ហេគឃ័រលួចប្រាក់ពី Bybit ETH Cold Wallet តម្លៃ ១,៤៦ពាន់លានដុល្លារជាប់ក្នុងកំណត់ត្រា

0

ក្រុមហ៊ុនផ្តល់សេវាប្តូរប្រាក់គ្រីបតូ Bybit បានបង្ហាញនៅថ្ងៃនេះថា ហេគឃ័រមិនស្គាល់អត្តសញ្ញាណម្នាក់បានលួចប្រាក់គ្រីបតូដែលមានតម្លៃមិនតិចជាង ១,៤៦ពាន់លានដុល្លារចេញពីកាបូបប្រាក់ ETH របស់ខ្លួន។

ក្រុមហ៊ុន Bybit បានពន្យល់ថា ឧប្បត្តិហេតុបានកើតឡើងនៅពេលដែលកាបូបប្រាក់ ETH Multisig Cold របស់ក្រុមហ៊ុនបានប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់កាបូបប្រាក់ Warm របស់ក្រុមហ៊ុន។ សំណាងអាក្រក់ ការផ្ទេរប្រាក់នេះត្រូវបានធ្វើឡើងតាមរយៈការវាយប្រហារដ៏ស្មុគស្មាញ ដែលបានបិទបាំងត្រង់ចំណុចនៃការចុះហត្ថលេខា ដោយបង្ហាញអាសយដ្ឋានត្រឹមត្រូវ នៅពេលការផ្លាស់ប្តូរកិច្ចសន្យាឆ្លាតវៃមូលដ្ឋាន (Smart Contract Logic)។ ជាលទ្ធផល ហេគឃ័រអាចគ្រប់គ្រងលើកាបូបប្រាក់ ETH Cold Wallet ដែលរងផលប៉ះពាល់ និងផ្ទេរប្រាក់ចេញទៅកាន់អាសយដ្ឋានដែលមិនស្គាល់អត្តសញ្ញាណ។

Bybit CEO Ben Zhou tweet

ក្រុមហ៊ុនផ្តល់សេវាប្តូរប្រាក់គ្រីបតូនេះថ្លែងថា ក្រុមការងារសុវត្ថិភាពរបស់ក្រុមហ៊ុនឥឡូវនេះ កំពុងតែស៊ើបអង្កេតលើឧប្បត្តិហេតុនេះជាមួយនឹងអ្នកជំនាញកោសល្យវិច្ច័យ Blockchain ខាងក្រៅ។ បើយោងតាមក្រុមហ៊ុន Bybit បានឱ្យដឹងទៀតថា ក្រុមហ៊ុនក៏ស្វាគមន៍ផងដែរចំពោះការជួយពីអ្នកជំនាញនានា ដែលអាចតាមរកប្រាក់ដែលបានបាត់។ ក្រុមហ៊ុនបន្តទៀតថា គ្រប់កាបូបប្រាក់ Cold wallets គឺពោរពេញដោយសុវត្ថិភាព ប្រាក់របស់អតិថិជនគឺមានសុវត្ថិភាព និងរាល់ប្រតិបត្តិការប្តូរប្រាក់គឺមិនអាចរំខានបានដោយសារឧប្បត្តិហេតុនេះបានទេ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bybit បានពោលថា សូមធានាថា គ្រប់កាបូបប្រាក់ Cold Wallets ទាំងអស់គឺមានសុវត្ថិភាព។ ក្រុមហ៊ុននឹងជូនដំណឹងពីការអភិវឌ្ឍបន្ថែមទៀត ក្រុមហ៊ុនរីករាយស្វាគមន៍ចំពោះក្រុមការងារជំនាញនានាដែលអាចជួយស្វែងរកប្រាក់ដែលត្រូវបានលួច។ ក្រុមហ៊ុន Bybit ធានាថា បើទោះជាមានករណីបាត់បង់ដោយសារការហេគក្តី ក៏ក្រុមហ៊ុនធានាចំពោះទ្រព្យទាំងអស់របស់អតិថិជនថា ក្រុមហ៊ុនអាចសងប្រាក់ដែលបានបាត់បង់។ យោងតាមអ្នកវិនិយោគឆបោកគ្រីបតូ ZachXBT បានឱ្យដឹងថា អ្នកកេងចំណេញបានបំបែកប្រាក់ 10,000 ETH ចេញពីប្រាក់សរុប 401,346 ETH ដែលបានលួចនៅក្នុងការវាយប្រហារក្នុងចំណោមអាសយដ្ឋានចំនួន ៤៨។

នេះជាការហេគប្រាក់គ្រីបតូដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត៖ ជាមួយនឹងប្រាក់គ្រីបតូដែលបានលួចក្នុងតម្លៃ ១,៤៦ពាន់លានដុល្លារនៅក្នុងការវាយប្រហារតែមួយលើក ឥឡូវនេ នេះគឺជាការហេគប្រាក់គ្រីបតូដ៏ធំបំផុតដែលមិនធ្លាប់មាន ដែលជាចំនួនមួយច្រើនសន្ធឹកសឹងតែស្នើនឹងទ្វេដងនៃកំណត់ត្រាកាលពីមុន។ កាលពីខែមីនា ឆ្នាំ២០២២ Sky Mavis បានបង្ហាញថា ហេគឃ័របានលួចប្រាក់គ្រីបតូតម្លៃ ៦២០លានដុល្លារ (173,600 Ethereum និង 25,5M USDC tokens) ពី Axie Infinity’s Ronin Network Bridge។ កាលពីខែមេសា ឆ្នាំ២០២២ ទីភ្នាក់ងារ FBI បានភ្ជាប់ឧប្បត្តិហេតុទៅនឹងក្រុមហេគឃ័រកូរ៉េខាងជើង Lazarus and BlueNorOff (aka APT38)។ កាលពីខែសីហា ឆ្នាំ២០២១ ហេគឃ័របានលួចប្រាក់ទំហំ ៦១១លានដុល្លារនៅក្នុង Binance Chain, Ethereum និង Polygon assets ពីប្រូតូកូល Cross-Chain ស្នាក់ការកណ្តាល រួមទាំងបណ្តាញណិតវើក Poly Network។

ប្រទេសអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានចេញសេចក្តីថ្លែងរួមគ្នាកាលពីខែមករាថា ក្រុមហេកឃ័រគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើងបានលួចប្រាក់គ្រីបតូតម្លៃ ៦៥៩លានដុល្លារកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា កាលពីខែមុន ក្រុមហ៊ុនវិភាគ Blockchain Chainalysis បាននិយាយថា ហេគឃ័រកូរ៉េខាងជើងបានលួចប្រាក់គ្រីបតូតម្លៃ ១,៣៤ពាន់លានដុល្លារនៅក្នុងការវាយប្រហារចំនួន៤៧លើក នៅក្នុងឆ្នាំ២០២៤ ដែលបានបំបែកកំណត់ត្រាចំនួន ១,១ពាន់លានដុល្លារនៅឆ្នាំ២០២២។

https://www.bleepingcomputer.com/news/security/hacker-steals-record-146-billion-from-bybit-eth-cold-wallet/

ប្រភពព័ត៌មាន៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here