ទីភ្នាក់ងារ FBI ព្រមានដល់មន្រ្តីអាមេរិកបានក្លាយជាគោលដៅនៃការឆបោកសំឡេងតាំងពីខែមេសា

0

ទីភ្នាក់ងារ FBI បានព្រមានថា ឧក្រិដ្ឋកម្មដែលប្រើការឆបោកសំឡេងចេញពី AI (AI-generated Audio Deepfakes) មានគោលដៅលើមន្រ្តីអាមេរិកនៅក្នុងការវាយប្រហារបែបឆបោកសំឡេង ដែលបានចាប់ផ្តើមកាលពីខែមេសា។

ការព្រមាននេះគឺជាផ្នែកមួយនៃការប្រកាសសេវាសាធារណៈដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ហើយក៏ផ្តល់នូវវិធានការនៃកាត់បន្ថយគ្រោះថ្នាក់ ដើម្បីជួយដល់ការប្រើប្រាស់អ៊ីនធឺណិតតាមទីសាធារណៈ និងការវាយប្រហារបែបរារាំង ដែលប្រើការឆបោកដោយសម្លេង (ក៏ត្រូវបានគេស្គាល់ថាជាការឆបោក Voice Deepfakes)។ តាំងពីខែមេសា ឆ្នាំ២០២៥ មកហេគឃ័របានបន្លំជាមន្ត្រីជាន់ខ្ពស់អាមេរិក ដើម្បីកំណត់គោលដៅលើបុគ្គល ដែលភាគច្រើនជាមន្រ្តី ឬអតីតមន្រ្តីរដ្ឋាភិបាលសហព័ន្ធ ឬរដ្ឋអាមេរិក និង Contacts របស់ពួកគេ។ ប្រសិនបើអ្នកទទួលបានសារ ដែលរៀបរាប់ថា ជាមន្រ្តីជាន់ខ្ពស់អាមេរិក សូមកុំគិតថា វាជាការពិត បើយោងតាមការព្រមានពីទីភ្នាក់ងារ FBI។

ហេគឃ័របានផ្ញើសារអត្ថបទ និងសារសំឡេងដែលបង្កើតឡើងដោយ AI ដែលជាបច្ចេកទេសដែលគេស្គាល់ថា ជាការឆបោកបែប Smishing និង Vishing ដែលថ្លែងថា ជាមន្រ្តីជាន់ខ្ពស់អាមេរិកនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរបាយការណ៍ មុននឹងការចូលប្រើគណនីផ្ទាល់ខ្លួន។ ហេគឃ័រក៏អាចចូលប្រើគណនីរបស់មន្រ្តីអាមេរិក ដោយការផ្ញើលីងព្យាបាទ ដែលបានបន្លំជាលីងដែលបង្កើតឡើងដើម្បីបញ្ជូនការពិភាក្សាទៅកាន់ផ្លេតហ្វមផ្ញើសារផ្សេងទៀត។ ដោយការគ្រប់គ្រងលើគណនីរបស់ពួកគេ ហេគឃ័រអាចមានសិទ្ធិចូលប្រើព័ត៌មានទំនាក់ទំនងរបស់មន្រ្តីរដ្ឋាភិបាលផ្សេងទៀត។ ក្រោមមក ពួកគេអាចប្រើការឆបោក Social Engineering ដើម្បីបន្លំជាមន្រ្តីអាមេរិកដែលត្រូវបានគ្រប់គ្រង ដើម្បីលួចព័ត៌មានសម្ងាត់បន្ថែមទៀត និងបញ្ឆោតគោលដៅដែលមាននៅក្នុងបញ្ជីទំនាក់ទំនង ( contacts) ឱ្យផ្ញើប្រាក់។

Europol ក៏ធ្លាប់បានព្រមានដែរថា ការឆបោក Deepfakes អាចក្លាយជាឧបករណ៍ឆបោកយ៉ាងឆាប់សម្រាប់ក្រុមឧក្រិដ្ឋជនសាយប័រ ប្រើនៅក្នុងការឆបោកនាយកប្រតិបត្តិ (CEO) ការបង្កើតរូបភាពអាសអាភាសដែលមិនមានការយល់ព្រម និងការបំផ្លាញភស្តុតាង។ ក្រសួងសុខាភិបាល និងមនុស្ស (HHS) អាមេរិកក៏បានព្រមានកាលពីខែមេសា ឆ្នាំ២០២៤ ថា ឧក្រិដ្ឋជនបានកំណត់គោលដៅលើ IT Help Desks នៅក្នុងការវាយប្រហារបែប Social Engineering ដោយការប្រើការថតចម្លងសំឡេង ដើម្បីបញ្ឆោតគោលដៅ។ LastPass ក៏បានបង្ហាញថា ហេគឃ័រមិនស្គាល់អត្តសញ្ញាណបានប្រើសំឡេងក្លែងក្លាយ (Deepfake Audio) បញ្ឆោតដល់ Karim Toubba ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន ជាការវាយប្រហារបែបឆបោកសំឡេងមានគោលដៅលើបុគ្គលិកម្នាក់នៅក្នុងចំណោមបុគ្គលិករបស់ក្រុមហ៊ុន។

https://www.bleepingcomputer.com/news/security/fbi-us-officials-targeted-in-voice-deepfake-attacks-since-april/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here