ក្រុមហ៊ុន Microsoft នឹងបញ្ចប់មុខងាររក្សាទុក (Autofill) ដោយប្តូរអ្នកប្រើឱ្យទៅយកចិត្តទុកដាក់លើកម្មវិធី Edge វិញ

0

ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងមិនបន្តរក្សា Password ប៉ុន្តែជំនួសនូវមុខងារ Autofill នៅក្នុងកម្មវិធី Authenticator app ដែលចាប់ផ្តើមនៅក្នុងខែកក្កដា និងចូលប្រើពេញលេញនៅក្នុងខែសីហា ឆ្នាំ២០២៥។

ការសម្រេចចិត្តនេះគឺដើម្បីសម្រួលដល់ការគាំទ្រមុខងារ Autofill និងរួមបញ្ចូលការគ្រប់គ្រងព័ត៌មានសម្ងាត់នៅក្រោមវេទិកាតែមួយគឺ Microsoft Edge។ ការផ្លាស់ប្តូរនេះតម្រូវឱ្យមានសកម្មភាពពីអ្នកប្រើប្រាស់ដែលអាចរងផលប៉ះពាល់ នៅពេលពួកគេត្រូវបានផ្តល់ពេលវេលារហូតដល់ដើមខែសីហា ឆ្នាំ២០២៥ ដើម្បីនាំចេញព័ត៌មានរបស់ពួកគេពីកម្មវិធី Authenticator ឬហានិភ័យនៃការបាត់បង់។

ក្រុមហ៊ុន Microsoft Authenticator គឺជាកម្មវិធីទូរស័ព្ទមិនគិតថ្លៃ (iOS និង Android) ដែលផ្តល់សុវត្ថិភាព Sign-in សម្រាប់គណនីទូរស័ព្ទ ដែលប្រើវិធីសាស្រ្តផ្ទៀងផ្ទាត់ច្រើនជាន់ (MFA) ដូចជា Time-based One-time Passwords (TOTPs) ការជូនដំណឹង (Push Notifications) ឬការបញ្ជាក់ផ្អែកលើជីវសាស្រ្ត (Biometrics-based confirmations)។ កម្មវិធីគាំទ្រការផ្ទៀងផ្ទាត់សម្រាប់សេវា Microsoft មានដូចជា Microsoft Accounts, Azure AD និង GibHub ក៏ដូចជា Non-Microsoft Platforms ផងដែរ។

មុខងារ Autofill ត្រូវបានបន្ថែមទៅក្នុងកម្មវិធីផ្ទៀងផ្ទាត់ទូរស័ព្ទដៃកាលពីចុងឆ្នាំ២០២០ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំពេញអត្តសញ្ញាណរបស់ពួកគេដែលរក្សាទុកនៅក្នុងកម្មវិធីផ្ទៀងផ្ទាត់នៅលើ Sign-in form ដោយស្វ័យប្រវត្តិ។ ការគាំទ្រសម្រាប់មុខងារនេះគឺស្ទើរតែបញ្ចប់ បើទោះជា ក្រុមហ៊ុន Microsoft បានប្រកាសបញ្ចប់ជាដំណាក់កាល នៃការបំពេញដោយស្វ័យប្រវត្តិជាបីជំហាន៖

– ខែមិថុនា ឆ្នាំ២០២៥៖ អ្នកមិនអាចរក្សាទុក (Save) លេខសម្ងាត់ថ្មីនៅក្នុងកម្មវិធី Authenticator ទៀតទេនៅពេលឆាប់ៗខាងមុខនេះ។

– ខែកក្កដា ឆ្នាំ២០២៥៖ ការបំពេញដោយស្វ័យប្រវត្តិនឹងឈប់ដំណើរការនៅក្នុងកម្មវិធីផ្ទៀងផ្ទាត់។ ព័ត៌មានការទូទាត់ដែលបានរក្សាទុកនឹងត្រូវបានលុបចេញ។

– ខែសីហា ឆ្នាំ២០២៥៖ ពាក្យសម្ងាត់ដែលបានរក្សាទុក និងពាក្យសម្ងាត់ដែលបានបង្កើតដែលមិនបានរក្សាទុកនឹងមិនអាចចូលប្រើបានទៀតទេ នៅក្នុងកម្មវិធីផ្ទៀងផ្ទាត់។

អ្នកប្រើប្រាស់បានរុញទៅឱ្យប្រើ Edge៖ ក្រុមហ៊ុន Microsoft បានប្រកាសថា Autofill និង Password Manager ឥឡូវកំពុងផ្លាស់ប្តូរទៅ Browser របស់ខ្លួនឈ្មោះ Edge។ អ្នកប្រើប្រាស់ដែលចង់បន្តប្រើ Passwords ដែលរក្សាទុកនៅក្នុងកម្មវិធីផ្ទៀងផ្ទាត់ Microsoft Authenticator សម្រាប់ Autofill នឹងត្រូវការដំឡើង Microsoft Edge នៅលើទូរស័ព្ទដៃរបស់ពួកគេ (iOS, Android)។ លេខសម្ងាត់ដែលបានរក្សាទុករបស់អ្នក (ប៉ុន្តែមិនមែនជាប្រវត្តិលេខសម្ងាត់ដែលបានរក្សាទុករបស់អ្នកទេ) និងអាសយដ្ឋានត្រូវបាន Synced ដោយសុវត្ថិភាព ទៅកាន់គណនី Microsoft របស់អ្នក ហើយអ្នកប្រើអាចបន្តដំណើរការប្រើប្រាស់ពូកវា និងរីករាយជាមួយមុខងារ Autofill របស់ Microsoft Edge បើយោងតាមការប្រកាស។ ដើម្បីបំពេញមុខងារ Autofill  នៅក្នុង Microsoft’s Browser អ្នកប្រើប្រាស់ត្រូវតែស្វែងរក ‘Autofill/Passwords’ នៅក្នុង Device Setting របស់ពួកគេ និងជ្រើសយក Edge ជា Preferred Service។ បន្ទាប់មក ដាក់ចេញ Edge និង Sign in ជាមួយគណនី Microsoft របស់អ្នក ដើម្បីអនុញ្ញាតឱ្យការ Syncing នៃលេខសម្ងាត់សម្រាប់ការចាប់ផ្តើម។ ប្រសិនបើ អ្វីគ្រប់យ៉ាងបានបញ្ចប់ដោយត្រឹមត្រូវ នោះលេខសម្ងាត់ទាំងអស់គួរតែអាចប្រើបានតាមរយៈ Setting> Passwords on Edge។ ប្រសិនបើ អ្នកប្រើប្រាស់មិនចង់ប្រើ Edge ទេ ក្រុមហ៊ុន Microsoft អនុញ្ញាតឱ្យមានការនាំចេញលេខសម្ងាត់ (Export) ដូច្នេះពួកវាអាចត្រូវបានផ្លាស់ទីទៅកាន់ Password Manager ផ្សេងទៀត ប៉ុន្តែរឿងនេះត្រូវតែធ្វើមុនដើមខែសីហា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានទូទាត់ប្រាក់ ថ្ងៃផុតកំណត់ត្រឹមខែកក្កដា ឆ្នាំ២០២៥។ ដើម្បីនាំចេញលេខសម្ងាត់ (Export) ពីកម្មវិធីផ្ទៀងផ្ទាត់ Microsoft សូមអ្នកចូលទៅកាន់ Menu> Setting> Autofill> Export> Passwords> ជ្រើសយកទីតាំង Export និងរើសយក “Save”។

ដំណើរការនាំចូល (Import) គឺអាចអនុវត្តបានចំពោះតែពាក្យសម្ងាត់គណនីប៉ុណ្ណោះ។ ព័ត៌មានអំពីការទូទាត់នឹងត្រូវបញ្ចូលឡើងវិញដោយដៃសម្រាប់ហេតុផលសុវត្ថិភាព។ ក្រុមហ៊ុន Microsoft បានកត់សម្គាល់ថា Passkeys នឹងបន្តគាំទ្រនៅក្នុងកម្មវិធីផ្ទៀងផ្ទាត់ ដូច្នេះអ្នកប្រើដែលសកម្មប្រើពួកវាសម្រាប់ Sign in ចូលក្នុងគណនី Microsoft របស់ពួកគេត្រូវធានាថា កម្មវិធីនៅតែបើក (Enabled) ក្នុងនាមជា Passkey Provider។

https://www.bleepingcomputer.com/news/security/microsoft-ends-authenticator-password-autofill-moves-users-to-edge/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here