ក្រុមហ៊ុន SK Telecom ចំពោះការវាយប្រហារសាយប័រ បានធ្វើការប្តូរស៊ីមរហូតដល់ទៅ ២៥លាន ដោយមិនគិតថ្លៃដល់អតិថិជន

0

ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង SK Telecom បានប្រកាសពីការប្តូរស៊ីម card ដោយមិនគិតថ្លៃទៅឱ្យអតិថិជនទូរស័ព្ទចំនួន ២៥លាននាក់ បន្ទាប់ពីការបំពានទិន្នន័យ USIM នាពេលថ្មីៗនេះ ប៉ុន្តែមានស៊ីមកាតចំនួន ៦លានតែប៉ុណ្ណោះដែលអាចប្តូរបាននៅក្នុងខែឧសភានេះ។

SK Telecom គឺជាប្រតិបត្តិករបណ្តាញណិតវើកទូរស័ព្ទធំជាងគេរបស់ប្រទេសកូរ៉េ ដែលផ្តល់សេវាដល់អតិថិជនស្ទើរតែពាក់កណ្តាលនៃទីផ្សារទូរស័ព្ទចល័តតាមផ្ទះ។ កាលពីថ្ងៃទី១៩ ខែមេសា ក្រុមហ៊ុនបានរកឃើញមេរោគ Malware ដំណើរការនៅលើបណ្តាញណិតវើករបស់ខ្លួន ហើយបានអនុញ្ញាតឱ្យហេគឃ័រអាចលួចយកទិន្នន័យ Universal Subscriber Identity Module (USIM) របស់អតិថិជនរួមមាន International Mobile Subscriber Identity (IMSI), Mobile Station ISDN Number (MSISDN) កូដផ្ទៀងផ្ទាត់ Network Usage Data និង SMS ឬ Contact ប្រសិនបើវាបានរក្សាទុកនៅលើ SIM។

ពុំមានឈ្មោះអតិថិជន ព័ត៌មានអត្តសញ្ញាណលម្អិតផ្សេង ឬព័ត៌មានហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងឧប្បត្តិហេតុដែលកើតឡើងនោះទេ។ គ្រោះថ្នាក់សំខាន់ពីការបំពាននេះគឺជាគ្រោះថ្នាក់ដែលហេគឃ័រអាចដំណើរការ Number Ports ដោយគ្មានការអនុញ្ញាត ដើម្បីថតចម្លង SIM Cards ដែលគេស្គាល់ថាជា “SIM Swapping”។ នៅក្នុងការធ្វើបច្ចុប្បន្នភាពដែលបានចេញផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា ក្រុមហ៊ុន SK Telecom បានធានាដល់អតិថិជនថា សំណើបែបនេះនឹងត្រូវបានរកឃើញ និងរារាំងដោយស្វ័យប្រវត្តិ ដោយប្រព័ន្ធស្វែងរកការក្លែងបន្លំ (FDS) និងសេវាកម្មការពារ SIM ដែលបានឱ្យប្រសើរឡើង ដើម្បីដោះស្រាយហានិភ័យកើនឡើង។

គិតត្រឹមថ្ងៃនេះ ក្រុមហ៊ុន SK Telecom ក៏បានផ្តល់នូវការជំនួស SIM card ដោយមិនគិតថ្លៃជូនអតិថិជន ២៥លាននាក់ រួមមានប្រមាណជា ២លាននាក់ដែលប្រើក្រុមហ៊ុនដឹកជញ្ជូនថវិកា ដែលព្រួយបារម្ភពីសក្តានុពល នៃការវាយប្រហារ SIM Swapping ដែលប៉ះពាល់ដល់ពួកគេ។ ទោះជាយ៉ាងណា ក្រុមហ៊ុនទូរស័ព្ទព្រមានថា ដោយសារកង្វះខាតសារពើភណ្ឌ ពួកគេអាចជំនួស SIM Cards បាន ៦លាននៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ។ បច្ចុប្បន្ន ក្រុមហ៊ុន SK Telecom មាន SIM Cards ចំនួន ១លាន ហើយគ្រោងនឹងធានាសុវត្ថិភាពដល់ ៥លានស៊ីមផ្សេងទៀតត្រឹមចុងខែឧសភា ឆ្នាំ២០២៥។ ដោយសារតែការកកស្ទះអាចកើតមាន អតិថិជនត្រូវបានលើកទឹកចិត្តឱ្យប្រើប្រព័ន្ធកក់ទុកតាមអនឡាញ (care.tworld.co.kr) ដើម្បីកក់ទៅលើការជំនួសស៊ីមរបស់ពួកគេជាមុន។ មានតែអតិថិជនដែលបានជាវចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅពាក់កណ្តាលអាធ្រាត្រ (ម៉ោងនៅប្រទេសជប៉ុន) ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានការជំនួសស៊ុមថ្មី។

Overview of SK Telecom's SIM Protection service

ខណៈ ក្រុមហ៊ុនបានចេញផ្សាយពីសំណួរទាក់ទងនឹងឧប្បត្តិហេតុសន្តិសុខសាយប័រ ដោយថ្លែងថា ការស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដ និងទំហំដែលរងគ្រោះកំពុងតែបន្ត ប៉ុន្តែមិនទាន់បានបញ្ជាក់ពីការខូចខាតបន្ទាប់បន្សំ ឬការលេចធ្លាយលើគេហទំព័រទីផ្សារងងឹតនៅឡើយទេ។ ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា សេវា Roaming ត្រូវបានបិទសម្រាប់អតិថិជនដែលបានបើកដំណើរការការការពារស៊ីម ប៉ុន្តែពួកគេមានគម្រោងធ្វើឱ្យប្រសើរឡើងនូវមុខងារនេះ ដើម្បីធ្វើឱ្យវាអាចប្រើបាន ខណៈពេលដែលនៅក្រៅប្រទេសសម្រាប់ការការពារដ៏ល្អប្រសើរ។ ចុងក្រោយ អតិថិជនដែលរងផលប៉ះពាល់ទាំងអស់នឹងទទួលបានសារជាមួយនឹងការណែនាំអំពីសុវត្ថិភាពនាពេលឆាប់ៗនេះ។

https://www.bleepingcomputer.com/news/security/sk-telecom-cyberattack-free-sim-replacements-for-25-million-customers/

ប្រភពព័ត៌មាន៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here