Genea គឺជាក្រុមហ៊ុនផ្តល់សេវាបង្កកំណើតធំបំផុតរបស់អូស្រា្តលីបានបង្ហាញថា ហេគឃ័រមិនស្គាល់អត្តសញ្ញាណបានបំពានលើបណ្តាញណិតវើករបស់ខ្លួន និងបានចូលប្រើប្រាស់ទិន្នន័យនៅលើប្រព័ន្ធដែលត្រូវបានវាយប្រហារយកទៅគ្របគ្រង។
Genea បានរៀបរាប់កាលពីថ្ងៃពុធថា ខ្លួនកំពុងតែស៊ើបអង្កេតលើឧប្បត្តិហេតុសាយប័រមួយនេះ បន្ទាប់ពីរកឃើញថា មានសកម្មភាពគួរឱ្យសង្ស័យ នៅលើបណ្តាញណិតវើករបស់ខ្លួន។ ក្រុមហ៊ុនបង្ហាញថា ទិន្នន័យទាំងនោះមានផ្ទុកទិន្នន័យផ្ទាល់ខ្លួន ហើយក្រុមហ៊ុននឹងជូនដំណឹងទៅកាន់ជនរងគ្រោះដោយផ្ទាល់ ប្រសិនបើការស៊ើបអង្កេតរកឃើញថា ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានប៉ះពាល់នោះ។
Genea បានបន្ថែមថា ខ្លួនកំពុងតែស្តារម៉ាស៊ីនមេឡើងវិញ ដោយសារតែម៉ាស៊ីនមេត្រូវបានកាត់ផ្តាច់ នៅពេលវាយប្រហារ ដើម្បីទប់ស្កាត់ការបំពាន និងធានាពីសុវត្ថិភាពប្រព័ន្ធរបស់ក្រុមហ៊ុន។ បើទោះជា ក្រុមហ៊ុនមិនបានបង្ហើបប្រាប់ថាតើការវាយប្រហារនេះបានរំខានដល់ប្រតិបត្តិការរបស់ខ្លួនយ៉ាងណានោះ ក្រុមហ៊ុនបានប្រាប់ទៅអ្នកជម្ងឺថា ពួកគេនឹងជូនដំណឹងអំពីការផ្លាស់ប្តូរកាលវិភាគព្យាបាល។ ខណៈ ក្រុមហ៊ុនមិនបានបង្ហាញពីពេលវេលានៃការបំពានត្រូវបានរកឃើញ ឬថាតើព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសុខភាពរបស់អ្នកជម្ងឺត្រូវបានលាតត្រដាងក្តី ការបញ្ជាក់ពីការបំពានរបស់ Genea បានផ្តល់ជូនក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីសេវាទូរស័ព្ទត្រូវបានកាត់ផ្តាច់ និងបានប៉ះពាល់ដល់ឃ្លីនិកផ្តល់សេវាបង្កកំណើតរបស់ក្រុមការងារនោះ។
ចំពោះការឆ្លើយតបទៅនឹងការប្រកាសអំពីការដាច់សេវាទូរស័ព្ទ អ្នកជម្ងឺក៏បានបង្ហាញថា កម្មវិធី MyGenea របស់ក្រុមហ៊ុនក៏មិនអាចប្រើបានស្រួលដែរ។ អ្នកផ្តល់សេវា IVF (ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨៦ និងចាប់ផ្តើមហៅថា Sydney IVF) ផ្តល់សេវាចម្រុះរួមមាន ការព្យាបាលការបង្កកំណើត ធ្វើតេស្ត សេវាហ្សេនេតិក ជម្រើសរក្សាទុក (Preservation Options) និងកម្មវិធីផ្តល់ជំនួយនៅក្នុងឃ្លីនិកផ្តល់សេវាបង្កកំណើតចំនួន១២ នៅទូទាំង New South Wales អូស្រ្តាលីខាងត្បូង អូស្រ្តាលីខាងលិច មែលបោន Canberra និង Queensland។
យោងតាមប្រព័ន្ធផ្សព្វផ្សាយជាតិអូស្រ្តាលីគឺជាអ្នកដំបូងដែលបានរាយការណ៍ពីឧប្បត្តិហេតុបានឱ្យដឹងថា Genea និងក្រុមហ៊ុនចំនួន២ ផ្សេងទៀត (Monash IVF និង Virtus) ទទួលខុសត្រូវមិនតិចជាង ៨០% លើប្រាក់ចំណូលសរុបរបស់សហគ្រាសនៅក្នុងប្រទេសអូស្រ្តាលី។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥