ចាប់ពីសប្តាហ៍នេះទៅ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) នឹងចាប់ផ្តើមសងប្រាក់មិនតិចជាង ២៥,៥លានដុល្លារទៅជនរងគ្រោះ ដែលគាំទ្រដល់បច្ចេកវិទ្យាក្រុមហ៊ុន Restoro និងតិចនិកបន្លាចរបស់ ក្រុមហ៊ុន Reimage។
គណៈកម្មការ FTC នឹងចាប់ផ្តើមផ្ញើប្រាក់ ៧៣៦,៣៧៥ PayPal ដែលចាប់ផ្តើមពីថ្ងៃទី១៣ ខែមីនា ទៅឱ្យអតិថិជន ដែលចាញ់បោកគេក្នុងការបង់ប្រាក់ទៅកាន់សេវាជួសជុលកុំព្យូទ័រដែលមិនចាំបាច់។ ចាប់ពីពេលឥឡូវនេះ និងថ្ងៃទី១៣ ខែមីនា អ្នកដែលមានសិទ្ធិទទួលបានសំណងនឹងទទួលបានអ៊ីម៉ែល និងត្រូវសងជម្ងឺចិត្តតាមរយៈការទូរទាត់ PayPal នៅក្នុងរយៈពេល ៣០ថ្ងៃ។ ក្រុមហ៊ុន Restoro Cyprus និង Reimage Cyprus ត្រូវបានផាកពិន័យ ២៦លានដុល្លារកាលពីឆ្នាំមុនពីបទបំពានលើច្បាប់ FTC និង Telemarking Sales Rule បន្ទាប់ពីប្រើការផ្សាយពាណិជ្ជកម្មអនឡាញ និងលោតសារបង្ហាញ Windows Pop-ups បន្លំ បួករួមទាំងការព្រមានរបស់ប្រព័ន្ធថាកុំព្យូទ័ររបស់អ្នកប្រើប្រាស់បានឆ្លងមេរោគ Malware ហើយមានបញ្ហាដំណើរការ និងតម្រូវឱ្យយកចិត្តទុកដាក់ជាបន្ទាន់ដើម្បីជៀសវាងបញ្ហា។

គណៈកម្មការ FTC បានថ្លែងថា តាំងពីដើមឆ្នាំ២០១៨ ក្រុមហ៊ុនបានធ្វើទីផ្សារបោកប្រាស់ នៅលើអ៊ីនធឺណិត និងធ្វើទីផ្សារតាមទូរស័ព្ទ បានលើកឡើងពីសេវាកម្មជួសជុលកុំព្យូទ័រជូនអ្នកប្រើប្រាស់ ក្រោមឈ្មោះ Restoro និង Reimage។ ក្រុមហ៊ុនបានប្រើវិធីសាស្រ្តឆបោកនៅលើទីផ្សារ និងលក់ប្រែន Restoro និង Reimage។ វិធីសាស្រ្តជាច្រើនរួមមានការលោតសារបោកបញ្ឆោត ការធ្វើទីផ្សារលើអ៊ីនធឺណិត ស្គេនរកបញ្ហា និងហានិភ័យដែលបានរាយការណ៍ បូករួមទាំងបានធ្វើទីផ្សារតាមទូរស័ព្ទដៃ។ ការបង្ហោះសារ និងការផ្សាយពាណិជ្ជកម្មអ៊ីនធឺណិតរបស់ក្រុមហ៊ុនបានលួងលោមឱ្យអតិថិជនផ្តល់សិទ្ធិស្គេន ឬធ្វើបច្ចុប្បន្នភាពលើកុំព្យូទ័ររបស់ពួកគេ។ ដោយមិនគិតពីសុខភាពរបស់កុំព្យូទ័រ ការស្គេន ឬធ្វើបច្ចុប្បន្នភាពដោយជៀសមិនផុត បានរកឃើញបញ្ហាសុវត្ថិភាពដែលទាមទារឱ្យមានការជួសជុល។
ទោះជា ឧបករណ៍ដែលបានប្រើសម្រាប់ធ្វើតេស្តសាកល្បងសេវាកម្មដែលបានទិញ មិនមានបញ្ហាដំណើរការ ឬសុវត្ថិភាព និងកំពុងតែដំណើរការកម្មវិធីកម្ចាត់មេរោគក្តី សូមអ្នកស្គេនឧបករណ៍ទាំងនោះដោយប្រើកម្មវិធីរបស់ក្រុមហ៊ុនចំនួន២ និងបានបង្ហាញបញ្ហារាប់រយដែលតម្រូវឱ្យជួសជុលរួមមាន បញ្ហា PC Privacy, Crashed Program, Junk Files និង Broken Registry Issues។ ជនរងគ្រោះក៏ត្រូវបានស្នើឱ្យបង់ប្រាក់ចំនួន ៥៨ដុល្លារថ្លៃជួសជុលកុំព្យូទ័រ និងត្រូវបានបញ្ចុះបញ្ចូលបន្ទាប់ពីបង់ប្រាក់ឱ្យប្រើប្រាស់ Restore និង Reimage Telemarketers ដែលជាភ្នាក់ងារប្រាប់ទៅជនរងគ្រោះថា កម្មវិធី (Software) មិនអាចដោះស្រាយបញ្ហាទាំងអស់បានទេ។
Restoro និង Reimage Telemarketers បានស្នើសុំដំណើរការកុំព្យូទ័ររបស់អ្នកស៊ើបអង្កេត ហើយពួកគេបានថ្លែងថា បានរកឃើញបញ្ហា និងការព្រមានសំខាន់ៗ មេរោគ (viruses) ឬ Malware ជាច្រើន ព្រមទាំងបានចង្អុលបង្ហាញអំពី Microsoft Windows Event Viewer log Entries ដែលទាក់ទងនឹងស្តង់ដារ បញ្ហាប្រព័ន្ធ និងការព្រមាន។ បន្ទាប់មក អ្នកទីផ្សារទូរគមនាគមន៍ បានណែនាំសេវាកម្មជួសជុលដោយអ្នកបច្ចេកទេស។ ពួកគេផ្តល់គម្រោងជួសជុលផ្សេងៗតម្លៃ ១៩៩,៩៩ដុល្លារសម្រាប់សេវា SILVER តម្លៃ ២៩៩,៩៩ដុល្លារសម្រាប់សេវា GOLD ឬតម្លៃ ៤៩៩,៩៩ដុល្លារសម្រាប់សេវា PLATINUM បើយោងតាមការបង្ហាញរបស់គណៈកម្មការ។
ក្រៅពីការផាកពិន័យ ២៦លានដុល្លារ គណៈកម្មការក៏បញ្ជាឱ្យហាមឃាត់ក្រុមហ៊ុនទាំងពីរមិនឱ្យប្រើប្រាស់ទីផ្សារឆបោកតាមទូរស័ព្ទ និងបង្ហាញការអនុវត្តខុស ឬបញ្ហាសុវត្ថិភាព ដើម្បីបំភ័យអ្នកប្រើប្រាស់ឱ្យទិញសេវាកម្មជួសជុលកុំព្យូទ័រដែលមិនចាំបាច់។ កាលពីឆ្នាំមុន គណៈកម្មការក៏បានបញ្ជាឱ្យ Turbotax-maker Intuit ឈប់ធ្វើទីផ្សារ កម្មវិធីហ្រ្វី ប៉ុន្តែការពិតមិនមែនហ្រ្វី ដែលបានហាមឃាត់ Avast ពីការលក់ទិន្នន័យ Browsing របស់អ្នកប្រើប្រាស់ក្នុងគោលបំណងផ្សាយពាណិជ្ជកម្ម និងហាម Data Brokers InMarket រួមទាំង Outlogic មិនឱ្យលក់ទិន្នន័យទីតាំង (Raw Location) របស់ជនជាតិអាមេរិក។ កាលពីខែធ្នូ ទីភ្នាក់ងាររដ្ឋាភិបាលក៏បានសងប្រាក់មិនតិចជាង ៧២លានដុល្លាររបស់ក្រុមហ៊ុន Fortnite ទៅឱ្យជនរងគ្រោះដោយសារការប្រើប្រាស់គំរូមិនល្អរបស់ Epic Game សម្រាប់បញ្ឆោតអ្នកប្រើឱ្យទិញទំនិញដែលមិនចាំបាច់។
ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥