ក្រុមហ៊ុន Google កំពុងតែអនុវត្តមុខងារសុវត្ថិភាព Chrome ថ្មីដែលប្រើគម្រូភាសា Built-in ‘Gemini Nano’ Large-language Model (LLM) សម្រាប់ស្វែងរក និងរារាំងការឆបោក Tech Support នៅពេលរុករក Browsing Web។
ការឆបោកបែប Tech Support គឺជាគេហទំព័រព្យាបាទ ដែលបញ្ឆោតអ្នកប្រើប្រាស់ឱ្យគិតថា កុំព្យូទ័ររបស់ពួកគេបានឆ្លងមេរោគ ឬបញ្ហាផ្សេងៗ។ ការដាស់តឿននេះត្រូវបានបង្ហាញដូចជា Full-screen Browser Windows ឬនឹងបង្ហាញបន្ថែម Pop-ups ដែលធ្វើឱ្យអ្នកប្រើប្រាស់ពិបាកនឹងបិទ (Close)។ គោលបំណងនេះគឺដើម្បីធ្វើឱ្យជនរងគ្រោះហៅទៅ Listed Number ដើម្បីស្វែងរកជំនួយ ឬលក់ការ Support Subscriptions ពីចម្ងាយ ឬអាចបញ្ជាឧបករណ៍ពីចម្ងាយ ដែលអាចនាំទៅដល់បញ្ហាបាត់បង់ហិរញ្ញវត្ថុ ឬការលួចទិន្នន័យ។

Google Chrome 126 ចាប់យកមុខងារ AI ដោយផ្ទាល់នៅក្នុងកម្មវិធីរុករកតាមអ៊ីនធឺណិតសម្រាប់ជំនួយដែលផ្តោតលើឯកជនភាពកាន់តែលឿន។ ប្រព័ន្ធប្រឆាំងនឹងការឆបោកថ្មីរបស់ Chrome ដែលត្រូវបានរួមបញ្ចូលទៅក្នុង Browser’s ‘Enhanced Protection’ វិភាគលើ Web Page នៅក្នុងពេលជាក់ស្តែង ដើម្បីស្វែងរកសញ្ញាឆបោក ដូចជាការរំលឹកពីមេរោគឆបោក ឬ Full-screen Lockouts ដែលជាសញ្ញាសម្គាល់របស់ Tech Support Scams។ ការវិភាគនេះបានធ្វើការផ្តាច់សេវា (Offline) នៅលើឧបករណ៍របស់អ្នកប្រើប្រាស់ ដែលប្រើ Gemini Nano។ នៅពេលមានសញ្ញាវិជ្ជមាន (Positive Match) ទិន្នន័យ (LLM Output+ Site metadata) ត្រូវបានផ្ញើទៅកាន់ ‘Google Safe Browsing’ សម្រាប់ការវាយតម្លៃកាន់តែហ្មត់ចត់។ ប្រសិនបើមានបំណងអាក្រក់ត្រូវបានបញ្ជាក់នោះ Chrome នឹងបង្ហាញសារព្រមាន ដោយការផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់អំពីហានិភ័យ។

ក្រុមហ៊ុន Google និយាយថា មុខងារនេះផ្តលសិទ្ទិឯកជនភាពរបស់អ្នកប្រើប្រាស់ ហើយមានផ្តល់ប៉ះពាល់តិចតួចប៉ុណ្ណោះ បើទោះជា មិនមានព័ត៌មានលម្អិតជាច្រើនត្រូវបានផ្តល់ឱ្យនៅក្នុងសេចក្តីប្រកាសក៏ដោយ។ ក្រុមហ៊ុន Google បានប្រកាសថា នេះត្រូវអនុវត្តន៍ទាំងអស់ក្នុងវិធីមួយ ដែលរក្សាការអនុវត្ត និងភាពឯកជន។ បន្ថែមពីលើការធានាថា LLM បង្កគ្រោះថ្នាក់តិចតួច វាដំណើរការក្នុងមូលដ្ឋាននៅលើឧបករណ៍នោះ វាគ្រប់គ្រងការប្រើប្រាស់ធនធានដោយប្រុងប្រយ័ត្ន ដោយគិតគូរអំពីចំនួន Tokens ដែលបានប្រើ ការដំណើរការ Asynchronously ដើម្បីជៀសវាងសកម្មភាព Browser ដែលរំខាន និងការអនុវត្តយន្តការបិទបើក (throttling) និង Quota ដើម្បីកំណត់ការប្រើប្រាស់ GPU។ មុខងារការពារ AI-powered នឹងត្រូវបានអនុវត្តនៅលើ Chrome 137 ដែលបានគ្រោងនឹងដាក់ចេញដំណើរការនៅសប្តាហ៍ក្រោយ ហើយវានឹងត្រូវបានដាក់ដំណើរការដោយ Default ឱ្យអ្នកប្រើប្រាស់ណា ដែល Upgrade ទៅជំនាន់ចុងក្រោយ និងជ្រើសយកជម្រើស ‘Enhanced Protection’ នៅក្នុង Browser’s Safe Browsing Setting។ បើក Chrome Setting> Privacy and Security> Security> Enhanced Protection ដើម្បីបើកដំណើរការ។

ក្រុមហ៊ុន Google បានថ្លែងថា ខ្លួនមានផែនការពង្រីកប្រព័ន្ធនាពេលអនាគត និងធ្វើឱ្យវាមានសមត្ថភាពរកឃើញប្រភេទឆបោកផ្សេងៗដូចជា ការបញ្ជូន Package ក្លែងក្លាយ ឬការជូនដំណឹង Toll ក្លែងក្លាយ។ ក៏ដូចជា Chrome សម្រាប់ Android នឹងទទួលបានមុខងារនេះនៅក្នុងឆ្នាំ២០២៥។ មុខងារប្រឆាំងនឹងការឆបោកថ្មីរបស់ក្រុមហ៊ុន Google ស្រដៀងទៅនឹងអ្វីដែលក្រុមហ៊ុន Microsoft បានណែនាំពី Microsoft Edge កាលពីដើមឆ្នាំនេះ ដែលប្រើគម្រូសិក្សាម៉ាស៊ីន ដែលបានបណ្តុះបណ្តាលពិសេស ដើម្បីស្វែងរក និងទប់ស្កាត់ការឆបោក ដែលកំណត់គោលដៅលើអ្នកប្រើប្រាស់។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥