ក្រុមហ៊ុន Microsoft បានប្រកាសថា មុខងារ Edge ថ្មីដែលអនុញ្ញាតឱ្យបុគ្គលិកចែករំលែកលេខសម្ងាត់កាន់តែមានសុវត្ថិភាពនៅក្នុងមជ្ឈដ្ឋានសហគ្រាសបានឈានដល់ការប្រើប្រាស់ជាទូទៅ។ត្រូវបានគេស្គាល់ថាជាការដាក់ពង្រាយលេខសម្ងាត់ដ៏មានប្រសិទ្ធភាព មុខងារនេះនឹងអាចប្រើបាននៅក្នុង Microsoft Edge សម្រាប់អ្នកប្រើប្រាស់ផ្នែកអាជីវកម្មដែលចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ ដោយកាត់បន្ថយហានិភ័យនៃការចូលដំណើរការដែលគ្មានការអនុញ្ញាត និងធានាថា បុគ្គលិកមិនចែករំលែកលេខសម្ងាត់ជាមួយអ្នកទទួលដោយអចេតនានោះទេ។ មុខងារនេះអាចប្រើបាននៅក្នុង Microsoft 365 Business Premium, E3 និង E5 Subscriptions ថែមទាំងតម្រូវសម្រាប់ Edge Admin ឬ Global Admin Role ផងដែរ។

សព្វថ្ងៃនៅក្នុងអង្គការជាច្រើន បុគ្គលិកតែងតែចែករំលែកពាក្យសម្ងាត់តាមរយៈ Sticky Note ឬអ៊ីម៉ែល។ រឿងនេះមិនត្រឹមតែលាតត្រដាងព័ត៌មានសម្ងាត់ ទៅកាន់អ្នកទទួលដោយគ្មានចេតនានោះទេ ថែមទាំងបង្កើនគ្រោះថ្នាក់ដល់លេខសម្ងាត់ដែលកំពុងតែត្រូវបានបញ្ជូន ឬប្រើប្រាស់ខុសឆ្គងផងដែរ បើយោងតាមក្រុមហ៊ុន Microsoft។ ការដាក់ពង្រាយលេខសម្ងាត់សុវត្ថិភាពអនុញ្ញាតឱ្យរដ្ឋបាលសម្រាប់ពង្រាយលេខសម្ងាត់ដែលចែករំលែកដែលត្រូវបានអ៊ីនគ្រីបទៅកាន់បណ្តុំនៃអ្នកប្រើប្រាស់នៅក្នុងស្ថាប័នរបស់ពួកគេ។ ជាមួយនឹងមុខងារនេះ អ្នកប្រើប្រាស់នឹងទទួលបានលេខសម្ងាត់ដែលត្រូវបានពង្រាយនៅលើឧបករណ៍របស់ពួកគេ និងអាចចូលទៅកាន់គេហទំព័របានដោយរលូន។ ការដាក់ពង្រាយលេខសម្ងាត់សុវត្ថិភាពគឺជាផ្នែកមួយនៃសេវាកម្មគ្រប់គ្រង Microsoft Edge នៅក្នុង Microsoft 365 Admin Center ដែលអនុញ្ញាតឱ្យរដ្ឋបាលកំណត់រចនាសម្ព័ន្ធ Browser Setting ដែលប្រើ Policies សម្រាប់ដាក់ពង្រាយលេខសម្ងាត់ដែលត្រូវបានអ៊ីនគ្រីបទៅកាន់ក្រុមអ្នកប្រើប្រាស់ជាក់លាក់។

មុខងារពង្រីកនៅលើ Build-in Autofill Experience ជាមួយនឹង Intuitive Interface ដែលអនុញ្ញាតឱ្យរដ្ឋបាលអាចបន្ថែម ធ្វើបច្ចុប្បន្នភាព និងដកហូតលិខិតបញ្ជាក់ផ្សេងៗ។ នៅពេលត្រូវបានដាក់ពង្រាយដោយរដ្ឋបាល លេខសម្ងាត់នឹងបង្ហាញដោយស្វ័យប្រវត្តិនៅលើ User’s Edge Work Profile នៅលើឧបករណ៍ Windows ដែលត្រូវបានគ្រប់គ្រង រួចជាស្រេចសម្រាប់ការបំពេញ (Autofill) នៅលើគេហទំព័រដែលត្រូវគ្នា និងអនុញ្ញាតឱ្យចូលដោយសុវត្ថិភាព។ បើទោះជាអាចប្រើបាននៅក្នុង Edge លេខសម្ងាត់ទាំងនេះមិនអាចត្រូវបានមើល (viewed) កែសម្រួល លុប (ប្រសិនបើគ្មានការអនុញ្ញាតពីគេហទំព័រ) ឬនាំចេញពីអ្នកគ្រប់គ្រងលេខសម្ងាត់ទេ។ ខណៈនៅមានមធ្យោបាយជាច្រើនសម្រាប់ចូលដំណើរការលេខសម្ងាត់ដែលប្រើ Web Browser’s Developer Tools រដ្ឋបាលអាចរឹតបន្តឹងការប្រើប្រាស់ពួកវាដោយប្រើ DeveloperToolsAvailability Policy។
លេខសម្ងាត់ត្រូវបានអ៊ីនគ្រីបដោយប្រើ Microsoft Information Protection SDK និងការអុីនគ្រីបនេះគឺភ្ជាប់ជាមួយ Entra Identities ដែលធានាថា ការដំណើរការត្រូវបានអនុវត្តដោយស្វ័យប្រវត្តិដោយផ្អែកលើគោលការណ៍អង្គការ ដោយមិនទាមទារការគ្រប់គ្រង Manual Key ទេ។ ក្រុមហ៊ុន Microsoft បានបន្ថែមថា ការរួមបញ្ចូលនេះនាំមកនូវអំណាចរបស់ Microsoft’s Data Protection Platform ដោយផ្ទាល់ចូលទៅក្នុងបទពិសោធគ្រប់គ្រង Edge ដែលផ្តល់ឱ្យអ្នកគ្រប់គ្រងនូវមធ្យោបាយមួយសម្រាប់ដាក់ពង្រាយអត្តសញ្ញាណដោយសុវត្ថិភាព ខណៈស្របតាមគោលការណ៍ Zero Trust និងតម្រូវការអនុលោមភាព។ ដោយការបង្កប់ Protection SDK ដោយផ្ទាល់ចូលទៅក្នុង Edge សម្រាប់ផ្នែកអាជីវកម្ម ក្រុមហ៊ុនពង្រីកសមត្ថភាពការពារទិន្នន័យរបស់ Microsoft នូវគ្រប់មធ្យោបាយទៅដល់បណ្តាញចុងក្រោយ (Endpoint) ដែលធានាថាព័ត៌មានសម្ងាត់មានសុវត្ថិភាពសម្រាប់ការកំណត់រចនាសម្ព័ន្ធការប្រើប្រាស់។
ដើម្បីចាប់ផ្តើមប្រើប្រាស់ការដាក់ពង្រាយលេខសម្ងាត់មានសុវត្ថិភាព (Secure Password Deployment) អ្នកគ្រប់គ្រងត្រូវដំណើរការសេវា Edge Management Service នៅក្នុង Microsoft 365 Admin Center ហើយបន្ទាប់មកជ្រើសយកគោលនយោបាយ (Policy) រចនាសម្ព័ន្ធដែលមានស្រាប់ ឬបង្កើតថ្មីមួយ។ បន្ទាប់ពីជ្រើសយក Policy សូមចុចលើ Customization Setting Tab រួចចូលទៅកាន់ទំព័រ Secure Password Deployment Page។
ប្រភពព័ត៌មាន៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥









