ក្រុមហ៊ុន Microsoft បានប្រកាសថា ក្រុមហ៊ុនតម្រូវឱ្យមានការបង់ប្រាក់ចំពោះ Windows Server 2025 Hotpatching ដែលជាសេវា Enables Admins សម្រាប់ដំឡើងបច្ចុប្បន្នសុវត្ថិភាពដោយមិនចាំបាច់ Restart ម៉ាស៊ីន។
ក្រុមហ៊ុនបានបញ្ចុះបញ្ចូលឱ្យ Admins ព្យាយាមប្រើប្រាស់ HotPatching Free មុនពេលការប្រកាសនេះចេញជាផ្លូវការនៅខែកក្កដា ជាពេលដែលពួកគេត្រូវបង់ប្រាក់សម្រាប់ការ Subscription ដើម្បីធ្វើតេស្តសាកល្បងប្រើប្រាស់វា។ ទោះជាយ៉ាងណា Redmond ក៏បានព្រមានពីការធ្វើតេស្តនាពេលថ្មីៗនេះចំពោះ Windows Server 2025 Hotpatching នៅក្នុងការបង្ហាញ (preview) ដើម្បីលុបឈ្មោះចេញនៅ ឬមុនថ្ងៃទី៣០ ខែមិថុនា ដូច្នេះពួកគេមិនត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិនៅក្នុងខែកក្កដា នោះទេ។
Hotpatching សម្រាប់ Windows Server 2025 មាន Preview តាំងពីឆ្នាំ២០២៤ ហើយវានឹងតម្រូវឱ្យបង់ប្រាក់ថ្លៃសេវា នៅដើមខែកក្កដា ឆ្នាំ២០២៥។ ជាមួយនឹង Hotpatching ក្រុមហ៊ុនកំពុងតែទទួលយកអ្វីដែលពីមុនជាសមត្ថភាពសម្រាប់តែ Azure ហើយឥឡូវនេះធ្វើឱ្យវាអាចប្រើបានសម្រាប់ម៉ាស៊ីន Windows Server នៅខាងក្រៅ Azure តាមរយៈ Azure Arc បើយោងតាម Microsoft។ អ្នកអាចស្វែងរក Hotpatching នៅពេលឥឡូវនេះដោយមិនគិតថ្លៃសម្រាប់ការចូលមើល (Preview) ប៉ុន្តែចាប់ពីខែកក្កដា ទៅនឹងតម្រូវឱ្យមានការបង់ថ្លៃសេវា Hotpatching សម្រាប់ Windows Server 2025 ដែលនឹងមានតម្លៃ 1.5ដុល្លារសម្រាប់ CPU Core ក្នុង១ខែ។ ដើម្បីប្រើ Hotpatching នៅក្នុងមជ្ឈដ្ឋានក្លោដចម្រុះ ឬ On-premised អ្នកត្រូវការប្រើសេវា Hotpatch subscription និង Azure Arc-connected server ដែលដំណើរការ Windows Server 2025 Standard ឬ Datacenter។ ដើម្បីបើកដំណើរការ Hotpatching នៅលើម៉ាស៊ីនមេរបស់អ្នក សូមភ្ជាប់វាទៅកាន់ Azure Arc តាមជំហានទាំងនេះ បន្ទាប់មកចូលទៅកាន់ Azure Update Manager នៅក្នុង Azure Portal ជ្រើសយក Azure Arc-enabled Server និងពិនិត្យមើល Hotpatching Option។
Hotpatching មានផ្តល់ជូនតាំងពីខែកុម្ភៈ ឆ្នាំ២០២២ សម្រាប់ Windows Server 2022 Datacenter: Azure Edition នៅពេលដែលក្រុមហ៊ុន Microsoft បានប្រកាសថា អាចរកបានជាទូទៅសម្រាប់ម៉ាស៊ីន Windows Server Azure Edition Core Virtual Machines។ នៅលើឧបករណ៍ដែល Hotpatching ត្រូវបានបិទបើក Windows ដាក់ពង្រាយបច្ចុប្បន្នភាពសុវត្ថិភាពដោយការ Patch នៅក្នុង Memory Code របស់ដំណើរការដោយមិនចាំបាច់ Restart ម៉ាស៊ីន បន្ទាប់ពីការដំឡើងនីមួយៗ និងមិនត្រូវការ Reboot Device ទេ។ ទោះជាយ៉ាងណា ម៉ាស៊ីនមេនៅតែតម្រូវឱ្យ Reboots បន្ទាប់ពីការដំឡើងបច្ចុប្បន្នភាពដែលបានបញ្ជូនតាមរយៈ (non-Hotpatch) Windows Update Channel ធម្មតា ដែលមិនត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធី HotPatch ទេ។ ឧទាហរណ៍ចំនួន២ នៃការធ្វើបច្ចុប្បន្នភាពដែលមិនអាចដំឡើងបាន ប្រសិនបើមិន Restart ម៉ាសុីនគឺ Non-Windows Updates (ដូចជា .NET Patches) និង Windows Non-security Updates។ ក្រុមហ៊ុន Microsoft ក៏បានចាប់ផ្តើមធ្វើតេស្ត HotPatching នៅក្នុង Public Preview សម្រាប់ Windows Server 2025 កាលពីខែកញ្ញា ឆ្នាំ២០២៤ និងនៅលើ Windows 11 24H2 និង Windows 365 កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ ចាប់ពីខែមេសា ឆ្នាំ២០២៥ ការធ្វើបច្ចុប្បន្នភាព Hotpatch អាចស្វែងរកបានជាទូទៅសម្រាប់អតិថិជនអាជីវករ ដែលប្រើ Windows 11 Enterprise 24H2 នៅលើ X64 (AMD/Intel) Systems។
ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥