ក្រុមហ៊ុន Microsoft បានប្រកាសនៅចុងសប្តាហ៍ថា ក្រុមហ៊ុនបានពង្រីកកម្មវិធីផ្តល់រង្វាន់សម្រាប់ការរកឃើញបញ្ហានៅក្នុង Microsoft Copilot (AI) និងបានបង្កើនការចំណាយលើភាពងាយរងគ្រោះ។
ដើម្បីពង្រឹងសុវត្ថិភាព Copilot ប្រឆាំងនឹងការវាយប្រហារបន្ថែមទៀត ក្រុមហ៊ុន Redmond បានពង្រីក ទំហំរបស់សេវា និងផលិតផល Copilot បន្ថែម ដោយអនុវត្តការពង្រីកវិសាលភាពរបស់កម្មវិធីរួមមាន Copilot for Telegram, Copilot for WhatsApp, copilot.microsoft.ocm និង copilot.ai។ ឥឡូវនេះ ក្រុមហ៊ុនក៏កំពុងតែផ្តល់ការលើកទឹកចិត្តដល់ទៅ ៥,០០០ដុល្លារសម្រាប់ការរាយការណ៍អំពីភាពងាយរងគ្រោះដែលប៉ះពាល់ដល់សុវត្ថិភាព និងទំនុកចិត្តលើផលិតផល Copilot របស់ក្រុមហ៊ុន។
ក្រុមហ៊ុន Microsoft ថ្លែងថា ក្រុមហ៊ុនកំពុងតែណែនាំការលើកទឹកចិត្តថ្មីសម្រាប់ការរកឃើញករណី ឬកំហុស Copilot ធ្ងន់ធ្ងរកម្រិតមធ្យម។ អ្នកស្រាវជ្រាវដែលកំណត់បញ្ហា និងរាយការណ៍អំពីភាពងាយរងគ្រោះធ្ងន់ធ្ងរកម្រិតមធ្យម ឥឡូវនេះ នឹងទទួលបានប្រាក់រង្វាន់រហូតដល់ទៅ ៥,០០០ដុល្លារ។ ការពង្រីកវិសាលភាពនេះផ្តល់ឱ្យអ្នកស្រាវជ្រាវនូវឱកាសបន្ថែមដើម្បីជួយដល់សុវត្ថិភាពរបស់ Copilot Ecosystem និងជួយក្រុមហ៊ុនកំណត់ ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះដែលមានសក្កានុពលនៅទូទាំងផ្លេតហ្វមបាន។ កម្មវិធីប្រាក់រង្វាន់ Microsoft Copilot របស់ក្រុមហ៊ុនក៏ផ្តល់រង្ចាន់ដល់ការដាក់ស្នើដែលមានលក្ខណៈគ្រប់គ្រាន់បង្ហាញពីភាពងាយរងគ្រោះដែលបានរកឃើញនៅក្នុង Copilot (Pro) AI នៅក្នុង Microsoft Edge (Windows), Microsoft Copilot Application (iOS and Android), Windows OS និង Bing Generative Search ដែលបានបង្ហោះនៅក្នុង Bing.com នៅក្នុង Browser។ រង្វាន់មានចន្លោះចាប់ពី ២៥០ដុល្លារសម្រាប់បញ្ហា Cross-Site Scripting (XXS) មិនសូវធ្ងន់ធ្ងរ Cross-Site Request Forgery (CSRF), Web Security Misconfiguration, Cross Origin Access និងបញ្ហា Improper Input Validation រហូតដល់ទៅ ៣០,០០០ដុល្លារសម្រាប់បញ្ហាធ្ងន់ធ្ងរដែលអនុញ្ញាតឱ្យមានសកម្មភាពបង្កប់មិនប្រក្រតី។
កម្មវិធីប្រាក់រង្វាន់ Microsoft 365 ក៏ត្រូវបានពង្រីកកាលពីខែមុនសម្រាប់បញ្ចូលផលិតផល Viva ថ្មីក្នុងករណី ឬបញ្ហាសំខាន់ និងធ្ងន់ធ្ងររួមមាន Feature Access Control, Glint, Learning និង Pulse ដែលទទួលបានរង្វាន់ដល់ទៅ ២៧,០០០ដុល្លារ។ នៅសន្និសីទប្រចាំឆ្នាំ Ignite កាលពីឆ្នាំមុននៅ Chicago ក្រុមហ៊ុន Microsoft ក៏បានពង្រីកកម្មវិធីផ្តល់ប្រាក់រង្វាន់របស់ខ្លួនដោយការដាក់ចេញនូវ Zero Day Quest ដែលជាព្រឹត្តិការណ៍ហេគជាមួយនឹងប្រាក់រង្វាន់ ៤លានដុល្លារ ដែលផ្តោតលើ Cloud និង AI Products បូករួមទាំង Platforms។ កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការការពារសន្តិសុខសាយប័រនៅទូទាំងផលិតផលគឺជាផ្នែកមួយ នៃការចាប់ផ្តើមអនាគតដែលមានសុវត្ថិភាព (Secure Future Initiative (SFI)) ដែលជាកិច្ចខិតខំប្រឹងប្រែង Engineering សន្តិសុខសាយប័រនៅទូទាំងក្រុមហ៊ុន ដែលបានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីដោះស្រាយបញ្ហានៃរបាយការណ៍ដែលបានចេញដោយក្រុមប្រឹក្សាត្រួតពិនិត្យសុវត្ថិភាពសាយប័រនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក ដែលរិះគន់អំពីវប្បធម៌សុវត្ថិភាពរបស់ក្រុមហ៊ុន Microsoft មិនគ្រប់គ្រាន់ បូករួមទាំងការទាមទារឱ្យមានការកែសម្រួលឡើងវិញ។
ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥









