WhatsApp បង្ហាញពី “Private Processing” សម្រាប់មុខងារ AI ដែលមានមូលដ្ឋានលើ Cloud

0

WhatsApp បានប្រកាសណែនាំពីបច្ចេកវិទ្យាថ្មី “Private Processing” ដែលបើកឱ្យអ្នកប្រើប្រាស់ប្រើមុខងារ AI ឈានមុខ ដែលផ្ទេរមុខងារទៅឱ្យម៉ាស៊ីនមេជាអ្នករក្សាឯកជនភាពវិញ។រឿងនេះកើតឡើងដោយសារតែតម្រូវឱ្យប្រើមុខងារ AI ដូចជា ការសង្ខេបសារ និងសរសេរសំណើនៅលើ WhatsApp កំពុងតែមានតម្រូវការខ្លាំងលើឧបករណ៍ពេក។ មុខងារថ្មីនឹងក្លាយជាជម្រើសបើកប្រើ ឬអត់អាស្រ័យលើ Default ដែលផ្តល់សិទ្ធិឱ្យអ្នកប្រើប្រាស់ជាអ្នកគ្រប់គ្រងទាំងស្រុងលើរបៀប និងពេលវេលាដែលពួកគេជ្រើសរើសចង់ប្រើ។

មុខងារ Private Processing មិនទាន់មានសម្រាប់អ្នកប្រើប្រាស់ WhatsApp ភ្លាមៗទេ ប៉ុន្តែក្រុមហ៊ុននឹងដាក់ចេញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នាពេលខាងមុខនេះ។

របៀបមុខងារ Private Processing ធ្វើការ៖ សម្រាប់អ្នកប្រើប្រាស់ដែលសម្រេចចិត្តប្រើមុខងារ Private Processing ប្រព័ន្ធនឹងអនុវត្តការផ្ទៀងផ្ទាត់តាមរយៈ WhatsApp Client របស់អ្នកប្រើប្រាស់ ដើម្បីធានានូវសុពលភាពរបស់អ្នកប្រើប្រាស់។ បន្ទាប់មក កម្មវិធីចាប់យក Public HPKE Encryption keys ពី Third-party CDN ដូច្នេះ Meta មិនអាចតាមដានសំណើត្រលប់ទៅអ្នកប្រើប្រាស់ជាក់លាក់បានទេ ដែលជាការរក្សាការសម្ងាត់ពេញលេញ។ ឧបករណ៍របស់អ្នកប្រើប្រាស់ចាប់ផ្តើមភ្ជាប់ទៅកាន់ Meta Gateway តាមរយៈ Third-party Relay លាក់ IP Address ពិតប្រាកដរបស់ពួកគេ។ វាបង្កើត Remote Attestation (RA) + TLS Session នៅរវាងឧបករណ៍របស់អ្នកប្រើប្រាស់ និងមជ្ឈដ្ឋានប្រតិបត្តិការដែលគួរទុកចិត្ត (TEE) របស់ Meta។ ក្រោយមក ឧបករណ៍អ្នកប្រើប្រាស់ផ្ញើសំណើ End-to-end Encrypted សម្រាប់ដំណើរការទិន្នន័យ AI ដែលប្រើ Ephemeral Encryption Key និងត្រូវបានដំណើរការនៅក្នុងម៉ាស៊ីននិម្មិតដែលទុកចិត្ត (CVM) ដែលត្រូវបានកាត់ផ្តាច់ចេញពី Meta។ ក្រុមហ៊ុន Meta ថ្លែងថា មជ្ឈដ្ឋានដំណើរការមិនមានការរក្សាទុកទេ (stateless) ហើយសារទាំងអស់ត្រូវបានលុបចេញ បន្ទាប់ពីពួកគេត្រូវបានដំណើរការ ដែលបន្សល់ទុកនៅតែកំណត់ហេតុមិនសំខាន់នៅពីក្រោយ។ ចុងក្រោយ ការឆ្លើយតបដែលត្រូវបានបង្កើតឡើងដោយ AI ត្រូវបានអ៊ីនគ្រីបជាមួយនឹង Unique Key ដែលស្គាល់តែឧបករណ៍ និងដំណើរការ CVM ហើយត្រូវបានផ្ញើត្រលប់ទៅ Session ដ៏មានសុវត្ថិភាពសម្រាប់ការឌីគ្រីបនៅលើឧបករណ៍របស់អ្នកប្រើប្រាស់។ WhatsApp បានសន្យាថា នឹងចែករំលែក CVM Binary និងប្រភពកូដខ្លះដើម្បីអនុញ្ញាតឱ្យមានសុពលភាពខាងក្រៅ (External) ខណៈ របាយការណ៍លម្អិតនៅលើប្រព័ន្ធសុវត្ថិភាពដែលបង្កើតរបស់ Privat Processing នឹងត្រូវបានបោះចេញនាពេលឆាប់ៗនេះ។

បញ្ហាឯកជនភាព៖ ទោះបីសុវត្ថិភាពទិន្នន័យ និងការធានាសុវត្ថិភាពឯកជនភាពបានផ្តល់ដោយក្រុមហ៊ុន Meta ក្តី ក៏នៅតែមានការព្រួយបារម្ភ នៅពេលដែលទិន្នន័យសម្ងាត់ចាកចេញពីឧបករណ៍សម្រាប់ ដំណើរការលើក្លោដនោះ។ ចុងក្រោយ ការផ្ទេរការងារ AI ទៅឱ្យ Cloud Servers តែងតែមានគ្រោះថ្នាក់ ទោះបីមានការអនុវត្ត Robust End-to-end encryption ក្តី។ អ្នកប្រើប្រាស់ដែលប្រើមុខងារ Private Processing មិនស្រួលនោះ គួរតែបិទវា (Disabled)។ សម្រាប់អ្នកប្រើប្រាស់ដែលស្វែងរកមុខងារ AI ឈានមុខ ប៉ុន្តែនៅចង់គ្រប់គ្រងលើទិន្នន័យនៅពេលតម្រូវឱ្យចាកចេញពីឧបករណ៍របស់ពួកគេនោះ មុខងារ “Advanced Chat Privacy” របស់ WhatsApp គួរតែជាជម្រើសដ៏ល្អ។

https://www.bleepingcomputer.com/news/security/whatsapp-unveils-private-processing-for-cloud-based-ai-features/

ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here