ប៉ូលីសបារាំងបានរាយការណ៍ថា បានចាប់ខ្លួនប្រតិបត្តិករចំនួន ៥នាក់ដែលទាក់ទងនឹង Forum ឧក្រិដ្ឋកម្មសាយប័រ BreachForum ដែលជាគេហទំព័របានប្រើប្រាស់ដោយឧក្រិដ្ឋជនសាយប័រ ដើម្បីទម្លាយ និងលក់ព័ត៌មានដែលបានលួច ពីជនរងគ្រោះរាប់លាននាក់។
ព័ត៌មាននៃការឃាត់ខ្លួនចេញពី Le Parisien បានឱ្យដឹងថា ប្រតិបត្តិការអ្នកអនុវត្តច្បាប់ត្រូវបានធ្វើឡើងដោយអង្គភាពឧក្រិដ្ឋកម្មសាយប័រ (BL2C) នៃនាយកដ្ឋានប៉ូលីសទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ។ យោងតាមអ្នករាយការណ៍បានឱ្យដឹងថា ប៉ូលីសបានវាយឆ្មក់នៅពេលដំណាលគ្នានៅក្នុងតំបន់ Hauts-de-Seine (ទីក្រុងប៉ារីស) Seine-Maritime (Normandy) និង Reunion (ក្រៅប្រទេស)។
នៅក្នុងអំឡុងនៃសកម្មភាពនេះ ពួកគេបានចាប់ខ្លួនហេគឃ័រចំនួន ៤នាក់ដែលគេស្គាល់តាមអនឡាញថាបានគ្រប់គ្រងលើ “ShinyHunters, Hollow, Noct និង Depressed”។ រយៈពេល៤ខែ ពាក្យចចាមអារាមបានលេចលឺថា ហេគឃ័រដទៃទៀត “IntelBroker” ក៏ត្រូវបានចាប់ខ្លួន។ Le Parisien បានរាយការណ៍ថា IntelBroker ក៏ត្រូវបានចាប់ខ្លួនផងដែរដោយអាជ្ញាធរប្រទេសបារាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៥។ វេទិកាហេគ BreachForum បានឆ្លងកាត់ការអភិវឌ្ឍឡើងវិញជាច្រើនឆ្នាំមកនេះ ប៉ុន្តែដើរតួជាសហគមន៍សម្រាប់ឧក្រិដ្ឋកម្មសាយប័រដើម្បីធ្វើអាជីវកម្ម និងលួចទិន្នន័យយដែលលេចធ្លាយ ថែមទាំងដំណើរការបណ្តាញណិតវើកសហគ្រាស និងសេវាឧក្រិដ្ឋកម្មសាយប័រខុសច្បាប់ផ្សេងទៀត។ កាលពីឆ្នាំ២០២៣ វេទិកា BreachForums ដំបូងត្រូវបានបិទដំណើរការ បន្ទាប់ពីប្រតិបត្តិការរបស់ប៉ូលីសបង្ក្រាប Conor Brian FirtPatrick (aka Pompompurin) ត្រូវបានឃាត់ខ្លួន។ បន្ទាប់ពីនោះភ្លាម ហេគឃ័រផ្សេងទៀតនៅក្នុងសហគមន៍បានដាក់ចេញនូវ BreachForums V2 ដែលដឹកនាំដោយហេគឃ័រ ShinyHunters, Baphomet, និងក្រោយមក IntelBroker។ ហេគឃ័រ ៥នាក់ដែលត្រូវបានចាប់ខ្លួន និងបានរាយការណ៍ថា ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការនៃការដាក់ចេញគេហទំព័រថ្មីនេះ។ ShinyHunters និង IntelBroker គឺជាអ្នកគ្រប់គ្រង/ម្ចាស់នៃគេហទំព័រនេះ ហើយបង្ហោះ Hollow ជាអ្នកសម្របសម្រួល។ វាមិនច្បាស់ថា តើពាក់ព័ន្ធនឹង Depressed និង Noct នៅក្នុងការប្រតិបត្តិការនៃគេហទំព័រឬអត់នោះទេ។ ឧក្រិដ្ឋជនសាយប័រទាំងនេះត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការលាត្រដាងទិន្នន័យប្រឆាំងនឹងអង្គភាពបារាំងដូចជា Boulanger, SFR, France Travail និង French Football Federation។ ការវាយប្រហារប្រឆាំងនឹង France Travail (អតីត Pole Emploi) ត្រូវបានកត់សម្គាល់ថាជាផ្នែកនៃការគ្រប់គ្រងព័ត៌មានលម្អិតសម្ងាត់របស់បុគ្គលប្រមាណជា ៤៣លាននាក់។ IntelBroker ល្បីពាក់ព័ន្ធនឹងការលាតត្រដាងជាសាធារណៈពី Europol, General Electri, Weee!, AMD, HPE, Nokia និង Cisco។ ទោះជាយ៉ាងណា ហេគឃ័រដែលបានចូលនៅក្នុងហេតុការណ៍ បន្ទាប់ពីការលាតត្រដាង DC Health Link គឺជាស្ថាប័នដែលគ្រប់គ្រងលើផែនការ Health Care របស់សមាជិកសភាអាមេរិក បុគ្គលិក និងគ្រួសាររបស់ពួកគេ។
ក្រុម ShinyHunters គឺជាក្រុមហេគឃ័រល្បីនៅក្នុងចំណោមនៃការចាប់ខ្លួន ដោយសារតែឈ្មោះក្លែងក្លាយមានទាក់ទងនឹងការលាតត្រដាង និងការវាយប្រហារទិន្នន័យបុគ្គលល្បីៗជាច្រើនដែលរួមមានការប្រឆាំងនឹង Salesforce, PowerSchool បូករួមទាំងការវាយប្រហារ SnowFlake ដែលប៉ះពាល់ដល់ Santander, Ticketmaster, AT&T, Advance Auto Parts, Neiman Marcus និង Cylance។ ក្រុមហេគឃ័រ ShinyHunters ក៏ពាក់ព័ន្ធនៅក្នុងការលាតត្រដាងនៅឆ្នាំ២០២៥ ជាមួយនឹងក្រុមដែលគេជឿថាមានក្រុមគំរាមកំហែងជាច្រើនដែលប្រតិបត្តិការក្រោមឈ្មោះដូចគ្នា។
BreachForum 2 ដាក់ចេញ Offline នៅខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីគេហទំព័រត្រូវបានចោទប្រកាន់ថាត្រូវបានលាតត្រដាងដោយ MyBB zero-day vulnerability។ ហើយ Forum នេះមិនទាន់ត្រលប់មកអនឡាញវិញនៅឡើយទេ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥









