ក្រុមហ៊ុន Microsoft បានប្រកាសគម្រោងលុបចោល Driver ចាស់ៗពីតារាង Windows Update ដើម្បីកាត់បន្ថយហានិភ័យ និងគ្រោះថ្នាក់ផ្នែកសុវត្ថិភាព។ក្រុមហ៊ុន Microsoft បានថ្លែងថា ហេតុផលនៅពីក្រោយគំនិតផ្តួចផ្តើមនេះគឺដើម្បីធានាថា យើងមានបណ្តុំ Drivers ដែលល្អនៅលើ Windows Update ហើយផ្គត់ផ្គង់ដល់ឧបករណ៍ជាច្រើននៅទូទាំងប្រព័ន្ធ Ecosystem ខណៈដែលធានាថា Microsoft Windows Security Posture មិនត្រូវបានគ្រប់គ្រងឡើយ។ ការចាប់ផ្តើមនេះពាក់ព័ន្ធនឹងការសម្អាត Drivers ចេញពីប្រព័ន្ធ Windows និងពី Windows Update ដែលជាលទ្ធផលនៃហេតុផលបណ្តាលឱ្យ Drivers មួយចំនួនមិនត្រូវបានផ្តល់ជូនដល់ប្រព័ន្ធណាមួយនៅក្នុងប្រព័ន្ធអេកូ System។
ខណៈក្រុមហ៊ុនបានពន្យល់កាលពីថ្ងៃព្រហស្បតិ៍ថា ដំណាក់កាលដំបូងនៃដំណើរការនៃការសម្អាត (clean up) ទាក់ទងនឹង Drivers ដែលត្រូវបានជំនួសថ្មីរួចរាល់នៅលើ Windows Update។ នៅក្នុងបរិបទនេះ ការសម្អាតសំដៅទៅលើ Drivers ដែលហួសសុពលភាព ដោយការដកទំនាក់ទំនងរបស់ពួកវាជាមួយនឹងអតិថិជននៅក្នុង Windows Update និងការពារពួកវាមិនឱ្យផ្តល់ទៅឱ្យប្រព័ន្ធ Windows ណាមួយនោះទេ។ រឿងនេះនឹងត្រូវបានធ្វើឡើងដោយការលុប Driver’s audience assignments ដែលហួសសុពលភាពនៅក្នុង Hardware Development Center។
ក្រុមហ៊ុន Microsoft នឹងចាប់ផ្តើមការលុប Drivers ចាស់ៗ ហើយនឹងពង្រីកការរួមបញ្ចូលបន្ថែមទៀតដែលអាចត្រូវបានលុបចេញ ដើម្បីបង្កើនសុវត្ថិភាព។ ទោះជាយ៉ាងណា ដៃគូប្រហែលជាដាក់ចេញ Drivers ដែលត្រូវបានលុបចេញដោយ Microsoft នៅក្នុងអំឡុងនៃដំណើរការសម្អាតនេះ ប្រសិនបើពួកគេអាចផ្តល់នូវហេតុផលអាជីវកម្មដែលសមរម្យណាមួយនោះ។ ក្រុមហ៊ុន Redmond បានបន្ថែមថា ក្រុមហ៊ុន Microsoft លុប Drivers ចាស់ៗចេញពី Windows Update គឺជាវិធានការសកម្មមួយដើម្បីសុវត្ថិភាព និងជំរុញគុណភាព Driver សម្រាប់អ្នកប្រើប្រាស់ Windows។ ការសម្អាតនេះនឹងក្លាយជាការអនុវត្តប្រចាំ ហើយរៀបចំសម្រាប់ការណែនាំអំពីការបង្កើតថ្មីដែលនឹងជួយអ្នកប្រើប្រាស់ Windows ទាំងអស់គ្នារក្សាប្រព័ន្ធរបស់ពួកគេឱ្យមានសុវត្ថិភាព និងអាចទុកចិត្តបាន។ នៅក្នុងខែឧសភា ក្រុមហ៊ុន Microsoft ក៏បានប្រកាសពីការផ្លាស់ប្តូរ Pre-production Driver ដែលចុះហត្ថលេខាលើកម្មវិធីបញ្ជាមុនការផលិត ដែលជំរុញដោយអាជ្ញាធរវិញ្ញាបនបត្រ (CAs) ដែលនឹងផុតកំណត់នៅខែកក្កដា និងការចូលនិវត្តនៃ Windows Metadata និង Internet Service (WMIS) ថែមទាំង Device Metadata ផងដែរ។ ជាងនេះទៀត កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនបានបង្ហាញពី Defaults សុវត្ថិភាពថ្មីសម្រាប់ Window 365 Cloud PCs និងបានធ្វើបច្ចុប្បន្នភាពសុវត្ថិភាព Defaults សម្រាប់អ្នកប្រើប្រាស់ Microsoft 365 នៅក្នុងខែកក្កដា ដើម្បីរារាំងដំណើរការ Sharepoint, OneDrive និង Office Files ដែលប្រើ Protocols ផ្ទៀងផ្ទាត់ចាស់ៗ។
ប្រភពព័ត៌មាន៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥









