អ្នកឃ្លាំមើលចក្រភពអង់គ្លេសស៊ើបអង្កេតលើបណ្តាញសង្គមតិកតុក និង Reddit លើបញ្ហាឯកជនភាពរបស់កុមារ

0

កាលពីថ្ងៃច័ន្ទ អ្នកឃ្លាំមើលឯកជនភាពរបស់ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនកំពុងតែស៊ើបអង្កេតលើបណ្តាញសង្គមតិកតុក Reddit និង Imgur លើបញ្ហាពាក់ព័ន្ធនឹងឯកជនភាពដែលពួកគេកំពុងតែប្រើប្រាស់ទិន្នន័យរបស់កុមារ។

ការិយាល័យស្នងការព័ត៌មាន (ICO) ថ្លែងថា ឥឡូវនេះ ខ្លួនកំពុងតែរកមើលរបៀបដែលបណ្តាញសង្គមតិកតុកប្រើទិន្នន័យរបស់កុមារ សម្រាប់ការបង្កើតផ្សេងៗដែលមានភាពមិនសមរម្យ ឬជាមាតិកាគ្រោះថ្នាក់ដល់កុមារ។ រីឯ Imgur និង Reddit ក៏ត្រូវបានស៊ើបអង្កេតពីរបៀបដែលពួកគេប្រើព័ត៌មានឯកជនរបស់កុមារអង់គ្លេស សម្រាប់វាយតម្លៃអាយុរបស់ពួកគេផងដែរ។

តំណាងការិយាល័យ ICO បានបន្តថា ការស៊ើបអង្កេតគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យ ដើម្បីធានាថាក្រុមហ៊ុនទាំងនេះកំពុងតែបង្កើតសេវាកម្មឌីជីថលសម្រាប់ការពារកុមារ។ នៅដំណាក់កាលនេះ ពួកគាត់កំពុងតែស្វែងរកថា តើមានការរំលោភបំពានលើច្បាប់ការពារទិន្នន័យ ឬយ៉ាងណា។ ប្រសិនបើពួកគាត់រកឃើញភស្តុតាងគ្រប់គ្រាន់ថា មានក្រុមហ៊ុនណាមួយបានបំពានលើច្បាប់ការពារទិន្នន័យនោះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះរឿងទាំងនោះ។ អ្នកឃ្លាំមើលឯកជនភាពក៏បានផាកពិន័យក្រុមហ៊ុនតិកតុក ១២,៧លានផោន (១៥,៩លានដុល្លារ) កាលពីខែមេសា ឆ្នាំ២០២៣ ពីបទបំពានលើច្បាប់ការពារទិន្នន័យ ដោយប្រើទិន្នន័យកុមារក្រោមអាយុ ១៣ឆ្នាំដោយមិនបានសុំការអនុញ្ញាតពីអាណាព្យាបាលរបស់ពួកគេ។ នៅឆ្នាំ២០២០ ក្រុមហ៊ុនតិកតុកបានអនុញ្ញាតឱ្យកុមារចំនួន ១,៤លាននាក់នៅអង់គ្លេសប្រើប្រាស់ផ្លេតហ្វមនេះ បើទោះជាច្បាប់របស់វាមិនអនុញ្ញាតឱ្យបង្កើតគណនីក្តី។ ការិយាល័យ ICO បច្ចុប្បន្នកំពុងតែវាយតម្លៃលើការបំពានលើច្បាប់ការពារទិន្នន័យ ដើម្បីធានាថា ក្រុមហ៊ុនដែលបង្កើតសេវាកម្មឌីជីថលបានការពារឯកជនភាពរបស់កុមារ។ ប្រសិនបើ ការិយាល័យមានភស្តុតាងគ្រប់គ្រាន់ពីការបំពានលើច្បាប់នោះ ការិយាល័យនឹងធ្វើការជាមួយក្រុមហ៊ុននោះមុននឹងធ្វើការសម្រេចចិត្តចុងក្រោយ។

ស្នងការព័ត៌មានចក្រភពអង់គ្លេសលោក John Edwards បានថ្លែងថា សាររបស់គាត់ធម្មតាទេ។ ប្រសិនបើផ្លេតហ្វមប្រព័ន្ធផ្សព្វផ្សាយ និងចែករំលែកវីដេអូចង់ទទួលបានប្រាក់ចំណេញពីប្រតិបត្តិការនៅក្នុងប្រទេសអង់គ្លេស ពួកគេត្រូវតែគោរពតាមច្បាប់ការពារទិន្នន័យ។ ការទទួលខុសត្រូវចំពោះការរក្សាសុវត្ថិភាពកុមារនៅលើអនឡាញគឺជារឿងដែលក្រុមហ៊ុនអាចផ្តល់សេវាទាំងនេះ។ ការសិក្សានាពេលថ្មីៗនេះបានចេញផ្សាយដោយការិយាល័យ ICO ហើយបានរកឃើញថា មិនតិចជាង ៤២%នៃអាណាព្យាបាលអង់គ្លេសមានអារម្មណ៍ថា ពួកគេមានសិទ្ធិតិចតួច ឬមិនអាចគ្រប់គ្រងលើផ្លេតហ្វមចែករំលែកវីដេអូ ឬទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយដែលបានប្រមូលទិន្នន័យពីកូនៗរបស់ពួកគេ។

https://www.bleepingcomputer.com/news/security/uk-watchdog-probes-tiktok-and-reddit-over-child-privacy-concerns/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here