាងណា ក្រុមហ៊ុនព្រមានថា Browsing Data ត្រូវបានផ្ញើទៅកាន់ Google នៅពេលការការពារត្រូវបានជំរុញ និងត្រូវបានដំណើរការ។

ការការពារដែលត្រូវបានជំរុញជាមួយ AI គឺបិទដោយស្វ័យប្រវត្តិ (Default) ប៉ុន្តែអ្នកអាចបើកវាបានដោយគ្រាន់តែចូលទៅកាន់ Setting> Security on Windows ទាំងនៅក្នុង Android ឬ iOS។

https://www.bleepingcomputer.com/news/google/google-chromes-ai-powered-security-feature-rolls-out-to-everyone/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here