ក្រុមហ៊ុនកម្មវិធី TeleMessage ដែលជាក្រុមហ៊ុនអ៊ីស្រាអ៊ែលបានលក់ Signal Message Archiving Tool ដែលជាកម្មវិធីមិនផ្លូវការ ហើយមន្រ្តីរដ្ឋាភិបាលអាមេរិកមួយចំនួនបានប្រើប្រាស់នោះ ឥឡូវត្រូវបានផ្អាកសេវាទាំងអស់ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាកំពុងតែត្រូវបានគេហេគចូល។
Smarsh ដែលជាក្រុមហ៊ុនមេរបស់ TeleMessage បានបញ្ជាក់ថា សេវា TeleMessages ត្រូវបានផ្អាកដំណើរការ ខណៈវាកំពុងតែស៊ើបអង្កេតអំពី ឧប្បត្តិហេតុសន្តិសុខដ៏សំខាន់។ យោងតាមការរកឃើញ ក្រុមហ៊ុនក៏បានចាត់វិធានការ យ៉ាងរហ័សដើម្បីទប់ស្កាត់ និងបានទាក់ទងទៅក្រុមហ៊ុនសន្តិសុខសាយប័រខាងក្រៅ ដើម្បីគាំទ្រដល់ការស៊ើបអង្កេតរបស់ក្រុមហ៊ុន នេះបើយោងតាមអ្នកនាំពាក្យ។
ចេញពីការប្រុងប្រយ័ត្នយ៉ាងខ្លាំង សេវា TeleMessage ទាំងអស់ត្រូវបានផ្អាកបណ្តោះអាសន្ន។ ផលិតផល និងសេវា Smarsh ដទៃទៀតនៅដំណើរការធម្មតា។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តរក្សានូវតម្លាភាព និងចែករំលែកបច្ចុប្បន្នភាព នូវរាល់អ្វីៗដែលយើងអាចធ្វើបាន។ ក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់ក្រុមហ៊ុនចំពោះការជឿទុកចិត្ត និងរក្សានូវភាពអត់ធ្មត់ នៅក្នុងពេលនេះ។ TeleMessage ផ្តល់ឱ្យទូរស័ព្ទនូវសុវត្ថិភាពសេវាផ្ញើសារនៅក្នុងអាជីវកម្មរួមមាន Tool ដើម្បី Archive Messages ដែលបានផ្លាស់ប្តូរតាមរយៈកម្មវិធីផ្ញើសារ End-to-end Encrypted សុវត្ថិភាពដូចជា Telegram, WhatsApp និង Signal។ សន្ទរកថាឆ្លើយតបនឹងសំណើបញ្ជាក់របាយការណ៍ 404 Media ថា ហេគឃ័របានធ្វើការបំពានលើ TeleMessage និងបានលួចចូលដំណើរការផ្ញើសារដោយផ្ទាល់ទៅនឹងក្រុម Chat Archived ដោយប្រើ TM SGNL ដែលជាការថតចម្លង Signal មិនផ្លូវការរបស់ TeleMessage ដែលអតីតអ្នកផ្តល់យោបល់សន្តិសុខជាតិ Mike Waltz បានប្រើសម្រាប់ការផ្ញើសារ Archiving Signal។
ក្រុមហ៊ុនបាននិយាយថា ដំណើរការទាំងស្រុងត្រូវបានចំណាយពេលប្រហែល ១៥-២០នាទី។ វាមិនត្រូវការប្រើកម្លាំងអ្វីទាំងអស់ បើយោងតាមហេគឃ័របានប្រាប់ 404 Media។ ប្រសិនបើខ្ញុំអាចរកឃើញបញ្ហាទាំងនេះនៅក្នុងរយៈពេលតិចជាង ៣០នាទីនោះ បន្ទាប់មកអ្នកដទៃក៏អាចធ្វើវាបានដែរ ហើយតើនរណាដឹងថា វាងាយនឹងរងគ្រោះយូរប៉ុណ្ណាទៅ។
ផ្អែកលើការលើកឡើងរបស់ហេគឃ័រ សាររបស់សមាជិក Cabinet Members និង Waltz មិនត្រូវបានគ្រប់គ្រងទេ តែទោះជាយ៉ាងណា ទិន្នន័យដែលត្រូវបានលួចចេញរួមមានព័ត៌មានទំនាក់ទំនងរបស់មន្រ្តីរដ្ឋាភិបាល Message Contents មួយចំនួន និងអត្តសញ្ញាណ TeleMessage Back-end Login។ ខណៈសារពីមន្ត្រីរដ្ឋបាលលោកត្រាំ មិនត្រូវបានលាតត្រដាងនៅក្នុងការបំពានក្តី រូបថត Screenshots ដែលពួកគេបានចែកចាយលីងទិន្នន័យដែលបានលួចទៅកាន់ Customs and Border Protection អាមេរិក Crypto Exchange Coinbase និងសេវាហិរញ្ញវត្ថុផ្សេងៗដូចជា Scotiabank។ អតីតវិស្វករផ្នែកទន់ Micah Lee ក៏បានវិភាគពីប្រភពកូដរបស់ TeleMessage’s TM SGNL backdoored Signal App និងបានរកឃើញភាពងាយរងគ្រោះមួយចំនួនរួមមាន Hardcoded Credentials។ អ្នកនាំពាក្យ Signal បានប្រាប់ថា ក្រុមហ៊ុនមិនធានាពីឯកជនភាព ឬសុវត្ថិភាពរបស់ Signal មិនផ្លូវការនោះទេ ខណៈលោកស្រី Anna Kelly លេខាធិការរងផ្នែកសារព័ត៌មានរបស់សេតវិមានបានប្រាប់ថា Signal គឺជាកម្មវិធីដែលត្រូវបានអនុម័តសម្រាប់រដ្ឋាភិបាលប្រើប្រាស់ និងត្រូវបានផ្ទុកនៅក្នុងទូរស័ព្ទដៃរបស់មន្រ្តីរដ្ឋាភិបាលផងដែរ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥