ឥឡូវនេះ កម្មវិធី Brave អនុញ្ញាតឱ្យអ្នកបញ្ចូល JavaScript ផ្ទាល់ខ្លួន ដើម្បីកែប្រែគេហទំព័រ

0

កម្មវិធី Brave Browser កំពុងតែមានមុខងារថ្មីហៅថា ‘Custom Scriptlets’ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់​អាចដាក់បញ្ចូលនូវ JavaScript ផ្ទាល់ខ្លួនរបស់គេចូលទៅក្នុងវេបសាយ ដើម្បីធ្វើការផ្លាស់ប្តូរតាមចិត្ត និងគ្រប់គ្រងលើ Browsing របស់ពួកគេ។

Brave Browser custom scriptlet

មុខងារថ្មីនេះកំពុងតែដាក់បង្ហាញមកជាមួយនឹងកម្មវិធី Brave Browser Version 1.75 សម្រាប់កុំព្យូទ័រ​លើតុ និងស្រដៀងគ្នាទៅនឹង TamperMonkey រួមទាំង GreaseMonkey Browser Extensions ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើត “User Scripts” ដែលបញ្ជាក់មុខងាររបស់វេបសាយជាក់លាក់។ បើយោងតាមការពន្យល់បានឱ្យដឹងថា ការចាប់ផ្តើមជាមួយនឹងជំនាន់កុំព្យូទ័រលើតុ 1.75 អ្នកប្រើ Brave នឹងអាចសរសេរ រួមទាំងការដាក់បញ្ចូលស្រ្គីប (Scriptlets) ផ្ទាល់ខ្លួនរបស់ពួកគេចូលទៅក្នុងទំព័រ ហើយអាចគ្រប់គ្រងលើ Browsing របស់ពួកគេបានកាន់តែប្រសើរឡើង។

Enabling the new feature

ជាងនេះទៀត តាមរយៈរបាយការណ៍របស់ Brave បានឱ្យដឹងថា មុខងារត្រូវបានបង្កើតឡើងសម្រាប់កាត់បន្ថយកំហុសនៃមុខងារ Adblock របស់ Browser ប៉ុន្តែមានអារម្មណ៍ថា វាមានតម្លៃខ្ពស់ពេកមិនអាចចែករំលែកជាមួយអ្នកប្រើប្រាស់បាន។ មុខងារ Custom Scriptlets របស់ Brave អាចត្រូវបានប្រើសម្រាប់បញ្ជាក់ឱ្យគេហទំព័រឯកជន សុវត្ថិភាព និងគោលបំណងនៃការប្រើប្រាស់ផ្សេងៗ។ សម្រាប់ការផ្លាស់ប្តូរដែលទាក់ទងនឹងវិស័យឯកជន អ្នកប្រើប្រាស់សរសេរស្រ្គីប ដែលរារាំង JavaScript-based Trackers ជ្រើសរើស Randomize ស្នាមម្រាមដៃ APIs និងចំណងជើងស្រ្គីប Google Analystics ជាមួយជំនាន់ដំបូង។ សម្រាប់ការផ្លាស់ប្តូរដែលទាក់ទងនឹងឯកជនភាព អ្នកប្រើប្រាស់សរសេរស្រ្គីបដែលបិទ JavaScipts-based Trackers ចាប់យក Fingerpringting APIs ដោយចៃដន្យ និងជំនួស Google Analytics Scripts។ នៅក្នុងលក្ខខណ្ឌនៃការផ្លាស់ប្តូរតាមចិត្ត Scriptlets អាចត្រូវបានប្រើសម្រាប់លាក់ Sidebars, Pop-ups បង្ហោះការផ្សាយពាណិជ្ជកម្ម ឬការរំខាន Widgets បង្ខំឱ្យ Dark Mode នៅលើគេហទំព័រដែលមិនគាំទ្រ (Support) វាអាចពង្រីក Contents Areas បង្ខំ Infinite Scrolling កែតម្រូវ Text Colors និង Font Size រួមទាំងការពង្រីក Content ដែលបានលាក់បាំងដោយស្វ័យប្រវត្តិ។

Adding a new scriptlet

សម្រាប់ឧទាហរណ៍ ស្រ្គីបខាងក្រោមនឹងលុប Sidebars ចេញពីគេហទំព័រពិសេសៗ។

សម្រាប់ប្រសិទ្ធភាព និងការប្រើប្រាស់ Scriptlets អាចបិទ Video Autoplay, Lazy-load images, auto-fill Forms ជាមួយនឹងទិន្នន័យដែលបានកំណត់ទុកជាមុន បើក Custom keyboard shortcuts ឆ្លងកាត់ការរឹតបន្តឹង Right-click និងចុចការបញ្ជាក់ Dialogs។ សកម្មភាពដែលអាចសម្រេចបានដោយការចាក់បញ្ចូល JavaScript Snippets គឺស្ទើរតែគ្មានទីបញ្ចប់។ ទោះជាយ៉ាងណា ការប្រុងប្រយ័ត្នត្រូវបានណែនាំ ព្រោះការដំណើរការ Scriptlets ផ្ទាល់ខ្លួន ដែលមិនគួរឱ្យជឿអាចបណ្តាលឱ្យមានបញ្ហា ឬបង្ហាញពីហានិភ័យមួយចំនួន។

របៀបប្រើប្រាស់ Brave Scriptlets៖ Brave ថ្លែងថា Scriptlets គឺជា Tool មួយដ៏មានអំណាចនៅក្នុងដៃរបស់អ្នកប្រើប្រាស់ដែលមានចំណេះដឹង។ នៅពេលដូចគ្នាក៏មានគ្រោះថ្នាក់ដែល Custom JavaScript អាចបណ្តាលឱ្យមានបញ្ហាដល់គេហទំព័រផងដែរ។ សម្រាប់ហេតុផលនេះ វាបានជំនួសមុខងារថ្មីនៅពីក្រោយអ្នកអភិវឌ្ឍ Mode Flag នៅក្នុង Shields > Content Filtering។ អ្នកអាចដំណើរការមុខងារថ្មីដោយចូលទៅកាន់ “brave://setting/shields/filters,” ដែលអាចបើក “Developer Mode” និងបន្ទាប់មកចុចលើប៊ូតុង “Add New Scriptlet”។

ប្រអប់នឹងបង្ហាញការព្រមានអ្នកប្រើប្រាស់ថា ពួកគេមិនគួរ Paste Code ដែលពួកគេមិនយល់ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ឯកជនភាព។

មុខងារ Custom Scriptlet របស់ Brave អនុវត្តតាមច្បាប់ច្រោះនូវ Syntax ស្រដៀងគ្នានឹងច្បាប់ Ad-Blocking នៅក្នុង uBlock Origin ឬ AdGuard។ អ្នកចាប់អារម្មណ៍ជាមួយនឹងមុខងារថ្មីរបស់ Brave គួរតែប្រើកូដផ្ទាល់ខ្លួនរបស់ពួកគេ ឬអ្នកដែលខ្លួនទុកចិត្តប៉ុណ្ណោះ ដើម្បីជៀសវាងនូវបញ្ហាដែលមិនទាន់បានពិនិត្យឱ្យបានហ្មត់ចត់។ អ្នកក៏អាច Subscribe adblock filter lists ដែលមានស្រាប់ ដូច្នេះច្បាប់របស់ពួកគេត្រូវបានប្រើដោយស្វ័យប្រវត្តិនៅក្នុង Brave។

https://www.bleepingcomputer.com/news/software/brave-now-lets-you-inject-custom-javascript-to-tweak-websites/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here