ក្រុមហ៊ុន Microsoft ចែករំលែកដំណោះស្រាយអំពី បញ្ហាបច្ចុប្បន្នភាពសុវត្ថិភាព Windows

0

ក្រុមហ៊ុន Microsoft បានចែករំលែកនូវដំណោះស្រាយបញ្ហាជូនអ្នកប្រើប្រាស់ដែលប៉ះពាល់ដោយការរារាំង ឬបិទ (Block) បច្ចុប្បន្នភាពសុវត្ថិភាព Windows ដោយសារការដាក់ពង្រាយមេរោគនៅលើប្រព័ន្ធ Windows 11 24H2។

ខណៈពេលក្រុមហ៊ុនបានពន្យល់នៅពេលវាបានដឹងពីបញ្ហានៅក្នុងខែធ្នូ វាបានកើតឡើងនៅពេលដែលការដំឡើង Windows 11 ពី CDs ឬ USB flash Drives ដោយការដំឡើងនៅខែតុលា ឆ្នាំ២០២៤ ឬខែវិច្ឆិកា ឆ្នាំ២០២៤ នៃការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។ ក្រុមហ៊ុន Microsoft ថ្លែងថា នៅពេលប្រើប្រព័ន្ធផ្សព្វផ្សាយ (Media) សម្រាប់ដំឡើង Window 11 ជំនាន់ 24H2 នោះ កុំព្យូទ័រប្រហែលជានៅក្នុងស្ថានភាពដែលវាមិនអាចទទួលយកនូវបច្ចុប្បន្នភាពសុវត្ថិភាព Windows បន្ថែមទៀតបានទេ។

រឿងនេះកើតឡើងនៅចំពេលប្រព័ន្ធផ្សព្វផ្សាយ (Media) ត្រូវបានបង្កើតឡើងសម្រាប់រួមបញ្ចូលបច្ចុប្បន្នភាពខែតុលា ឆ្នាំ២០២៤ ឬខែវិច្ឆិកា ឆ្នាំ២០២៤ ដែលបច្ចុប្បន្នភាពសុវត្ថិភាពជាផ្នែកមួយនៃការដំឡើង (បច្ចុប្បន្នភាពទាំងនេះត្រូវបានបញ្ចេញនៅចន្លោះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ និងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤)។ ទោះជាយ៉ាងណា បញ្ហានៃការដាក់ពង្រាយទាំងនេះមិនបានប៉ះពាល់ដល់បច្ចុប្បន្នភាពសុវត្ថិភាពដែលបានបញ្ជូនតាមរយៈ Window Update និង Microsoft Update Catalog ឬប្រសិនបើ Installation Media ផ្តល់មកជាមួយនូវបច្ចុប្បន្នភាពសុវត្ថិភាពដែលបានបញ្ចេញនៅខែធ្នូ ឆ្នាំ២០២៤ ឬបន្ទាប់មកទៀតនោះទេ។

ដំណោះស្រាយបឋម មិនទាន់បានជួសជុលនៅឡើយទេ៖ នៅពេលក្រុមហ៊ុន Redmond ថ្លែងថា វាកំពុងតែជួសជុល វាបានធ្វើបច្ចុប្បន្នភាព Windows release health dashboard កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដាក់ស្លាកបញ្ហា ដូចដែលបានដោះស្រាយ និងណែនាំអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ឱ្យដំឡើង Windows 11 ឡើងវិញដែលជាជំនាន់ 24H2 នៅលើប្រព័ន្ធរបស់ពួកគេដែលប្រើ Media ដោយ​ក្នុងនោះរួមមានបច្ចុប្បន្នភាពសុវត្ថិភាពដែលបានបញ្ចេញតាំងពីខែធ្នូ ឆ្នាំ២០២៤ ដើម្បីជៀសវាងបញ្ហាទាំងនេះ។ ដើម្បីការពារបញ្ហានេះ សូមកុំដំឡើង Window 11 ជំនាន់ 24H2  ដែលប្រើ Media ដែលដំឡើងនូវបច្ចុប្បន្នភាពសុវត្ថិភាពខែតុលា ឆ្នាំ២០២៤ ឬខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រសិនបើ កុំព្យូទ័រមិនអាចទទួលបច្ចុប្បន្នភាពបន្ថែមដែលបណ្តាលមកពីបញ្ហានេះទេ វាអាចត្រូវបានដោះស្រាយដោយការដំឡើង Windows 11 ជំនាន់ 24H2 ដែលបានប្រើ Media ជំនួសវិញ ដោយរួមមានបញ្ចូលនូវបច្ចុប្បន្នភាពសុវត្ថិភាពប្រចាំខែធ្នូ ឆ្នាំ២០២៤ (ចេញផ្សាយថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤) ឬបន្ទាប់មកទៀត។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Microsoft ក៏បានប្រកាសថា បច្ចុប្បន្នភាព Windows 11 ខែមករា ឆ្នាំ២០២៥ អាចដោះស្រាយបញ្ហាផ្សេងទៀត (ដែលគេបានស្គាល់នៅក្នុងខែវិច្ឆិកា) ថាបានការពារអ្នកប្រើប្រាស់ Non-Admin ពីការផ្លាស់ប្តូរ Time Zone របស់ពួកគេនៅក្នុងការកំណត់ Date & Time Setting។ រហូតដល់ដំណោះស្រាយដាក់ចេញទៅដល់អ្នកប្រើប្រាស់គ្រប់គ្នាជាមួយនឹងបច្ចុប្បន្នភាពបន្តបន្ទាប់ February Patch Tuesday ដែលបានប៉ះពាល់ដល់អ្នកប្រើប្រាស់ ដែលមិនចង់ដំឡើងបច្ចុប្បន្នភាព អាចប្រើ Windows Control Panel ជាដំណោះស្រាយ ដើម្បីផ្លាស់ប្តូរ Date & Time បាន។

https://www.bleepingcomputer.com/news/microsoft/microsoft-shares-workaround-for-windows-security-update-issues/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here