ហាងលក់ទំនិញអង់គ្លេស Co-op បិទប្រព័ន្ធ IT ខ្លះ បន្ទាប់ពីមានការប៉ុនប៉ងវាយប្រហារ

0

ខ្សែច្រវាក់ទីផ្សារទំនើបអង់គ្លេស Co-op បិទដំណើរការប្រព័ន្ធ IT របស់ខ្លួន បន្ទាប់ពីរកឃើញការបំពានចូលទៅក្នុងបណ្តាញណិតវើក ដែលជាការរំខានដល់ការិយាល័យជំនួយ និងមជ្ឈមណ្ឌលផ្តល់សេវាទូរស័ព្ទ។អ្នកនាំពាក្យ Co-op បានបញ្ជាក់ពីការប៉ុនប៉ងហេគទៅឱ្យ BleepingComputer ថា ពួកគេមិនបានផ្សព្វផ្សាយថា តើការប៉ុនប៉ងទាំងនេះជោគជ័យ ឬអត់នោះទេ។ គាត់បន្ថែមថា ក្រុមហ៊ុននាពេលថ្មីៗបានជួបប្រទះនូវការប៉ុនប៉ងចូលដំណើរការទៅក្នុងប្រព័ន្ធខ្លះរបស់ក្រុមហ៊ុន។

ជាលទ្ធផល ក្រុមហ៊ុនបោះជំហានយ៉ាងសកម្ម ដើម្បីរក្សាសុវត្ថិភាពប្រព័ន្ធរបស់ក្រុមហ៊ុន ដែលបានបណ្តាលឱ្យមានផលប៉ះពាល់តិចតួចលើការិយាល័យជំនួយ និងមជ្ឈមណ្ឌលផ្តល់សេវាទូរស័ព្ទ។ Co-op គឺជាផ្សារទំនើបអង់គ្លេសមានសាខាដំណើរការមិនតិចជាង ៣៧០០ទេនៅទូទាំងប្រទេស ដែលមានរបាយការណ៍ប្រាក់ចំណូលជិត ១០ពាន់លានដុល្លារប្រចាំឆ្នាំ។ អង្គភាពនេះគឺជាសហប្រតិបត្តិករគ្រប់គ្រងដោយអ្នកប្រើប្រាស់ ដែលមានសមាជិកប្រមាណជា ៦,២លាននាក់គិតត្រឹមឆ្នាំមុន។ បន្ថែមពីលើហាងរបស់ខ្លួន Co-op ផ្គត់ផ្គង់ផលិតផលទៅហាងផ្សេងទៀតមិនតិចជាង ៥,១០០ រួមមានដំណើរការដោយសហប្រតិបត្តិការឯករាជ្យ តាមរយៈអាជីវកម្មលក់ដុំរបស់ខ្លួន។ ក្រុមហ៊ុននិយាយថា គោលបំណងនៃការប៉ុនប៉ងហេគចូលបណ្តាញណិតវើករបស់ខ្លួនបានបណ្តាលឱ្យមានការរំខានដល់សេវារបស់ខ្លួន ប៉ុន្តែហាង Commerce Operations និងគ្រឹះស្ថានបុណ្យសព (funeral homes) កំពុងតែដំណើរការធម្មតា។ នៅពេលនេះ ពុំមានព័ត៌មានលម្អិតអំពីការវាយប្រហារនៅឡើយទេ ហើយពុំមានក្រុមហេគឃ័រណាចេញមុខប្រកាសពីការវាយប្រហារនេះដែរ។

ហាងលក់ទំនិញអង់គ្លេសស្ថិតក្រោមការវាយប្រហារ៖ ការវាយប្រហារសាយប័រនៅ Co-op កើតឡើងភ្លាមៗ បន្ទាប់ពី Marks & Spencer (M&S) ហាងលក់ចម្រុះជាតិសាសន៍ល្បីៗរបស់អង់គ្លេសមួយផ្សេងទៀតដែលកំពុងប្រតិបត្តិការហាងចំនួន ១,៤០០ នៅទូទាំងពិភពលោក ដែលបានប្រកាសថា ពួកគេរងគ្រោះដោយសារការវាយប្រហារសាយប័រ។ ឆ្លើយតបនឹងការវាយប្រហារនេះ M&S ត្រូវបានបង្ខំឱ្យពន្យារពេលការបញ្ជាទិញតាមអនឡាញទាំងអស់ ដែលត្រូវបានជឿជាក់ថាបានប៉ះពាល់ដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ការវាយប្រហារនៅ M&S ចុងក្រោយត្រូវបានលើកឡើងថា ជាស្នាដៃរបស់ក្រុម “Scattered Spider” ដែលបានដាក់ពង្រាយមេរោគចាប់ជម្រិត DragonForce នៅលើបណ្តាញណិតវើករបស់ក្រុមហ៊ុន។

https://www.bleepingcomputer.com/news/security/uk-retailer-co-op-shuts-down-some-it-systems-after-hack-attempt/

ប្រភពព័ត៌មាន៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here