សភាតំណាងសហរដ្ឋអាមេរិកបានហាមឃាត់ការដំឡើង និងប្រើប្រាស់កម្មវិធី WhatsApp នៅលើឧបករណ៍រដ្ឋាភិបាល ដែលជាកម្មសិទ្ធិរបស់បុគ្គលិកសភា ដោយលើកឡើងពីការព្រួយបារម្ភអំពីរបៀបដែលកម្មវិធីអ៊ីនគ្រីប និងសុវត្ថិភាពទិន្នន័យ។
ការហាមឃាត់នេះគ្របដណ្តប់លើទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និង Web Browsers ផ្សេងៗទៀតដែលមាននៅលើឧបករណ៍ទាំងនេះ។ បុគ្គលិកសភានៅអាចប្រើកម្មវិធី WhatsApp នៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់ពួកគេបាន តែត្រូវមានកំណត់គោលការណ៍មិនអនុញ្ញាតឱ្យប្រើនៅលើឧបករណ៍សំខាន់ៗដូចជាឯកសារសម្ងាត់ ឬឧបករណ៍សុវត្ថិភាពទេ។
សភាអាមេរិកគឺជាសភាមួយក្នុងចំណោមសភាទាំងពីរនៃសភាសហរដ្ឋអាមេរិក ដែលទទួលខុសត្រូវបង្កើតច្បាប់ អនុម័តថវិកា និងតំណាងឱ្យសាធារណៈជនអាមេរិកតាមរយៈការបោះឆ្នោតតំណាង ៤៣៥។ Axis ដំបូងបានរាយការណ៍នៅលើសារព័ត៌មាននៃការហាមឃាត់ បន្ទាប់ពីវាបានចូលដំណើរការអ៊ីម៉ែលផ្ទៃក្នុងដែលត្រូវបានលាតត្រដាងរបស់នាយករដ្ឋបាលសភា (CAO) បានផ្ញើទៅកាន់បុគ្គលិកសភា ដោយកម្មវិធី WhatsApp ត្រូវបានចាត់ទុកថាជា Platform ទំនាក់ទំនងដ៏មានគ្រោះថ្នាក់មួយ។
រដ្ឋាភិបាលអាមេរិកមិនបានចេញសន្ទរកថាផ្លូវការណាមួយទេ ប៉ុន្តែនាយករដ្ឋបាល CAO Catherine Szpindor ក្រោយមកបានបញ្ជាក់តាមរយៈសន្ទរកថានៅលើបណ្តាញសង្គម Verge។ លោកបានប្រាប់ថា ការការពារសភាគឺជាអាទិភាពរបស់យើង ហើយយើងកំពុងតែត្រួតពិនិត្យ និងវិភាគរកមើលហានិភ័យសាយប័រដែលអាចបង្កគ្រោះថ្នាក់ដល់ទិន្នន័យសមាជិក និងបុគ្គលិកសភា។ នាយករដ្ឋបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាទិភាពចម្បងរបស់ពួកគេគឺការពារសភាអាមេរិក និងទិន្នន័យរបស់ខ្លួន ហើយពួកគេត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពបញ្ជីកម្មវិធីដែលបានអនុម័តដោយផ្អែកលើហានិភ័យសន្តិសុខសាយប័រ។ នេះជាផ្នែកមួយនៃការអនុវត្តដោយសភា ដើម្បីពង្រឹង Platforms បច្ចេកវិទ្យាដែលគ្រោះថ្នាក់ និងកម្មវិធី ByteDance ដូចជា TikTok និង AI Tools ដូច ChatGPT ដែលត្រូវបានអនុញ្ញាតនៅក្នុងជំនាន់ពិសេស។ ប្រធានរដ្ឋបាល CAO បានរៀបចំបញ្ជី Microsoft Teams, Wickr, Signal, iMessage និង FaceTime ជាជំនួយសម្រាប់ជំនួសកម្មវិធី WhatsApp ដោយណែនាំឱ្យបុគ្គលិកប្រើប្រាស់កម្មវិធីមួយណាក៏បាន៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥









