ប៉ូលីសអាឡឺម៉ងចុះបង្ក្រាប eXch Cryptocurrency Exchange ដោយបានរឹបអូសម៉ាស៊ីនមេ

0

ប៉ូលីសសហព័ន្ធនៅប្រទេសអាឡឺម៉ង់ (BKA) បានរឹបអូសយកហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេ និងបិទផ្លេតហ្វមប្តូរប្រាក់គ្រីបតូ ‘eXch’ ដោយសារជាប់ចោទពីបទដំណើរការឧក្រិដ្ឋកម្មសាយប័រលាងលុយ។

នៅក្នុងប្រតិបត្តិការអនុវត្តច្បាប់ អាជ្ញាធរក៏បានរឹបអូសយកទិន្នន័យទំហំ 8TB និងប្រាក់គ្រីបតូ (Bitcoin, Ether, Litecoin និង Dash) ដែលមានតម្លៃប្រមាណជា ៣៨លានដុល្លារ ដែលជាការរឹបអូសទ្រព្យឌីជីថលធំជាងគេទីបីនៅក្នុងប្រវត្តិរបស់ BKA។ BKA ថ្លែងថា ផ្លេតហ្វមនេះមិនអនុលោមតាមបទបញ្ញត្តិ ‘know-your-customer’ ដែលអនុញ្ញាតឱ្យមានការលាងលុយតាមអ៊ីនធឺណិត និងនាំឱ្យមានការរីករាលដាលនៃអំពើខុសច្បាប់ផ្សេងទៀត។

Banner displayed on the seized domains

បើយោងតាមសេចក្តីប្រកាសបានឱ្យដឹងថា តាំងពីការចាប់ផ្តើមរបស់ខ្លួនមក ប្រាក់គ្រីបតូដែលមានតម្លៃប្រមាណជា ១,៩ពាន់លានប្រាក់ដុល្លារត្រូវបានបញ្ជូនតាមរយៈសេវានេះ។ មានការសង្ស័យថា eXch បានទទួល Bitcoin ពីប្រភពឧក្រិដ្ឋកម្ម នៅក្នុងចំណោមនោះ មានផ្នែកមួយនៃប្រាក់ដុល្លារដែលបានលួចចំនួន ១,៥ពាន់លានពី Crypto Exchange Bybit ដែលត្រូវបានហេគកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបានជឿជាក់ថា បានលាងតាមរយៈ eXch។ ការបំបែកកំណត់ត្រា Bybit Crypto-heist ត្រូវបានធ្វើឡើងដោយក្រុមហេគឃ័រកូរ៉េខាងជើង ‘Lazarus’ បើយោងតាមអ្នកជំនាញ Blockchain ចម្រុះ។

eXch ជាប់ពាក់ព័ន្ធនៅក្នុងកិច្ចខិតខំប្រឹងប្រែងលាងលុយរបស់ក្រុម Lazarus ដែលត្រូវបានបដិសេធនៅពេលនោះ ដោយការច្រានចោលមូលនិធិគួរឱ្យសង្ស័យមួយចំនួន ដែលហូរកាត់ពួកគេថា ករណីដាច់ដោយឡែក។ ទីបញ្ចប់ ប្រតិបត្តិកររបស់សេវាបានចុះចាញ់ដោយសារសម្ពាធ និងការត្រួតពិនិត្យកាន់តែខ្លាំងដោយប្រកាសថា ពួកគេនឹងបិទប្រតិបត្តិការទាំងអស់នៅដើមខែឧសភា ឆ្នាំ២០២៥។ ការរឹបអូសរបស់ BKA នៃហេដ្ឋារចនាសម្ព័ន្ធ eXch បើទោះជាទើបតែមានដំណើរការក្តី អាចជួយតាមដានចំនួនលួច និងកំណត់អត្តសញ្ញាណឧក្រិដ្ឋជនសាយប័រ ដែលបានប្រើប្រាស់សេវាកម្មនេះ។ ប្រតិបត្តិករនៃផ្លេតហ្វមនេះស្ថិតក្រោមស្ថានភាពលំបាក ដោយសារតែប៉ូលីសអាឡឺម៉ង់បានប្រកាសថា ពួកគេស្ថិតក្រោមការសង្ស័យនៃពាណិជ្ជកម្មលាងលុយកង្វក់ បូករួមទាំងការប្រតិបត្តិនូវផ្លេតហ្វមពាណិជ្ជកម្មអនឡាញឧក្រិដ្ឋកម្ម។ BKA ថ្លែងថា បើទោះជា ពេលវេលាមានកម្រិតក្តី ពួកគេបានប្រកាសបិទសេវារបស់ខ្លួនដែលពួកគេបានគ្រប់គ្រង ដើម្បីធានាបាននូវភស្តុតាងជាច្រើនដែលនាំទៅដល់ប្រតិបត្តិការអនុវត្តច្បាប់នាពេលបច្ចុប្បន្ននេះ។

https://www.bleepingcomputer.com/news/security/germany-takes-down-exch-cryptocurrency-exchange-seizes-servers/

ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here