ប៉ូលីសរឹបអូសទីផ្សារលក់ថ្នាំអនឡាញខុសច្បាប់ Archetyp និងចាប់ខ្លួនអ្នកគ្រប់គ្រង

0

អាជ្ញាធរអនុវត្តច្បាប់មកពី ៦ប្រទេសបានបង្រ្កាបទីផ្សារ Archetyp Market ដែលជាទីផ្សារលក់ថ្នាំ Darknet មានប្រតិបត្តិការតាំងពីពាក់កណ្តាលឆ្នាំ២០២០។អ្នកលក់ Archetyp Market បានផ្តល់ឱ្យអតិថិជនជាមួយនឹងដំណើរការលក់ថ្នាំបរិមាណដ៏ច្រើនរួមមាន Cocaine, Amphetamines, Heroin, Cannabis, MDMA និង Synthetic Opioids ដូចជា Fentanyl តាមរយៈអ្នកផ្គត់ផ្គង់ដែលបានចុះឈ្មោះមិនតិចជាង ៣២០០នាក់ និងបញ្ជី ១៧,០០០។ នៅក្នុងរយៈពេល៥ឆ្នាំមកនេះ ទីផ្សារមានអ្នកប្រើប្រាស់ប្រមាណជា ៦១២,០០០នាក់ជាមួយនឹងប្រតិបត្តិការប្រមាណជា ២៥០លានអឺរ៉ូ (ប្រហែល ២៨៩លានដុល្លារ) នៅក្នុងប្រតិបត្តិការផ្ទេរប្រាក់គ្រីបតូ Monero។

ជាផ្នែកមួយនៃសកម្មភាពរួមដែលមានឈ្មោះថា ‘Operation Deep Sentinel’ (ដឹកនាំដោយប៉ូលីសអាឡឺម៉ង់ និងគាំទ្រដោយ Europol និង Eurojust) អ្នកស៊ើបអង្កេតនៅ Netherlands បានចុះបង្រ្កាបហេដ្ឋារចនាសម្ព័ន្ធរបស់ទីផ្សារ ខណៈជនសង្ស័យជនជាតិអាឡឺម៉ង់អាយុ ៣០ឆ្នាំដែលជាអ្នកគ្រប់គ្រងទីផ្សារ Archetyp ត្រូវបានចាប់ខ្លួននៅទីក្រុង Barcelona នៃប្រទេសអេស្បាញ។ អ្នកសម្របសម្រួលទីផ្សារ Archetyp ម្នាក់ និងអ្នកផ្គត់ផ្គង់ធំៗរបស់ទីផ្សារចំនួន ៦នាក់ក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអាឡឺម៉ង់ និងស្វីសផងដែរ។ សរុបមក មន្រ្តីអនុវត្តច្បាប់បានរឹបអូសទូរស័ព្ទ ៤៧គ្រឿង កុំព្យូទ័រ ៤៥គ្រឿង ថ្នាំញៀន Narcotics និងទ្រព្យ (Assets) ដែលមានតម្លៃ ៧,៨លានអឺរ៉ូពីជនសង្ស័យទាំងអស់នៅក្នុងអំឡុងនៃប្រតិបត្តិការ Operation Deep Sentinel។

Archetyp Market seizure banner

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា សកម្មភាពសម្របសម្រួលជាបន្តបន្ទាប់បានកើតឡើងនៅទូទាំងប្រទេសអាឡឺម៉ង់ Netherlands, Romania, Spain, Sweden ដែលមានគោលដៅលើអ្នកគ្រប់គ្រង អ្នកសម្របសម្រួល អ្នកផ្គត់ផ្គង់សំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។ មន្រ្តីប្រមាណជា ៣០០នាក់ត្រូវបានដាក់ពង្រាយដើម្បីអនុវត្តសកម្មភាព និងធានារក្សាភស្តុតាងសំខាន់ៗ បើយោងតាម Europol។ ជាមួយនឹងការបង្រ្កាបនេះ អ្នកអនុវត្តច្បាប់បានដកហូតគេហទំព័រទីផ្សារងងឹតដែលដំណើរការលក់ថ្នាំអស់ពេលជាយូរ កាត់ផ្តាច់ខ្សែផ្គត់ផ្គង់ចម្បងៗរបស់សារធាតុគ្រោះថ្នាក់របស់ពិភពលោក បើយោងតាមនាយករងប្រតិបត្តិការ Europol។

កាលពីខែឧសភា ការអនុវត្តច្បាប់បានឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន ២៧០នាក់ បន្ទាប់ពីសកម្មភាពរួមអន្តរជាតិដែលគេស្គាល់ឈ្មោះថា ‘Operation RapTor’ ដែលមានគោលដៅលើអ្នកផ្គត់ផ្គង់គេហទំព័រទីផ្សារងងឹត និងអតិថិជនរបស់ពួកគេពីប្រទេសចំនួន ១០។ នៅក្នុងអំឡុងនៃប្រតិបត្តិការដដែលនេះ មន្រ្តីប៉ូលីសនៅអឺរ៉ុប អាមេរិកខាងជើង អាស៊ី និងអាមេរិកក៏បានរឹបអូសថ្នាំញៀនជាង ២តោន (រួមមាន Amphetamines, Cocaine, Ketamine, Opioids និង Cannabis) មានតម្លៃប្រហែល ១៨៤លានអឺរ៉ូ (២០៧លានដុល្លារ) ជាប្រាក់ និងប្រាក់គ្រីបតូ រួមទាំងកាំភ្លើងខ្លី ១៨០ដើម។ អ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនសង្ស័យ (ជាច្រើននៅពីក្រោយការលក់ថ្នាំរាប់ពាន់នៅលើទីផ្សារអនឡាញខុសច្បាប់) ដោយប្រើការស៊ើបអង្កេតសម្ងាត់ដែលបានប្រមូល បន្ទាប់ពីការបង្រ្កាបទីផ្សារអនឡាញខុសច្បាប់ចម្រុះរួមមាន Nemesis, Bohemia, Tor2Door និង Kingdom Market។

https://www.bleepingcomputer.com/news/security/police-seizes-archetyp-market-drug-marketplace-arrests-admin/

ប្រភពព័ត៌មាន៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here