រដ្ឋាភិបាលអាមេរិកថ្លែងថា ជនជាតិអាមេរិកបានចាញ់បោកអស់ប្រាក់ ១២,៥ពាន់លានដុល្លារ នៅឆ្នាំ២០២៤

0

គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) បានរៀបរាប់នៅថ្ងៃនេះថា ជនជាតិអាមេរិកជាច្រើននាក់បានបាត់បង់ប្រាក់អស់ ១២,៥ពាន់លានដុល្លារដែលជាកំណត់ត្រាថ្មីមួយ ដោយសារការឆបោកកាលពីឆ្នាំមុន បើប្រៀបទៅឆ្នាំ២០២៣ មានការកើនឡើងចំនួន ២៥%។

អតិថិជនបានរាយការណ៍ថា ការវិនិយោគឆបោកបានបណ្តាលឱ្យមានការខាតបង់ប្រាក់ច្រើនបំផុត ដែលមានចំនួនសរុបដល់ទៅ ៥,៧ពាន់លានដុល្លារ បើគិតជាមធ្យមម្នាក់មិនតិចជាង ៩,០០០ដុល្លារទេ ដែលច្រើនជាងតារាងក្លែងបន្លំពីមុនៗ។ ការខាតបង់ប្រាក់ដែលត្រូវបានរាយការណ៍ថាច្រើនធំបំផុតដែលជាប់លំដាប់ថ្នាក់លេខទី២ នោះមានទាក់ទងនឹងការឆបោកបែបបន្លំជាបុគ្គល ឬក្រុមហ៊ុនដែលមើលទៅគួរទុកចិត្ត ហើយមានចំនួនសរុប ២,៩៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ យុវជនជាច្រើននាក់ក៏បានរាយការណ៍ពីការបាត់បង់ប្រាក់ដោយសារការឆបោកជាច្រើនករណីជាងមនុស្សចាស់ដែលមានវ័យលើសពី ៧០ឆ្នាំ បើតាមតួលេខមានរហូតដល់ ៤៤% នៃពាក្យបណ្តឹងកាលពីឆ្នាំមុនដែលមានវ័យចាប់ពី ២០ ទៅ ២៩ឆ្នាំ។

Fraud statistics in 2024

ការឆបោកការងារ និងការបន្លំជាភ្នាក់ងារបុគ្គលិកក៏មានការកើនឡើងដ៏គួរឱ្យចាប់អារម្មណ៍នៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានចំនួនអ្នករាយការណ៍កើនឡើងរហូតដល់ទៅ ៣ដង និងខាតបង់ប្រាក់ចាប់ពី ៩០ទៅ៥០១លានដុល្លារគ្រាន់តែនៅក្នុងរយៈពេល ៤ឆ្នាំគិតពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។ គណៈកម្មការបានថ្លែងថា ជនរងគ្រោះបានបាត់បង់ប្រាក់មិនតិចជាង ៣ពាន់លានដុល្លារទេ ដោយសារករណីឆបោកតាមអនឡាញ បើគិតទៅមានប្រមាណជា ១,៩ពាន់លានដុល្លារ ឬច្រើនជាងនេះតាមរយៈវិធីសាស្រ្តទំនាក់ទំនងដូចជា ការហៅទូរស័ព្ទចូល ការផ្ញើសារ ឬអ៊ីម៉ែលជាដើម។ ទោះជាយ៉ាងណា ជនរងគ្រោះបានបាត់ប្រាក់ចំនួន ១,៥០០ដុល្លារជាមធ្យមក្នុងមនុស្សម្នាក់ នៅពេលដែលពួកគេបានទាក់ទងជាមួយជនខិលខូចតាមទូរស័ព្ទ។ សម្រាប់ឆ្នាំបន្តបន្ទាប់ អ៊ីម៉ែលគឺជាមធ្យោបាយដ៏ពេញនិយមដែលអ្នកប្រើប្រាស់បានរាយការណ៍ថាជនខិលខូចចូលចិត្តប្រើ។ ការហៅទូរស័ព្ទ គឺជាមធ្យោបាយបន្ទាប់ដែលជនឆបោកចូលចិត្តប្រើនៅឆ្នាំ២០២៤ រីឯការផ្ញើសារជាមធ្យោបាយទី៣។

គណៈកម្មការ FTC បានបន្ថែមរបាយការណ៍អតិថិជន ៦,៥លានទៅក្នុងមូលដ្ឋានទិន្នន័យអនឡាញសុវត្ថិភាព Consumer Sentinel Network (Sentinel) នៅឆ្នាំ២០២៤ ជាមួយនឹងរបាយការណ៍ ១១៨,៩៦០ នៃគ្រោងការណ៍ការវិនិយោគឆបោក និង ៨៤៥,៨០៦ របាយការណ៍នៃការឆបោកបែបបន្លំជាបុគ្គល ឬជាក្រុមហ៊ុនល្បីៗ។

ទោះជាយ៉ាងណា គួរកត់សម្គាល់ថា ទិន្នន័យដែលបានចែកចាយដោយគណៈកម្មការ FTC បង្ហាញពីផ្នែកខ្លះនៃការឆបោក ដែលបង្កគ្រោះថ្នាក់ និងបានប្រព្រឹត្តកាលពីឆ្នាំមុន។ ជនរងគ្រោះដោយសារការឆបោកអាចដាក់ពាក្យបណ្តឹងពីការលួចអត្តសញ្ញាណនៅគេហទំព័រ IndentityTheft.gov រួចរាយការណ៍ពីឧប្បត្តិហេតុនៅគេហទំព័រ ReportFraud.ftc.gov។ បន្ទាប់ពីបានដាក់បញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យ FTC’s Sentinel មក ពាក្យបណ្តឹងរបស់ពួកគេប្រមាណជា ២,៨០០ច្បាប់ នឹងទៅដល់ដៃសហព័ន្ធ ស្ថាប័នរដ្ឋាភិបាល អាជ្ញាធរក្នុងតំបន់ និងអ្នកជំនាញអនុវត្តច្បាប់អន្តរជាតិ ដែលជាអ្នកជួយស៊ើបអង្កេតការឆបោក តាមដាន និងមានភាពងាយស្រួល។ ការវិភាគនៃរបាយការណ៍ដែលទទួលបានកាលពីឆ្នាំ២០២៤ រួមមានស្ថិតិរដ្ឋាភិបាល និងតំបន់ទីប្រជុំជនក្រុង អាចត្រូវបានរកឃើញនៅក្នុងគេហទំព័រ ftc.gov/exploredata វិភាគទិន្នន័យរបស់គណៈកម្មការ FTC។

https://www.bleepingcomputer.com/news/security/us-govt-says-americans-lost-record-125-billion-to-fraud-in-2024/

ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here