ភ្នាក់ងារ CISA ព្រមានពីហេគឃ័រដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងដ៏សំខាន់

0

ភ្នាក់ងារ CISA បានព្រមានដល់សា្ថប័នហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលអាចនឹងត្រូវបានហេគឃ័រកំណត់គោលដៅដូចជា វិស័យប្រេង និងហ្គាសធម្មជាតិអាមេរិក។ការវាយប្រហារទាំងនេះតែងតែប្រើប្រាស់តិចនិកមូលដ្ឋាន ដើម្បីគ្រប់គ្រងលើប្រព័ន្ធត្រួតពិនិត្យឧស្សាហកម្ម (ICS) របស់គោលដៅ និងឧបករណ៍បច្ចេកទេសប្រតិបត្តិ (OT) ទីភ្នាក់ងារ CISA ក៏បានព្រមានថា ពួកគេអាចនឹងនាំឱ្យមានផលប៉ះពាល់ដ៏សំខាន់រួមមានការរំខាន និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ។ ទីភ្នាក់ងារសន្តិសុខសាយប័របានកត់សម្គាល់ថា ក្រុមសាយប័រមានគោលដៅលើប្រព័ន្ធ ICS/SCADA នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់សហរដ្ឋអាមេរិក (ប្រេង និងហ្គាសធម្មជាតិ) ជាពិសេសនៅក្នុងប្រព័ន្ធថាមពល បូករួមទាំងការដឹកជញ្ជូន។

បើទោះជាសកម្មភាពទាំងនេះរួមមានតិចនិកមូលដ្ឋាន និងការឈ្លានពានបឋមក៏ដោយ វត្តមាននៃភាពទន់ខ្សោយ និងការលាតត្រដាងទ្រព្យ (Assets) អាចជំរុញឲ្យមានការគំរាមកំហែង ដែលនាំឱ្យមានលទ្ធផលដូចជា ការបង្ខូចកេរ្តិ៍ឈ្មោះ ការផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធ ការរំខានប្រតិបត្តិការ បើករណីធ្ងន់ធ្ងរ អាចនឹងឈានដល់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ។ នៅក្នុងការណែនាំរួមដែលចេញផ្សាយដោយទីភ្នាក់ងារ FBI ទីភ្នាក់ងារការពារបរិស្ថាន (EPA) ក្រសួងថាមពល (DOE) រួមទាំង CISA បានចែករំលែកពីកាណែនាំ ដើម្បីជួយការពារបណ្តាញណិតវើកកាត់បន្ថយហានិភ័យនៃការបំពានដ៏សំខាន់។ ទីភ្នាក់ងារបានណែនាំក្រុមសន្តិសុខដើម្បីធានាថា Attack Surface របស់ស្ថាប័នពួកគេមានទំហំតូចតាមដែលអាចធ្វើទៅបាន ដោយការដកចេញនូវ Public-facing OT Devices ពីអ៊ីនធឺណិត ដោយសារតែហេគឃ័រអាចងាយស្រួលក្នុងការស្វែងរក និងគ្រប់គ្រងលើពួកវាព្រោះពួកវាខ្វះនូវវិធីសាស្រ្តទំនើបទាក់ទងនឹងការអនុញ្ញាត រួមទាំងវិធីសាស្រ្តផ្ទៀងផ្ទាត់ ដែលអាចការពារប្រឆាំងនឹងការប៉ុនប៉ងលួចចូល។ ភ្នាក់ងារ CISA ក៏បានណែនាំឱ្យផ្លាស់ប្តូរលេខសម្ងាត់ Default ឱ្យទៅមានលក្ខណៈ Unique និងរឹងមាំ ថែមទាំងមានសុវត្ថិភាពទៅលើការបញ្ជាពីចម្ងាយទៅកាន់ OT Assets ដោយការប្រើប្រាស់មុខងារ Virtual Private Network (VPN) ដែលជាការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវច្រើនជាន់ (MFA) ដែលធន់នឹងការបន្លំ។

CISA oil attacks warning

ការណែនាំរួមនេះក៏បានណែនាំពីការបែងចែក IT និង OT Networks ដែលប្រើតំបន់ការពារ ដើម្បីកាត់ផ្តាច់តំបន់ណិតវើកក្នុងតំបន់ចេញពីបណ្តាញណិតវើកដែលមិនទុកចិត្ត និងអនុវត្តការត្រលប់ សម្រាប់ត្រួតពិនិត្យ Manual ដើម្បីស្តារប្រតិបត្តិការឆាប់ៗនៅក្នុងព្រឹត្តិការណ៍នៃឧប្បត្តិហេតុ។

ភ្នាក់ងារបានថ្លែងថា ការបន្តអាជីវកម្ម បូករួមទាំងផែនការសង្រ្គោះគ្រោះមហន្តរាយ យន្តការសុវត្ថិភាពទន់ខ្សោយ សមត្ថភាព Islanding កម្មវិធី Backups និងប្រព័ន្ធរង់ចាំទាំងអស់គួរតែត្រូវបានសាកល្បងជាប្រចាំ ដើម្បីធានានូវដំណើរការប្រកដដោយសុវត្ថិភាព ក្នុងករណីមានឧបទ្ទវហេតុកើតឡើង។ ស្ថាប័នដែលបានណែនាំក៏បានបន្តថា ស្ថាប័នហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាក់ទងជាទៀងទាត់ជាមួយអ្នកផ្គត់ផ្គង់សេវា ដែលគ្រប់គ្រងដោយភាគីទី៣ អ្នកបញ្ចូលព័ត៌មាន និងអ្នកបង្កើតប្រព័ន្ធ ដែលអាចផ្តល់ការណែនាំអំពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធជាក់លាក់របស់ប្រព័ន្ធ នៅពេលដែលពួកគេធ្វើការ ដើម្បីធានា OT របស់ពួកគេ។ ការណែនាំនេះកើតមានបន្ទាប់ពី CISA និង EPA បានព្រមានដល់រោងចក្រទឹកស្អាត ឱ្យធានាពីសុវត្ថិភាព Internet-exposed Human Machine Interfaces (HMIs) របស់ពួកគេ ដើម្បីគេចចេញពីការវាយប្រហារសាយប័រ ដែលធ្លាប់មានកាលពីខែធ្នូ។ កាលពី៣ខែមុន ទីភ្នាក់ងារសន្តិសុខសាយប័រអាមេរិកក៏បានថ្លែងថា ហេគឃ័រកំពុងតែព្យាយាមបំពានលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (រួមមានប្រព័ន្ធទឹកស្អាត និងទឹកកខ្វក់) ដោយការកំណត់គោលដៅលើឧបករណ៍ឧស្សាហកម្មដែលលាតត្រដាងលើអ៊ីនធឺណិត ទៅលើការប្រើប្រាស់ Default Credentials និងវិធីសាស្រ្តវាយប្រហារដូចជា Brute Force ។

https://www.bleepingcomputer.com/news/security/cisa-warns-of-hackers-targeting-critical-oil-infrastructure/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here